CAMBO REPORT

Popup Advertising5 seconds

រៀប​ចំ​បន្ទប់​ទទួល​ភ្ញៀវ​របស់​អ្នក​ឲ្យ​កាន់​តែ​ស្រស់​ស្អាត ជាមួយ​នឹង​ទូរទស្សន៍ QLED TV!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ទូរទស្សន៍គឺជាឧករណ៍អេឡិចត្រូនិចដ៏សំខាន់មួយ សម្រាប់ដាក់នៅក្នុងបន្ទប់ទទួលភ្ញៀវ ស្ទើរតែមិនអាចខ្វះបាន ព្រោះវាបានបំពេញនូវ ទស្សនីយភាពមួយផ្នែកទៀត បំពេញនូវការ កំសាន្ដនានា។ ប៉ុន្ដែនាពេលបច្ចុប្បន្ននេះ ទូរទស្សន៍ប្រភេទវៃឆ្លាត កំពុងតែមានសន្ទុះខ្លាំង មានមុខងារកំសាន្ដប្លែកៗច្រើន ការបង្ហាញបានច្បាស់ ផ្ដល់ឲ្យការរស់នៅកាន់តែមាន ភាពស៊ីវីល័យមួយកម្រិតទៀត។ ប៉ុន្តែសម្រាប់ទូរទស្សន៍មួយចំនួនធំ ពិតជាមានភាពលំបាកបន្ដិច នៅក្នុងការតម្លើង និងការទុកដាក់ អញ្ចឹងហើយបានជា ក្រុមហ៊ុន Samsung បានបញ្ចេញនូវ ទរទស្សន៍ប្រភេទ QLED ដែលជាទូរទស្សន៍ដែលមានភាព ងាយស្រួលបំផុតនៅការតម្លើង និងទុកដាក់ មិនមានភាព ស្មុគស្មាញច្រើន គ្រាន់តែចាប់ដាក់លើជញ្ជាំង ជាការស្រេច។

ទូរទស្សន៍សាមសុង QLED TV គឺជាជម្រើសមួយដ៏ពិសេស ដោយសារវាងាយអឹប ជាប់ទៅជញ្ជាំង និងបង្កើនសម្រស់ក្នុងផ្ទះ របស់អ្នកបានល្អឥតខ្ចោះ ដោយមិនបន្សល់ទុកអ្វី រប៉ាត់រប៉ាយដែលអាចធ្វើ ឲ្យអ្នកបែកអារម្មណ៍ នៅពេលកំពុង មើលទូរទស្សន៍។

 

ទស្សនាវីដេអូខាងក្រោមអំពីរបៀបផ្អឹបទូរទស្សន៍ទៅជញ្ជាំង៖

 

 

មិនតែប៉ុណ្ណោះ សម្រាប់ទូរទស្សន៍សាមសុង QLED TV មិនមានបញ្ហាទាក់ទងនឹងបញ្ហាក្តៅ ដល់ម៉ាស៊ីននោះទេ ព្រោះទោះបីវាមាន រាងស្តើងដែលធ្វើឲ្យវាអិប ជាប់ទៅជញ្ជាំងបានល្អក៏ដោយ តែវានៅមានគម្លាតពីទូរទស្សន៍ ទៅជញ្ជាំងរហូតដល់ ១៥ មីលីម៉ែត្រ ដែលអាចបញ្ចេញកម្តៅ បានយ៉ាងល្អ។ ម្យ៉ាងវិញទៀត ការរៀបចំខ្សែភ្លើង ក៏មិនមានរញ៉េរញ៉ៃ រប៉ាត់រប៉ាយ ធ្វើឲ្យបាត់បង់សម្រស់បន្ទប់ ទទួលភ្ញៀវរបស់អ្នកដែរ ព្រោះទូរទស្សន៍ QLED TV ប្រើប្រាស់ខ្សែតូច ល្អិតមួយ Optical Cable ដែលអាចភ្ជាប់ទៅនឹង ឧបករណ៍ទាំងឡាយ និងភ្ជាប់ជមួយនឹង ទូរទស្សន៍តាមរយៈដុំ One Connect Box។ លើសពីនេះទៅទៀត QLED TV ក៏បានប្រើប្រាស់នូវខ្សែ Invisible វាគឺជាខ្សែតូចឆ្មារ ប្រវែង ១៥ ម៉ែត្រ ដែលប្រើប្រាស់ សម្រាប់ភ្ជាប់ ទៅកាន់ព្រីភ្លើង Power Outlet ហើយក៏ សម្រាប់គ្រប់គ្រង ទៅលើការបញ្ជូន ទិន្នន័យនានា និងការបញ្ជា IR ផងដែរ និងដើរតួសម្រាប់ភ្ជាប់ ឧបករណ៍ដទៃទៀត ពេញមួយបន្ទប់ ហើយវាក៏ប្រើប្រាស់ តេឡេ បញ្ជាដូចៗគ្នាទៀតផង ងាយស្រួល នៅពេលដែលអ្នកខូច ឬបាត់តេលេ អាចងាយស្រួល ស្វែងរកទិញ។

ចំណែកឯគុណភាពអេក្រង់ និងការបង្ហាញវិញ យើងសឹងតែមិនបាច់និយាយ រៀបរាប់ច្រើននោះទេ ប្រិយមិត្តប្រាកដ ជាបានដឹងរួចមកហើយ ព្រោះវាបានប្រើប្រាស់នូវ បន្ទះបង្ហាញប្រភេទ QLED ដែលមានគ្រាប់ភិចស៊ែល តូចល្អិតបង្ហាញ បានច្បាស់កប់ ពិសេសទៅលើការ បង្ហាញពណ៌ រួមជាមួយនឹងមុខងារ HDR 1500 ធ្វើឱ្យ Content បង្ហាញកាន់តែលេចធ្លោ រូបភាពមានសភាព អណ្ដែតដូចទិដ្ឋភាពពិតៗ ដិតជាប់នឹងភ្នែក។

 

ទស្សនាវីឌីអូខាងក្រោម៖

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Phearum ថ្ងៃទី ១៩ ខែ មិនា ឆ្នាំ ២០១៨
ប្រភព: Samsung Cambodia Tag: ទូរទស្សន៍