CAMBO REPORT

Popup Advertising5 seconds

iPad 9.7 អ៊ីញ ស៊េរីឆ្នាំ 2018 ដែល មាន​តម្លៃ​ទា​ប អាច​នឹង​ប្រើ​ជាមួយ Apple Pencil បាន

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ដូចដែលប្រិយមិត្ត iOS ភាគច្រើន ពិតជាបានដឹងរួចមកហើយថា iPad ដែល​បាន​ចេញ​កា​លពី ខែមីនា ឆ្នាំមុន គឺជា iPad 9.7 អ៊ីញ (ស៊េរីឆ្នាំ 2017) ដោយ​វាមាន​​រចនាបថ​មិនសូវខុសគ្នាពី iPad 9.7 អ៊ីញ (ស៊េរីឆ្នាំ 2016) ប៉ុន្មានទេ ហើយវាក៏មានចំនុចខ្លះ ចាញ់​កាលីប iPad 9.7 អ៊ីញ (2016) ដែរ។ នេះដោយសារតែវា មានតម្លៃរាងទាបជាងគេ ម្យ៉ាងវិញទៀត ក្រុមហ៊ុន Apple បានផ្តោត​សំខាន់​ទៅ​លើ iPad ជំនាន់ថ្មី តម្លៃខ្ពស់ 2 ម៉ូឌែលផ្សេងទៀត នោះគឺ iPad Pro 10.5 អ៊ីញ (2017) និង  iPad Pro 12.9 អ៊ីញ (2017) ដោយវាទាំង 2 នេះ មានលក្ខណៈសម្បត្តិល្អច្រើន លើសពី iPad ជំនាន់មុនៗ។


 


ក្នុងនោះ សម្រាប់ iPad Pro 10.5 អ៊ីញ (2017) និង  iPad Pro 12.9 អ៊ីញ (2017) គឺថែមទាំងអាចប្រើជាមួយ Apple Pencil បានយ៉ាងល្អប្រសើរផងដែរ ដែលធ្វើអោយការប្រើប្រាស់ រឹតតែទាន់សម័យមួយកម្រិតទៀត ប៉ុន្តែបើយើងងាកទៅមើល iPad 9.7 អ៊ីញ (2017) វិញ មិនទាន់បានស្គាល់ជាតិនៅឡើយទេ។ យ៉ាងណា កាលពីពេលថ្មីៗនេះ លោក Ming-Chi Kuo ដែលជា​អ្នក​វិភាគ​ម្នាក់ ប្រចាំក្រុមហ៊ុន KGI Securities បានចេញរបាយការណ៍ថ្មីមួយ បង្ហាញថា iPad 9.7 អ៊ីញ (ស៊េរីឆ្នាំ 2018) ដែលនឹងត្រូវបាន​គេ​ត្រៀម​ដាក់បង្ហាញ នាពេលឆាប់ៗខាងមុខនេះ អាចនឹងធ្វើការជាមួយ Apple Pencil បាន មិនលំៗដូចមុនឡើយ។ លោកក៏បាន​បន្ថែម​ទៀត​ថា ការចេញលក់ Apple Pencil នឹងមានចំនួនកើនឡើងជាងឆ្នាំ 2017 បើសិនជា iPad 9.7 អ៊ីញជំនាន់ថ្មី ​មានតម្លៃ​ទាប​ជាង​គេ​នេះ អាចប្រើជាមួយ Pencil បាន ដូចជា iPad Pro 10.5 អ៊ីញ (2017) និង  iPad Pro 12.9 អ៊ីញ (2017) ដែរនោះ ហើយ​ចំនុច​មួយទៀត លោក Kuo បាននិយាយថា iPad 9.7 អ៊ីញ (ស៊េរីឆ្នាំ 2018) នេះ ក៏នឹងមានចំនួន នៃការលក់ចេញ​កើន​ឡើង​ជាងមុនផងដែរ។



សរុបមក នេះគ្រាន់តែជាការព្យាករណ៍ទុកមុនប៉ុណ្ណោះ ពីលោក Kuo ដែលជាអ្នកវិភាគ ទាក់ទិននឹងផលិតផលរបស់ក្រុមហ៊ុន Apple​។ លើសពីនេះ យើងក៏មិនទាន់អាចប្រាកដ បាននៅឡើយទេថា វាអាចនឹងកើតឡើងមែន ឬក៏អត់នោះ ប៉ុន្តែប្រសិនបើក្លាយជាការ​ពិត​មែន​នោះ វា​ជាដំណឹងល្អមួយ សម្រាប់អ្នកប្រើប្រាស់ផងដែរ។ ចុះប្រិយមិត្ត យល់យ៉ាងណាដែរ បើ iPad 9.7 អ៊ីញ (ស៊េរីឆ្នាំ 2018) អាចប្រើជាមួយ Apple Pencil បាន ហើយជា iPad ដែលមានតម្លៃទាបទៀតនោះ?

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sunny 1 month ago
ប្រភព: 9to5mac Tag: ថេប្លេត