CAMBO REPORT

Popup Advertising5 seconds

រថយន្ដ Ford Ranger ឆ្នាំ ២០១៩ នឹង​មក​ដល់​នា​ពេល​ឆាប់​ៗនេះ​ហើយ!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

រថយន្ដម៉ាក Ford Ranger គឺជារថយន្ដប្រភេទ Pick Up ដែលមានគូថខាងក្រោយធំដាក់ឥវ៉ាន់បាន ហើយក៏ទទួលការ ពេញនិយមច្រើន នាក្នុងប្រទេសកម្ពុជាយើងដែរ ដោយសារតែវា សំបកកង់ធំ មានកម្ពស់ខ្ពស់ ងាយស្រួលក្នុងការបើកបរ តាមកាលៈទេសៈពិបាកៗ ហើយក៏ធន់នឹងស្ថានភាពផ្លូវ បានល្អដែរ ងាយស្រួល ក្នុងការបើក Off Road ដោយវាត្រូវបានគេទទួល ស្គាល់ទាំងគុណភាព សមត្ថភាព និងបច្ចេវិទ្យាខាងក្នុង របស់វាទៀតផង។

 

ហើយសម្រាប់រថយន្ដ Ford Ranger ស៊េរីឆ្នាំ ២០១៩ នឹងត្រូវបង្ហាញខ្លួនជាផ្លូវការ នាពេលឆាប់ៗនេះហើយ ចំណែកឯក្រុមហ៊ុន RMA Cambodia ដែលជាតំណាង ចែកចាយផ្ដាច់មុខរថយន្ដ Ford ប្រចាំប្រទេសកម្ពុជា ក៏បានបើកទទួលការ កក់ទិញទុកជាមុន នូវរថយន្ដ Ford Ranger ស៊េរី ២០១៩ នេះផងដែរ។ បើតាមការឲ្យដឹង ពីក្រុមហ៊ុន RMA Cambodia បានឲ្យដឹងថា កំពូលរថយន្ដ Pick Up “Ford Ranger ស៊េរី ២០១៩” នេះត្រូវបានធ្វើការ អភិវឌ្ឍន៍នូវបច្ចេកវិទ្យាថ្មីៗ ជាច្រើន ដែលធ្វើឲ្យរថយន្ដនេះ កាន់តែរឹងមាំ កាន់តែខ្លាំង និងកាន់តែទំនើប លើសពីរថយន្ដ Pick Up ដទៃទៀត។ ក្នុងនោះដែរ បច្ចេកវិទ្យាសំខាន់ៗ ដែលត្រូវបានបំពាក់ នៅលើរថយន្ដ Ford Ranger ស៊េរី ២០១៩ រួមមានដូចជា៖

•    ការរចនានូវចង្កៀងថ្មី ដែលស្រស់ស្អាតទាក់ភ្នែក ដូចមានមនុស្សយន្ដអញ្ចឹង។ ក្នុងនោះក្រុមហ៊ុនបានបំពាក់មក នូវចង្កៀងគុជ HID Headlamp សម្រាប់បំភ្លឺ និងអមដោយការ រចនាចង្កៀង LED បំភ្លឺនៅពេលថ្ងៃ ដ៏ស្រស់ស្អាត កាន់តែផ្ដល់នូវ ភាពទាក់ទាញ ក្នុងការបើកបរនៅលើផ្លូវ និងមានហ្វាកូដអូតូ ដែលអាចទម្លាក់ហ្វាកូដ ដោយស្វ័យប្រវត្តិផងដែរ នៅពេលដែលមាន រថយន្ដមកនៅពីខាងមុខ មិនឲ្យចាំងភ្នែកគេ នោះទេ។

•    បញ្ឆេះរថយន្ដដោយមិនបាច់ប្រើសោរទៀតទេ ដោយសារតែភាពទាន់សម័យ នៃបច្ចេកវិទ្យាថ្មី រថយន្ដភាគច្រើន ដែលបានចេញថ្មីៗនេះ គឺគេបានប្រើប្រាស់សោរ ជាប្រភេទអូតូ អស់ទៅហើយ ដោយយើងគ្រាន់តែមាន សោរនៅក្បែរ ឬនៅក្នុងរថយន្ដ នោះយើងអាចបញ្ឆេះ ដោយគ្រាន់តែចុចប៊ូតុង Start/Stop Engine បានដោយងាយ។

•    ប្រព័ន្ធជំនួយចូលចតដោយស្វ័យប្រវត្តិ (Assisted Parallel Parking)  អាចជួយសម្រួលឲ្យអ្នកបើកបរ ចូលចតដោយស្វ័យប្រវត្តិ ដោយដោយគ្រាន់តែធ្វើការ អបហ្វ្រាំងតែប៉ុណ្ណោះ

ក្រៅពីនេះរថយន្ត Ford Ranger 2019 បានបំពាក់នូវប្រព័ន្ធសុវត្ថិភាពផ្សេងៗដូចជា ប្រព័ន្ធផ្តល់ដំណឹងនៅពេល បើកបរចេញពីគន្លង (Lane Keeping Alert and Lane Keeping Aid) ជាប្រព័ន្ធមួយដែលអាចផ្តល់ជូន អ្នកបើកបរ សម្រាប់ការពារ ចំពោះការចាកចេញពី គន្លងផ្លូវដោយចៃដន្យ នៅពេលដែលកំពុងបើកបរ ក្នុងល្បឿនលឿន។

ប្រព័ន្ធបន្ថយល្បឿននិងរក្សាគំលាតសុវត្ថិភាពដោយស្វ័យប្រវត្តិ (Adaptive Cruise Control)  អាចឲ្យអ្នកបើកបរ ធ្វើការកំណត់ទៅលើល្បឿន ក៏ដូចជាចម្ងាយចំពោះ រថយន្តដែលបើក នៅពីខាងមុខ ដែលបង្កើតឡើង ក្នុងគោលបំណងធ្វើ យ៉ាងណាបញ្ជៀស អ្នកបើកបរ ឲ្យចៀសផុតពីការ បើកបរលើសល្បឿនដែល បានកំណត់។

ប្រព័ន្ធផ្តល់សញ្ញាគ្រោះថ្នាក់ដែលអាចកើតមាននៅខាងមុខ (Forward Collision Warning) ប្រព័ន្ធនេះមានទំនាក់ទំនង ផ្សារភ្ជាប់ទៅនឹងប្រព័ន្ធ កំណត់ល្បឿនរថយន្ត ដែលអាចផ្តល់ឲ្យអ្នក បើកបរធ្វើការពិនិត្យ ពីចន្លោះ សុវត្ថិភាពនៃរថយន្ត របស់គាត់នៅក្នុងចម្ងាយសុវត្ថិភាព មួយដោយបញ្ចេញសម្លេង និងបង្ហាញសញ្ញាគ្រោះថ្នាក់ ឲ្យអ្នកបើកបរបានដឹង និងត្រៀមខ្លួនជៀសផុត ពីគ្រោះថ្នាក់ដែលមាន ចំពោះមុខ

ចុងក្រោយគេ ជាបច្ចេកវិទ្យាថ្មីដែលផ្ដល់នូវសញ្ញាឲ្យអ្នកបើកបរឈប់សំរាកសិន នៅពេលដែលអ្នក បើកបរមានអារម្មណ៍ងងុយគេង ដែលហៅថា Driver Alert System។ នេះគឺជាបច្ចេកវិទ្យាល្អ សម្រាប់អ្នកធ្វើដំណើរផ្លូវឆ្ងាយ ព្រោះរថយន្ដអាចដឹងនូវ រយៈពេលដែល អ្នកបើកបរ និងភាពងងុយគេង របស់អ្នក ហើយនឹង Alert ឲ្យអ្នកបានដឹង និងធ្វើការសំរាក យកកម្លាំងសិន សឹមធ្វើដំណើរទៀត។
អញ្ចឹងទាំងអស់នេះហើយ គឺជាអ្វីដែលក្រុមហ៊ុន Ford បានវេចខ្ចប់ សម្រាប់រថយន្ដ Ranger ស៊េរី ២០១៩ របស់ខ្លួន ចំណែកថ្ងៃដាក់បង្ហាញ ជាផ្លូវការនឹងមកដល់ ឆាប់ៗនេះហើយ ដែលលោកអ្នកអាច ធ្វើតេស្ដ និងសាកល្បងស្វែងយល់ នូវបច្ចេកវិទ្យាថ្មីៗ ទាំងនោះបាន ហើយអ្នកក៏អាចកក់ទុក ជាមុនជាមួយនឹងក្រុមហ៊ុន ចែកចាយផ្ដាច់មុខរថយន្ដ Ford ផងដែរ គឺក្រុមហ៊ុន RMA Cambodia។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Phearum ថ្ងៃទី ១៧ ខែ មិនា ឆ្នាំ ២០១៨
ប្រភព: Ford Cambodia Tag: យានយន្ត