CAMBO REPORT

Popup Advertising5 seconds

Galaxy Tab Active 2 ជា​ថេប្លេត​ដ៏​រឹង​មាំ​ពី​ក្រុមហ៊ុន Samsung!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

សព្វថ្ងែថេប្លេត ដូចជាមិនសូវមានការពេញនិយមដូចកាលពី ពេលចេញដំបូងឡើយ ដោយសារតែស្មាតហ្វូន មានអេក្រង់ធំចង់ ស្មើថេប្លេតដែរ ហើយថែមទាំងមានដងខ្លួន តូចអាចកាន់ដៃ មួយចំហៀងបានទៀត។ ប៉ុន្តែអ្នកមួយចំនួន នៅតែចូលចិត្តប្រើប្រាស់ ថេប្លេត ដូច្នេះហើយបាន មានវត្តមាន Galaxy Tab Active 2 នេះមក ដោយវាមានភាព រឹងមាំខ្លាំង ខ្លួនវាមានអាវគ្រោះ ការពារជុំវិញ មិនងាយនឹង បែកបាក់ ឬខូចឡើយ។ ដោយគេបានប្រាប់ថា ថេប្លេតនេះ សំខាន់សម្រាប់អ្នកធ្វើការ ខាងក្រៅច្រើន គឺភាគច្រើន នៅក្រោមកំដៅព្រះអាទិត្យ និងចំពោះអ្នក ប្រើប្រាស់ធ្លាក់ច្រើន។

Samsung Galaxy Tab Active 2 នេះមានដងខ្លួនធន់ក្នុង សីតុណ្ហភាពខ្ពស់ខ្លាំង, រំញ័រខ្លាំង, ការហួសប្រមាណសម្ពាធ, ការទម្លាក់ ព្រមទាំងមិនចូលទឹក និងធូលី។ មិនខុសពីថេប្លេតផ្សេងៗ របស់ក្រុមហ៊ុន Samsung ថេប្លេតនេះ ក៏ទទួលបាននូវប៊ិច ផងដែរ ដែលប៊ិចនេះមានភាពរឹងមាំ ហើយមិនចូលទឹក ដូចគ្នា។ ថេប្លេតនេះមាន ប៊ូតុងសម្រាប់បញ្ជាដូចជាប៊ូតុង Home, ចាក់សោរ, បូក ដកសម្លេង, ថយក្រោយ និង ប៊ូតុង recent appដូច្នេះអ្នកប្រើប្រាស់ អាចចុចវាបាន សូម្បីតែពេលពាក់ ស្រាមដៃ ឬដៃក៏សើមបាន។

ថេប្លេតនេះមានអេក្រង់ 8 អ៊ីញ ដំណើរការដោយ បន្ទះឈីប Exynos 7870 1.6GHz octa-core ស្របជាមួយ RAM ចំនួន 3 ជីកាបៃ និងទំហំផ្ទុកខាងក្នុង ចំនួន 16 ជីកាបៃហើយក៏អាចដាក់ មេម៉ូរីពីខាងក្រៅ ថែមទៀតបាន។ កាមេរ៉ាពីក្រោយ របស់វាអាច បង្ហាញរូបភាពបាន 8 មេហ្គាភិចស៊ែល និងខាងមុខចំនួន 5 មេហ្គាភិចទៀត។ ចំនែកថ្មរបស់វា មានចំនួនធំ ដល់ទៅ 4500mAh ហើយវាអាចដោះដូរ បានទៀតផង ដូច្នេះពេលអស់ថ្មអ្នកអាចដូរ ដាក់ថ្មថ្មីមួយទៀតបាន។ ថេប្លេតនេះនឹង ដំណើរការដោយ ប្រព័ន្ធប្រតិបត្តិការ Android 7.1 Nougat ក្នុងប្រអប់តែម្ដង។

បើតាមតែមើលពីរូបរាងខាងក្រៅ អ្នកក៏បានដឹងដែលថាថេប្លេតរបស់ Samsung មួយនេះមាន ភាពរឹងមាំ ដោយដូចជាមាន ស្រាមការពារទូរសព្ទ ដ៏ធន់មួយ ជាប់ទៅដងខ្លួនថេប្លេតចឹង។ យើងនៅមិនទាន់ ដឹងនូវឡើយពីថ្ងែដែល ថេប្លេតនេះមានវត្ដមាន នៅក្នុងកម្ពុជា ប៉ុន្ដែវាបានដាក់ចេញ លក់ក្នុង សហរដ្ឋអាមេរិកហើយ ក្នុងតម្លៃ ទ្រង់ 400 ដុល្លារ
ឡើង។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Hong 1 month ago
ប្រភព: Android Community Tag: ថេប្លេត