CAMBO REPORT

Popup Advertising5 seconds

របៀប​អាប់ដេត Privacy ដើម្បី​កុំ​ឲ្យ​គេ​ទាញ​យក​ព័ត៌មាន​របស់អ្នក!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ប្រិយមិត្តទាំងអស់គ្នា ប្រហែលជាដឹងហើយថា នាពេញថ្មីៗនេះ Facebook កំពុងតែស្ថិតក្នុង ស្ថានភាពចម្រូងចម្រាស់ផ្ទៃក្នុង និងមានទំនាស់ ជាមួយនឹង WhatsApp ដែលខ្លួនបានទិញផងដែរ ដល់ថ្នាក់នាំគ្នាចង់ប្ដូរ CEO ថ្មីទៀតផង ដោយសារតែបាន ប៉ះពាល់ទៅដល់ បញ្ហានយោបាយរបស់ សហរដ្ឋអាមេរិច ហើយជាពិសេសនោះ គឺគណនីប្រហែល ៥០ លាននាក់ បានត្រូវគេលួចយកទិន្នន័យ ដោយពុំមានការអនុញ្ញាតពី Facebook។ ប៉ុន្ដែមិនអីទេ ព្រោះពេលនេះលោក Mark Zuckerberg បានចេញប្រតិបត្តិការ ទប់ស្កាត់ហើយ ដោយប្រិយមិត្ត អាចស្វែងយល់ក្នុងអត្ថបទដែល ខេមបូរីផត បានចុះផ្សាយកាលពី ព្រឹកមិញ!

 

សម្រាប់គណនីចំនួន ៥០ លានដែលកំពុងតែមានបញ្ហានោះ យើងមិនដឹងថា មាននៅក្នុងប្រទេស ណាខ្លះនោះទេ ហើយមូលហេតុចំបង ដែលធ្វើឲ្យមានបញ្ហានោះ គឺការប្រើប្រាស់ App នានាដែលភ្ជាប់មកជាមួយនឹង គណនី Facebook របស់អ្នក។ អញ្ចឹងហើយ ទើបថ្ងៃនេះ ខេមបូរីផត សូមណែនាំលោកអ្នក នូវការកំណត់ ងាយៗដែល អ្នកអាចទប់ស្កាត់ App នានាដែលអាច Access ទិន្នន័យ Facebook របស់អ្នកបាន ដោយអនុវត្ត តាមវិធីខាងក្រោម។

 

១. លុប App ដែលមិនស្គាល់ចោលចេញពីការ Log in ជាមួយ Facebook

 

បើតាមរយៈកុំព្យូទ័រ គឺមានភាពងាយស្រួលនោះទេ ដោយយើងគ្រាន់តែ ចុចទៅលើ Menu -> Settings -> Apps ហើយនៅត្រង់ផ្នែក Logged in with Facebook នោះ វានឹងលោត App ជាច្រើន ដែលយើងបានភ្ជាប់ ជាមួយនឹង Facebook ហើយសម្រាប់ App ណាដែលយើងមិនសូវ ស្គាល់ថាជាអ្វី ឬមិនដែលប្រើ យើងគួរតែលុប វាចេញតែម្ដង ដោយគ្រាន់តែចុច x នៅលើពេល ដែលយើងដាក់ Mouse នៅពីលើវា។

ចំណែកឯតាមទូរសព្ទវិញ អ្នកត្រូវចូលទៅក្នុង Menu -> App Settings -> Apps យើងត្រូវចុច ចូលនៅក្នុង Logged in with Facebook (ជម្រើសទី ១) បន្ទាប់មកចូល ទៅក្នុង App ណាមួយ ដែលយើងចង់លុប ហើយអូសចុះមក ក្រោមបំផុត ចុចលើប៊ូតុង Remove app ជាការស្រេច។

 

២. កំណត់ Permission ទៅលើ App ដែលយើងចង់បិទ ឬបើកឲ្យវា Access ទិន្នន័យរបស់អ្នកបាន

 

នៅក្នុងកន្លែងដដែលនោះ អូសចុះមកក្រោមបន្ដិច អ្នកនឹងបានឃើញ នៅត្រង់ផ្នែក Apps Others Use យើងត្រូវចុច លើប៊ូតុង Edit

បន្ទាប់មក វានឹងលោតផ្ទាំងមួយ ដែលលោកអ្នកអាចដោះ Tick នូវត្រង់ប្រអប់ណាមួយ ដែលអ្នកគិតថា វាជាព័ត៌មាន ផ្ទាល់ខ្លួនសំខាន់របស់អ្នក ហើយមិនចង់ ឲ្យមាន App ណាមួយអាច Access ឃើញព័ត៌មានទាំងនោះទេ ឧទារហណ៍ ដូចជា Birthday, My Website, Religious and political views ជាដើម។

អញ្ចឹងសរុបមកវិញ យើងទាំងអស់គ្នាមិនទាន់ដឹងច្បាស់ថា តើគណនីចំនួន ៥០ លាន ដែលកំពុងត្រូវគេទាញ យកទិន្នន័យទាំងនោះ ជានរណាឲ្យប្រាកដ នោះទេ អាចជាយើងក៏ថាបាន ដូចនេះយើងអាច កែប្រែនូវ Privacy មួយចំនួនតូច ខាងលើនេះទៅ ក្រែងអាច បញ្ជៀសបានច្រើន ហើយយើងគួរតែ កុំលេងហ្គេមតាម គេហទំព័រនានា ឧទាហរណ៍ហ្គេម «កែមុខរបស់អ្នក ទៅដូចមុខមាត់ ស្រដៀងៗកូរ៉េ» អីជាដើម។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Phearum ថ្ងៃទី ២៣ ខែ មិនា ឆ្នាំ ២០១៨
ប្រភព: Android Authority Tag: ចំណេះដឹងទូទៅ