CAMBO REPORT

Popup Advertising5 seconds

Hyundai បញ្ចេញ​នូវ​រថយន្ដ​តូច​ច្រឡឹង រចនាបថ​ទាក់​ទាញ និង​មាន​តម្លៃទាប!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

នេះគឺជារថយន្ដ Hyundai Tacson Sport ស៊េរីឆ្នាំ ២០១៨ ដែលត្រូវបានបង្ហាញកាល ពីពេលថ្មីនេះទេ ហើយវាក៏មាន តម្លៃទាបសមរម្យ និងភ្ជាប់មកនូវ បច្ចេកវិទ្យាទំនើប ដេញស៊េរីតាមឆ្នាំ និងមានម៉ាស៊ីនល្អសម្រាប់រត់ នៅតាមកាលៈទេសៈ ផ្លូវបានល្អផងដែរ។ វាជារថយន្ដប្រភេទ Crossover ខ្នាតតូចប៉ុណ្ណោះ អញ្ចឹងផ្ទៃខាងក្នុង មានកៅអីអង្គុយ ២ ជួរ អាចជិះបាន ៤ នាក់ជាមធ្យម ហើយក៏មានការ រចនាផ្នែកខាងក្រៅ ទាក់ទាញផងដែរ។ Tacson Sport ២០១៨ នេះមានការរចនា ផ្នែកខាងមុខ និងខាងក្រោយ ប្លែកពីគេ ដែលវាមិនកាចខ្លាំង ហើយក៏មិនឆើត ខ្លាំងដែរ ពោលគឺស្រស់ស្អាត ទាក់ភ្នែកតែម្ដង នៅពេលរត់តាមដងផ្លូវ ជាមួយនឹងចង្កៀង LED ដ៏ស្រស់ស្អាត និងមានភ្លើងស៊ីញ៉ូ នៅកញ្ចក់ផងដែរ។ ចំណែកឯតួខ្លួនទាំងមូល ស្រោបដោយថ្នាំ កូតពណ៌ខៀវ រលោងចាំងភ្លឺស្អាត រីឯយ៉ាន់វិញ មានទំហំ ១៩ អ៊ីញជាសារធាតុលោហៈ Alloy ជាមួយនឹងសម្បក កង់ខ្នាត 245/45R19 ដែលមានសភាពទាប ប៉ុន្ដែក្រាស់រឹងមាំ រត់បានល្អ បានច្រើនស្ថានភាពផ្លូវ។

មកដល់ផ្នែកម្លាំងម៉ាស៊ីនវិញ វាបានប្រើប្រាស់នូវម៉ាស៊ីន GDI ដែលមានទំហំ ២.៤ លីត្រ មានចំនួន ៤ ស៊ីឡាំង មានកម្លាំងអតិបរមា ១៨១ កម្លាំងសេះ និងកម្លាំងបង្វិល ១៧៥ ហ្វីតផោន និងមានល្បឿន រង្វិលជុំដល់ទៅ ៤,០០០ rpm ឯណោះ។ ម៉ាស៊ីន ៤ ស៊ីឡាំងនេះ វាបានផ្ដល់នូវប្រអប់ លេខដល់ទៅ ៦ ដែលជាប្រភេទលេខអូតូ ហើយក៏មានបច្ចេកវិទ្យា វិលកង់ទាំង ៤ ផងដែរ។

រថយន្ដនេះមានបច្ចេកវិទ្យាទំនើបៗមួយចំនួនគួរឲ្យ កត់សម្គាល់ផងដែរ ដោយវាប្រើប្រាស់សោរ ជាប្រភេទអូតូ ដោយមិនបាច់កាច់សោរ បញ្ឆេះម៉ាស៊ីននោះទេ គ្រាន់តែមានសោរនៅក្បែរ ហើយចុចប៊ូតុង Start ដើម្បីបញ្ឆេះតែម្ដង។ វាក៏មាននូវបច្ចេកវិទ្យា Blind Spot Detection សម្រាប់ប្រាប់ដំណឹងមាន រថយន្ដមកពីក្រោយ មិនបើកចូលគៀកគ្នាពេក ហើយក៏មាននូវមុខងារ Dual Automatic Temperature Control សម្រាប់កំណត់នូវ សីតុណ្ហភាពក្ដៅ ឬត្រជាក់ នៅក្នុងរថយន្ដ ស្របទៅតាមបរិយាកាស ដែលអ្នករស់នៅជាក់ស្ដែង។

រថយន្ដ Tacson Sport ស៊េរី ២០១៨ នេះនឹងត្រូវដាក់លក់ នៅក្នុងតម្លៃចាប់ពី ២៦,៥៥០ ដុល្លារឡើងទៅ សម្រាប់ម៉ូឌែល ដែលអាចវិលកង់ ៤ (All-wheel Drive) ហើយវាក៏មានជម្រើសនូវ ម៉ាស៊ីនជាច្រើនប្រភេទ ខ្លាំងៗជាងនេះ ផងដែរដូចជា ម៉ស៊ីន Turbo ១.៦ លីត្រ និងមានប្រអប់លេខ ដល់ ៧ លេខអូតូ មាន តម្លៃដល់ ៣០,៨២៥ ដុល្លារ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Phearum 1 month ago
ប្រភព: Slash Gear Tag: យានយន្ត