CAMBO REPORT

Popup Advertising5 seconds

Casio ទើបប្រកាសចេញនាឡិកាវៃឆ្លាត ដែល​ធន់​ជាង AppleWatch 3-4 ដង​ទៅ​ទៀត

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ក្រុមហ៊ុន Casio របស់ជប៉ុនកាលពីម្សិលមិញទើបនឹងប្រកាសចេញនូវនាឡិកាវៃឆ្លាតមួយថ្មី មានឈ្មោះសាមញ្ញធម្មតាគឺ WSD-F20SC ដែលមិនបានបញ្ជាក់ថា វាធន់ និងល្អកម្រិតណានោះទេ ពេលពាក់ជាប់ដៃ ហើយប្រើប្រាស់សម្រាប់ជីវភាពប្រចាំថ្ងៃរបស់យើងទាំងអស់គ្នា តែរឿងនៅពីក្រោយវាគឺមានច្រើនគួរសម ដែលអាចទាក់ទាញអារម្មណ៍​អ្នកប្រើប្រាស់​ឲ្យ​ជះលុយ​ទិញ​វាយ​ក​មក​ប្រើប្រាស់​បាន។ យោងតាម Casio បានប្រកាសឲ្យដឹងថាម៉ូឌែល WSD-F20SC នេះគឺជាប្រភេទ Limited Edition មានន័យថាមានតែ 700 គ្រឿងប៉ុណ្ណោះត្រូវបានផលិត និងចេញ​លក់​ក្នុងទីផ្សារពិភពលោក។


 


ជាការពិតណាស់ ផលិតផលប្រភេទ Limited Edition នេះមិនមានតម្លៃទូទៅដូចប្រភេទ Edition ធម្មតានោះទេ ដោយម៉ូឌែលនេះនឹងចេញលក់នៅក្នុងតម្លៃប្រហាក់ប្រហែល 500$ មកជាមួយ​នឹង​តួខ្លួនរឹងម៉ាំ ល្អបំផុតសម្រាប់អ្នកចូលចិត្ត Adventure ឬអ្នកផ្សងព្រេង ព្រោះថានាឡិកានេះការពារខ្លួនដោយកញ្ចក់ Crystal ដែលរឹងខ្លាំងមួយជាន់ពីខាងក្រៅ មិនងាយឆ្កូត មិនងាយបែក ហើយក៏មិនងាយសឹករិចរឹលដែរ ជួយឲ្យវាធន់ទៅនឹងការប្រើប្រាស់បានគ្រប់ស្ថានការណ៍ ទោះបីពាក់ចុះទឹកជ្រៅ ឬឡើងភ្នំ ដែលមានសំពាធខ្ពស់ក៏ដោយ។ ប្រភពដដែលបានប្រាប់ឲ្យដឹងទៀតថា WSD-F20SC នៅមានអេក្រង់ការពារមួយទៀតនៅលើអេក្រង់ទំហំ 1.32 អ៊ីញ ប្រភេទ Touchscreen អាចចុចបញ្ជាដោយម្រាមដៃផ្ទាល់បានយ៉ាងងាយស្រួល។



 នាឡិកាវៃឆ្លាតនេះប្រើប្រាស់ខ្សែលោហៈ ក៏ដូចជាមានសន្ទះការពារខាងក្រោមក្បាលជាប្រភេទ Stainless Steel ធន់នឹងការប៉ះទង្គិច អាចប្រើប្រាស់បានរាប់ឆ្នាំ ថែមទាំង​មាន​អាវ​ក្រោះ​ការពារទឹក និងធូលី អាចមុជចូលទៅបានជម្រៅ 50 ម៉ែត្រ ថែមទាំងមានមុខងារ ត្រីវិស្ស័យ មានមុខងារចាប់គោលដៅ GPS និងមុខងារមើលផែនទី ដោយពុំចាំបាច់ប្រើប្រាស់សេវាអ៊ីនធឺណិត ពិតជាពិសេសសម្រាប់អ្នកផ្សងព្រេង ចូលចិត្តដើរព្រៃ ឡើងភ្នំកំសាន្តជាដើម។ SWD-F20SC ដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Wear OS របស់ Google ដោយការភ្ជាប់មកជាមួយប៊ុតុង​ចុចនៅ​សង​ខាងចំនួន 3 សម្រាប់សម្រួលទៅដល់ការប្រើប្រាស់បន្ថែម។



ម្ចាស់ដែលត្រៀមក្លាយជាម្ចាស់របស់វាអាចប្រើប្រាស់ស្មាតហ្វូន ដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android និង iOS ចាប់ពីជំនាន់ 4.3 សម្រាប់ Android និង 9.0 សម្រាប់ iOS ដើម្បីភ្ជាប់​ទៅ​កាន់វា ដើម្បីកំណត់មុខងារវៃឆ្លាតនានា ដោយត្រៀមនឹងចេញនៅពាក់កណ្ដាលឆ្នាំនេះ។

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ti ថ្ងៃទី ២៦ ខែ មិនា ឆ្នាំ ២០១៨
ប្រភព: Phone Arena Tag: នាឡិកាវៃឆ្លាត