CAMBO REPORT

Popup Advertising5 seconds

មនុស្ស​ស្រី​ម្នាក់​នេះ​គឺ​គ្រាន់​តែ​ជា​គំនូរ​ជីវចល​តែ​ប៉ុណ្ណោះ!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

នេះគឺជា សមិទ្ធផលដ៏អស្ចារ្យមួយនែការបូកផ្សំគំនូរជីវចល ជាមួយនឹងបច្ចេកវិទ្យា ទំនើបដែលមានសព្វថ្ងែ ដោយបង្កើតបាន ជាចលនាមួយ មានឈ្មោះថា CGI ផលិតរូបរាងគំនូរជីវចល ដូចទៅនឹងមនុស្សពិតៗអព្ចឹាង។ ចំពោះអ្នកមួយ ចំនួនផងដែរ បាននិយាយថាវាមើលទៅពិតជា គួរឲ្យអស្ចារ្យ ហើយខ្លះទៀតថា វាមើលឃើញថាចម្លែក និងដូចឆ្កួត។គម្រោងមួយនេះ គេបានដាក់ឈ្មោះថា “ Srien ” ពីក្រុមហ៊ុន ដ៏ល្បីមួយឈ្មោះ Epic Games។

ក្នុងការបង្ហាញនេះ បានធ្វើឲ្យអ្នកមើលជាច្រើន មានការចាប់អារម្មណ៍ និងសរសើរ នូវអ្វីដែលក្រុមហ៊ុន មួយនេះ អាចធ្វើបាន។ បច្ចេកវិទ្យានេះ ក៏បានប្រើប្រាស់ពីមុន ផងដែរ ក្នុងហ្គេមចេញ កាលពីឆ្នាំ 2017 ឈ្មោះ Hellblade: Senua’s Sacrifice ដែលជាហ្គេមមានចលនា និងរូបរាងសឹងតែដូច មនុស្សទៅហើយ បើសិនជាយើងមើល អាចនឹងស្មានតែមនុស្ស ជាអ្នកដើរតួ ប៉ុន្ដែការពិតគឺគ្រាន់តែ ជាគំនូរជីវចល។ ក្នុងការផលិតនេះ Epic Games បានសហការ ជាមួយក្រុមហ៊ុន បួនផ្សេងទៀត ដូចជា Vicon, Cubic Motion, 3Lateral និង Tencent ផងដែរ។ អ្វីដែលបានឃើញនេះ ជាបច្ចេកវិទ្យាចាប់យក ចលនាលម្អិតតូចៗ ដោយឲ្យមនុស្សម្នាក់ ពាក់ឧបករណ៍ពីលើ ហើយឧបករណ៍នេះ នឹងសិក្សាអំពីចលនា បន្ទាប់មកផ្លាស់ប្តូរ ទៅជាគំនូរជីវចល។ ដូច្នេះ សូមចូលរួមទស្សនា វីដេអូដែលបង្ហាញ អំពីគម្រោង Srien នេះ៖

 

 

បើសិន ជាអ្នកចង់ដឹងថា តើគេអាចធ្វើវាបានដោយរបៀបណាទៅ? ចឹងសូមចូល ទស្សនាវីដេអូមួយទៀត នៅខាងក្រាមនេះ ដែលបង្ហាញ ពីការផលិត៖

 

 

សរុបមក នេះជាបទពិសោធន៍ដ៏អស្ចារ្យ សម្រាប់ការទស្សនាទៅ ដូចមនុស្សពិតៗ ហើយគម្រាងនេះ គេបានសិក្សា និងអភិវឌ្ឍន៍សម្រាប់ហ្គេម នាពេលអនាគត ហើយក៏អាចទុកប្រើប្រាស់ ក្នុងអត្ថប្រយោជន៍ ណាមួយ ក៏ថាបានដែរ អព្ចឹាងសូមចាំមើល ជាមួយ Cambo Report តទៅមុខទៀតថា តើបច្ចេកវិទ្យានេះ រីកដល់កម្រិតណា។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Hong 1 month ago
ប្រភព: Slash Gear Tag: វិទ្យាសាស្ត្រ