CAMBO REPORT

Popup Advertising5 seconds

ប្រទេស​ជប៉ុន​បាន​បង្ហាញ​រថភ្លើង​ល្បឿន​លឿន ដោយ​តំណាង​ដោយ​ពាក្យ Supreme!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

រថភ្លើងល្បឿនលឿននេះជា ប្រភេទគំរូដែលប្រទេសជប៉ុនបានដាក់ បង្ហាញមុននេះបន្តិចហើយវាអាចធ្វើដំណើរការ បានប្រមាណ 300 គីឡូម៉ែត្រ ក្នុងមួយម៉ោង នេះពិតជាលឿនមែន។ រូបរាងរបស់រថភ្លើងនេះ មានរាងមូលពីមុខ ហើយវែង មើលទៅស្រដៀងគ្នានឹងក្បាលយន្តហោះ បន្តិចផងដែរ។ រថភ្លើងនេះគេបានហៅថា ស៊េរី N700S ដែលត្រៀមបើកឲ្យដំណើរការលើ ផ្លូវរថភ្លើងប្រទេសជប៉ុន ទៅវិញទៅមកពី ទីក្រុង Tokyo និង ទីក្រុង Shin-QsaKa នាឆ្នាំ 2020 ខាងមុខនេះ។

កន្លែងកៅអីនៃ រថភ្លើងនេះបានប្រើប្រាស់ក្រណាត់ ថ្មីហើយស្អាត និងកន្លែងអង្គុយធំ ព្រមទាំងកន្លែងដាក់ជើង ផងដែរ (នេះសម្រាប់អ្នកសំបុត្រ ថ្នាក់ដំបូង)។ សម្រាប់រន្ធភ្លើងគឺមានគ្រប់ជួរ ជូនអ្នកដំណើរទាំងអស់ ព្រមទាំងកន្លែងដាក់ឥវ៉ាន់ ខាងលើកន្លែង អង្គុយក៏មានពន្លឺបំភ្លឺដោយស្វ័យប្រវត្តិ នៅពេលយើងបើកវា។ នេះយោងទៅតាមព័ត៌មាន ឲ្យបានដឹងថារថភ្លើងនេះ អាចផ្ទុកអ្នកដំណើរ បានចំនួន 1323 នាក់។ ចំពោះមុខរថភ្លើងដ៏លឿនមួយនេះ គេផលិតឡើងជា រចនាជាប្រភេទ “dual supreme wing type” ដែលវាអាចជួយដល់ លំហូរខ្យល់ និងជួយកាត់បន្ថយខ្យល់បុក មកពីមុខចំខ្លាំងខណៈពេលដែល រថភ្លើងកំពុង ធ្វើដំណើរ ឆ្លងកាត់ផ្លូវរូងដី។

រថភ្លើងនេះអាចរត់បានល្បឿន 285 គីឡូម៉ែត្រក្នុងមួយម៉ោង នៅលើផ្លូវដែក TokaidoShinkansen និង ដល់ទៅ 300 គីឡូម៉ែត្រក្នុងមួយម៉ោង នៅលើ ផ្លូវដែក Sanyo Shinkansen។ រថភ្លើងស៊េរី N700S នេះជាការរចនាឡើងវិញពីរថភ្លើងជំនាន់ មុនរាប់បញ្ចូល ទាំងរថភ្លើងស៊េរី 700, N700 និង N700A ។

រថភ្លើងថ្មីនេះ នឹងចាប់ផ្តើមដឹកអ្នកដំណើរ នៅឆ្នាំ 2020 ដែលជាពេលវេលា សម្រាប់ការប្រកួត កីឡាអូឡាំពិក នៅទីក្រុងតូក្យូតែម្ដង។ បើសិនជាយើងមើលខាងក្នុង នៃរថភ្លើងល្បឿនលឿន មួយនេះ គឺអាចប្រហាក់ប្រហែល នឹងកន្លែងអង្គុយ នៅក្នុងយន្តហោះ អញ្ចឹងដែរ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Hong 2 months ago
ប្រភព: The Verge Tag: វិទ្យាសាស្ត្រ