CAMBO REPORT

Popup Advertising5 seconds

នេះ​គឺ​ជា​កាមេរ៉ា​បុរាណ ដែល​មាន​តម្លៃ​ថ្លៃ​ជាង​គេ​លើ​លោក ដែល​អាច​ទិញ​ភូមិ​គ្រិះ​មួយ​ឬ​ពីរបាន

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

កាលពីប៉ុន្មានសប្ដាហ៍កន្លងផុតទៅថ្មីៗនេះ កំពូលកាមេរ៉ាបុរាណ ដែលត្រូវបានគេស្គាល់ថា ជាម៉ាស៊ីនកាមេរ៉ា ផលិតឡើងដោយ ដៃមនុស្សសុទ្ធសាធ ត្រូវបានដាក់ដេញថ្លៃ នៅក្នុងព្រឹត្តិការណ៍ WestLicht Auction ជាមួយតម្លៃថ្លៃកប់ពពក ដោយសារតែវាគឺជាម៉ាក Leica ដ៏ល្បីល្បាញ ជាម៉ាស៊ីនកម្រ និងមានចំនុច ទាក់ទាញជាច្រើន។ សូម្បីតែមកដល់ឆ្នាំ 2018 នេះ Leica នៅតែទទួលបានការ ចាប់អារម្មណ៍ច្រើនពីសំណាក់អ្នក ប្រើប្រាស់កាមេរ៉ាទូទាំង ពិភពលោក បើទោះបីជាតម្លៃរបស់វាថ្លៃ ជាងម៉ាកផ្សេងៗ ទៀតក៏ដោយ។

ប្រភពដដែលបានចេញផ្សាយឲ្យដឹងថា កាមេរ៉ាបុរាណ ដែលមានតម្លៃថ្លៃជាងគេលើលោកនោះ មានឈ្មោះថា Leica 0 Series ជាម៉ាស៊ីនកម្រមានខ្លាំងណាស់ ដោយត្រូវបានផលិត ឡើងតែ 25 គ្រឿងប៉ុណ្ណោះក្នុងឆ្នាំ 1923 គិតមកដល់ឆ្នាំនេះ វាមានអាយុកាល 95 ឆ្នាំហើយ។ Leica 0 Series មានរូបរាងរចនាបថ បែប Classic ការពារខ្លួនដោយលោហៈ មានកែវលែនមួយ ប៊ូតុងគ្រប់គ្រងមុខងារថត ប៊ូតុងចុចថត ក៏ដូចជា ViewFinder ស៊េរីចាស់ ដែលមានទ្រនិច នៅពីខាងមុខ ដើម្បីថតបានរូបភាព ត្រង់កុំឲ្យថតវៀច។ អ្វីដែលធ្វើឲ្យពិភពលោក បើកភ្នែកធំៗនោះគឺថា Leica 0 Series នេះត្រូវបានដេញថ្លៃលក់ បានក្នុងតម្លៃដល់ទៅ 2.67 លានដុល្លារ អាមេរិកឯណោះ ជាតម្លៃថ្លៃខ្លាំងបំផុត ពុំធ្លាប់មានពីមុនមក ហើយតម្លៃនេះគឺ x6 បើធៀបជាមួយតម្លៃដេញថ្លៃ កាលពីឆ្នាំ 2012 កន្លងទៅ។

គួរបញ្ជាក់ផងដែរថា អ្នកដែលបានដេញថ្លៃទិញយក Leica 0 Series នោះ គឺបានទៅលើសេដ្ឋីម្នាក់ ដែលរស់នៅក្នុងទ្វីប អាស៊ីយើងហ្នឹង តែសារព័ត៌មានពុំបាន បង្ហាញឈ្មោះ ឬអត្តសញ្ញាណបុរសនោះថា ជានរណាគេឡើយ គ្រាន់តែដឹងថាម៉ាស៊ីន គាត់ដេញថ្លៃទិញយកក្នុងតម្លៃ កប់ពពកនោះ ត្រូវបានផលិតឡើង ក្នុងន័យ ធ្វើតេស្ដសាកល្បង ប៉ុណ្ណោះ ដោយលោក Ernst Leitz ជាជនជាតិអាឡឺម៉ង់ ក្នុងឆ្នាំ 1923 ដោយវាមិនមែនជាម៉ាស៊ីនផលិត សម្រាប់លក់នោះទេ ដែលត្រូវបានបង្ហាញខ្លួន 2 ឆ្នាំមុនពេល ម៉ាស៊ីនកាមេរ៉ា Leica 1 ចូលខ្លួនក្នុងទីផ្សារ ពិភពលោកនាឆ្នាំ 1925។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ti ថ្ងៃទី ២៣ ខែ មិនា ឆ្នាំ ២០១៨
ប្រភព: DP Review Tag: កាមេរ៉ា