CAMBO REPORT

Popup Advertising5 seconds

របៀប​ធ្វើ​កុំ​ឲ្យ​ហ្វេសប៊ុក​លួច​យក​ទិន្នន័យ​ពី​ស្មាតហ្វូន Android របស់អ្នក!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

នាពេលថ្មីៗនេះ ព័ត៌មានលេចឮជាច្រើនអំពីហ្វេសប៊ុក ដែលបានលួចយកទិន្នន័យ អ្នកប្រើប្រាស់ ដោយមិនបានខ្លូនសោះ។ បើសិនជាអ្នកមិនចង់ ឲ្យមានរឿងនេះ កើតឡើងចំពោះអ្នក ទាំងអស់គ្នា អាចធ្វើនូវរបៀបស្រួលៗ ក្នុងការបិទការអនុញ្ញាត កុំឲ្យហ្វេសប៊ុកយកទិន្នន័យ អ្នកបាន។ បព្ហានេះគឺមានចំពោះ អ្នកប្រើប្រាស់ ប្រព័ន្ធប្រតិបត្តិការ Android ដែលមានការ រាយការណ៍ថា កម្មវិធីហ្វេសប៊ុក លួចមកទិន្នន័យ ការហៅ និងសារពីស្មាតហ្វូនអ្នក ប្រើប្រាស់ផងដែរ ប៉ុន្ដែឥឡូវនេះអ្នកមាន វិធីក្នុងបិទបាន ដោយប៉ុន្មានរបៀប ខាងក្រោមនេះ។

បើអ្នកចង់ឱ្យប្រាកដថា ក្រុមហ៊ុនហ្វេសប៊ុកមិនប្រមូលទិន្នន័យ តទៅទៀតនោះ គឺអ្នកប្រើប្រាស់ទាំងអស់ មិនត្រូវបើក ការអនុញ្ញាតទាំងក្រោមនេះ ចោសនោះទេ។

ហើយទាំងនេះគឺជារបៀបបិទវា៖

 

ជំហ៊ានទីមួយ: ស្វែងរក Settings ក្នុងស្មាតហ្វូន Android របស់អ្នក

 

ជំហ៊ានទីពីរ: ចុះក្រោមទៅកន្លែងដែលមានឈ្មោះថា Apps ហើយចុចចូល

ជំហ៊ានទីបី: រកមើលកម្មវិធី ហ្វេសប៊ុក ហើយចុចចូលទៀត

ជំហ៊ានទីបួន: ចុះក្រោមអ្នកនឹងឃើញពាក្យ Permissions ហើយចុចចូលម្ដងទៀត

ជំហ៊ានទីប្រាំ: ចុចបិទត្រង់ពាក្យ Telephone ឬ Phone និង SMS

នេះពិតជាងាយស្រួលមែន នៅពេលដែលអ្នកទាំងអស់គ្នា បិទវាហើយ កម្មវិធីហ្វេសប៊ុកមិនអាច ប្រមូលទិន្នន័យ ការហៅ ឬសារផ្ទាល់ខ្លួនអ្នក បានទៀតនោះទេ ចាំពីពេលនេះតទៅ។ ឥឡូវអ្នកអាចប្រើប្រាស់ ដោយសេរី និងមិនបាច់ភ័យខ្លាច មានអ្នកលួចប្រមូលទិន្នន័យអ្នក នោះឡើយ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Hong ថ្ងៃទី ២៧ ខែ មិនា ឆ្នាំ ២០១៨
ប្រភព: Cnet Tag: ចំណេះដឹងទូទៅ