CAMBO REPORT

Popup Advertising5 seconds

Lenovo បញ្ចេញនាឡិកាស្ទើរឆ្លាត ប៉ុន្តែគុណភាព ខ្ពស់ និង​តម្លៃទាប​មិន​គួរ​ឲ្យ​ជឿ!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

នាក្នុងថ្ងៃនេះ ក្រុមហ៊ុន Lenovo ដែលបានស្ងាត់មួយរយៈធំកន្លងមកនេះ បានបញ្ចេញ​នូវ​ផលិត​ផល​ថ្មី​របស់​ខ្លួន​គឺនាឡិកាមួយគ្រឿង ដែលស្ថិតនៅក្នុងលំដាប់នាឡិកាកូនកាត់ Band ប៉ុណ្ណោះ មិនមែននាឡិកាវៃឆ្លាតដូចជា Moto360, Gear, ឬ Apple Watch នោះទេ ហើយ​វាមានឈ្មោះថា Lenovo Watch 9។ អ្វីដែលជាចំណុចលេចធ្លោពីនាឡិកានេះ គឺគុណភាព​ផលិត​របស់វា ដែលធ្វើឲ្យយើងមិននឹកស្មានថា តម្លៃខ្ទង់ ២០ ដុល្លារប៉ុណ្ណោះ ប៉ុន្តែវា​មាន​គុណភាព​ផលិតល្អបែបនេះ។


 


រូបរាងរបស់ Lenovo Watch 9 ស្រស់ស្អាតគួរឲ្យទាក់ចិត្ដគ្រាន់បើ ព្រោះវាសាមញ្ញ​បែប​មនុស្ស​ប្រុសក៏បាន មនុស្សស្រីពាក់ក៏បាន ជាមួយនឹងការបង្ហាញម៉ោងជាទ្រនិច ការពារ​ដោយ​កញ្ចក់​រឹងមាំកម្រិត 9H ហើយតួខ្លួនរបស់នាឡិកានេះជាប្រភេទលោហៈធាតុ Stainless Steel ដែលអមជាមួយនឹងខ្សែជាជ័រកៅស៊ូស្វិត មានជំរើសពណ៌ស និងខ្មៅ។ Lenovo Watch 9 ក៏​ជា​នាឡិកាមិនជ្រាបទឹកដែរ ដោយវាអាចត្រាំនៅក្នុងទឹកដល់ទៅជម្រៅ ៥០ ម៉ែត្រឯណោះ ងាយស្រួលមិនឲ្យយើងបារម្ភច្រើន ហើយចំពោះថ្មវិញ ក្រុមហ៊ុនអះអាងថាសាកតែម្ដង ប្រើ​ប្រាស់​បានដល់ ១ មួយឆ្នាំពេញ។


បន្ថែមពីរូបរាងរបស់វា ក្រុមហ៊ុន Lenovo ក៏បានបន្ថែមនូវមុខងារសំខាន់ៗ​សម្រាប់​ការ​ប្រើប្រាស់ផងដែរ ដូចជា យើងអាចភ្ចាប់វាមកជាមួយស្មាតហ្វូន Android និង iOS បាន​ដើម្បី​បើក​មើលព័ត៌មានទូទៅប្រាប់ពីសារដំណឹង ហើយក៏សម្រាប់តាមដាននូវសុខភាពផងដែរដូចជា ជំហ៊ាន​នៃ​ការដើរ, កម្រិតកាឡូរី, អាចដាក់ម៉ោងរោទិ៍និងមានរំញ័រ, ហើយក៏អាចបញ្ជា​ស្មាតហ្វូន​ឲ្យ​ថត Selfie ពេញគ្រលាស់នាឡិកាផងដែរ។ និយាយទៅ វាមិនមានមុខងារអ្វីអស្ចារ្យ លើស​​ពីនាឡិកាតូចប៉ុន្មាននោះទេ អាចនិយាយថា ប្រហែលទៅនឹង Mi Band ២ របស់ក្រុមហ៊ុន Xiaomi ដែរ គ្រាន់តែវាតិចជាងបន្ដិច ប៉ុន្តែបានជំនួសមកវិញនូវរូបរាងស្អាតគុណភាពផលិតល្អ និងមានតម្លៃទាប។


Lenovo Watch 9 នេះនឹងចាប់ផ្ដើមដាក់លក់ក្នុងប្រទេសចិននាថ្ងៃទី ២៣ មីនាខាងមុខ​នេះ​ហើយ ជាមួយនឹងតម្លៃត្រឹមតែ ១២៩ យ័នប៉ុណ្ណោះ ឬប្រហែល ២០ ដុល្លារ មាន​ជម្រើស​ពណ៌ស និងខ្មៅ។ ហើយក៏សង្ឃឹមថា វានឹងមានដាក់លក់នៅលើទីផ្សារអនឡាញ ឬនាំចូលមក​លក់​ក្នុងប្រទេសកម្ពុជាផ្ទាល់តែម្ដង កាន់តែល្អ។

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Phearum 2 months ago
ប្រភព: Gizmo China Tag: នាឡិកាវៃឆ្លាត