CAMBO REPORT

Popup Advertising5 seconds

លេច​ធ្លាយ​បច្ចេក​វិទ្យា iPad ជំនាន់​ថ្មី ដែល​ត្រៀម​ចេញ​នា​ពេល​ខាង​មុខនេះ

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

សម្រាប់ឆ្នាំ 2018 នេះ ក្រុមហ៊ុន Apple នឹងធ្វើការដាក់បង្ហាញផលិតផល ជំនាន់ថ្មីរបស់ខ្លូន ទៅកាន់មនុស្សទូទាំងពិភពលោក អោយបានឃើញ និង បានទិញយក ទៅប្រើប្រាស់។ ហើយកន្លងមក ក៏មានព័ត៌មាន លេចធ្លាយមួយចំនួន ពាក់ព័ន្ធនឹង iPad ជំនាន់ថ្មី ដែលនឹងមានវត្តមាន នាពេលខាងមុខនេះ ផងដែរ គ្រាន់តែភាគច្រើនគឺ បង្ហាញពីរចនាបថ ខាងក្រៅ និងមិនសូវមាន ជាលក្ខណៈសម្បត្តិ របស់វាប៉ុន្មានទេ។

យ៉ាងណា សម្រាប់ពេលវេលានេះ ពាក្យចចាមអារ៉ាមជាថ្មី ក៏បានផុសឡើងជាបណ្តើរ ទម្រាំនឹងដល់ថ្ងៃ ដែលដាក់បង្ហាញ ជាផ្លូវការ។ ហើយប្រិយមិត្ត ក៏ពិតជាចង់ដឹងដូចគ្នា ថាតើមានចំនុចអ្វីខ្លះ ពាក់ព័ន្ធនឹង iPad ស៊េរីថ្មីនេះ? ដូច្នេះ កុំអោយខាតពេលយូរ យើងនឹងបង្ហាញពី ចំនុចលេចធ្លាយទាំងនោះ ដល់អ្នកទាំងអស់គ្នា អោយបានដឹង៖

 

•    សម្រាប់ឆ្នាំ 2018 នេះ ក្រុមហ៊ុន  Apple អាចនឹងដាក់បង្ហាញវត្តមាន iPad ជំនាន់ថ្មី ដល់ទៅ 2 ស៊េរី ប៉ុន្តែយើងក៏មិនទាន់ ច្បាស់ដែរថា ដោយវាអាចជា iPad ម៉ូឌែលធម្មតា និង iPad Pro ឬ iPad Mini។
•     Apple អាចនឹងបញ្ចេញប៉ិច ឆ្លាតវៃជំនាន់ថ្មី ដែលអាចអោយ យើងប្រើលើ iPad ម៉ូឌែលទាបៗបាន ហើយក៏នឹងមានអ្វី ដែលកាន់តែពិសេស ជាងមុនថែមទៀត។
•    សម្រាប់ iPad ដែលត្រៀមចេញនាឆ្នាំនេះ អាចនឹងមានកំណែ អាប់ដេតថ្មី ដើម្បីអោយម៉ាស៊ីន ដំណើរការ កាន់តែលឿន ជាងមុន។
•    Apple អាចនឹងបំពាក់បច្ចេកវិទ្យា Face ID លើ iPad Pro សម្រាប់ឆ្នាំនេះ ជាមួយនឹងការដោះសោរ សម្គាល់មុខ រួមទាំងមុខងារ TrueDepth ផងដែរ។
•    ដូចអ្នកដឹងស្រាប់ហើយថា iPhone X គឺបានបំពាក់នូវអេក្រង់ប្រភេទ OLED ប៉ុន្តែសម្រាប់ iPad ឆ្នាំ 2018 គឺអាចនឹង មិនទាន់បំពាក់ អេក្រង់ថ្លៃនេះ នៅឡើយទេ ម្យ៉ាងវិញទៀត វាក៏នឹងមិនទាន់អាច សាកថ្មឥតខ្សែបាន នោះដែរ។

យ៉ាងណាក៏ដោយ Cambo Report នៅមិនទាន់ហ៊ាន សន្និដ្ឋានបាន នោះទេថា ចំនុចទាំងប៉ុន្មានខាងលើ ពាក់ព័ន្ធនឹង iPad ជំនាន់ថ្មីរបស់ Apple នឹងចេញមក ដូចពាក្យចចាមអារ៉ាមនេះ ដែរឬអត់? ដូច្នេះយើង មានតែរង់ចាំ មើលដំណឹង ផ្សេងៗទៀត ត្រៀមចេញនាពេល ក្រោយប៉ុណ្ណោះ ឬ ពេល Apple ប្រកាសជាផ្លូវការ តែម្តងទៅ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sunny 2 months ago
ប្រភព: Cnet Tag: ថេប្លេត