CAMBO REPORT

Popup Advertising5 seconds

ស្រា​ដែល​មាន​អាយុ​កាល​ជាង ២ ពាន់​ឆ្នាំ មិន​ទាន់​រីង​ស្ងួត​នៅ​ក្នុង​ផ្នូរ​បុរាណ​នៅ​ប្រទេសចិន!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ប្រទេសចិន អេស៊ីប ឥណ្ឌានិងក្រិច សុទ្ធសឹងតែជាប្រទេសដែលមានអរិយធម៌ ចំណាស់ៗ ជាងគេនៅលើពិភពលោក ដូចនេះហើយការអភិវឌ្ឍន៍នូវ ឧបករណ៍ប្រើប្រាស់ របស់ពួកគេ គឺមានតាំងពីយូរយារ ណាស់មកហើយ។ ហើយថ្មីៗនេះដែរ អ្នកបុរាណវិទូ បានរុករកឃើញនូវ ឱទិនស្រា ដែលបានកប់នៅក្នុង ក្នុងផ្នូរបុរាណរបស់កង ទ័ពចម្លាក់ Terra Cotta តាំងពីរជ្ជកាល ស្ដេចឈីង (២២១-២០៧ មុនគ.ស) មកម្ល៉េះ គឺជារជ្ជកាលដែល មហាកំពែងចិនបាន ចាប់ផ្ដើម សាងសង់ដំបូង។

នៅក្នុងការរុករកនោះធ្វើឡើងនៅខេត្ត សាអានស៊ី ភាគខាងលិចប្រទេសចិន ហើយគេ រកបាននូវ របស់របរចំនួនប្រមាណ ២៦០ សុទ្ធសឹងជាវត្ថុបុរាណ ដែលប្រើប្រាស់ តាំងពីជាង ២ ពាន់ឆ្នាំមុនមក។ នៅក្នុងនោះគេក៏បាន រកឃើញនូវ ឱទិនស្រា ដែលសាងសង់ពីសារធាតុ លោហៈសំរិទ្ធ ដែលជាសារធាតុត្រជាក់ ជាងគេក្នុងចំណោម លោហៈធាតុទាំងអស់ ហើយក្នុងឱទិនស្រានោះ ក៏មាននៅសល់ស្រា ចំណុះប្រមាណ ៣០០ មីលីត្រផងដែរ (ប្រហែលនឹង ស្រាបៀរមួយកំប៉ុង) មានពណ៌ស បែបទឹកដោះគោ ដែលមិនទាន់រីងស្ងួត នៅឡើយទេ បើទោះជាមាន អាយុកាលជាង ២ ពាន់ឆ្នាំក្តី។

ហើយសម្រាប់ស្រានោះ គេសន្មត់ថាគឺជាស្រាដែលមានគុណភាពខ្ពស់សម្រាប់ថ្វាយ ទៅដល់ស្ដេច និងគ្រួសាររាជវង្ស ឬក៏សម្រាប់ថ្វាយឧទ្ទិស ដល់អាទិទេពជាដើម។ ក្រោយពីបានធ្វើពិសោធន៍ មួយរយៈកន្លងមក លោក Xu Weihong ដែលជាអ្នកសិក្សា ស្រាវជ្រាវបុរាណរបស់ប្រទេសចិន បានបង្ហាញថា នេះគឺជាប្រភេទស្រា ដែលមានតម្លៃបំផុត ដែលត្រូវបានធ្វើការបិទមេ តាមរបៀបបុរាណតាំង ពីរជ្ជកាលឈីង យ៉ាងពិតប្រាកដមែន និងបានប្រើប្រាស់នូវ សារធាតុអាស៊ីត Glutamic ដែលបច្ចុប្បន្ននេះ សារធាតុអាស៊ីតបែបនេះ យើងបានឃើញគេប្រើ ជាច្រើននៅក្នុង ការផ្សំគីមីចំណីអាហារ ប្រូតេអ៊ីនជាច្រើន។

អញ្ចឹងនេះ គឺជាស្រាដែលមានអាយុកាលចំណាស់បំផុត ហើយយើងប្រាកដ ជាដឹងហើយថា ស្រាមានអាយុកាន់តែចាស់ វាកាន់តែមានគុណភាពខ្ពស់ និងតម្លៃថ្លៃ ប៉ុន្តែនេះមិនមែនជាស្រា សម្រាប់លក់នោះទេ ពោលគេទុកវា សម្រាប់ធ្វើការស្រាវជ្រាវប៉ុណ្ណោះ ដើម្បីដឹងអំពីចំណីអាហារ និងការរស់នៅ របស់ប្រជាជននាសម័យនោះ។ ម្យ៉ាងទៀត គេក៏បានសិក្សាឃើញ អំពីអរិយធម៌ តាមរយៈវត្ថុ ប្រើប្រាស់ ក្បាច់រចនារបស់វា និងវត្ថុធាតុដើម ដែលមនុស្សនាសម័យនោះ អាចផលិតបានដែរ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Phearum 2 months ago
ប្រភព: CCTV Tag: វិទ្យាសាស្ត្រ