CAMBO REPORT

Popup Advertising5 seconds

ទស្សនា​រូបភាព AI Portrait ដែល​ថត​ចេញ​ពី​កាមេរ៉ា OPPO R15 ធ្វើ​ឲ្យ​​អ្នក​​លាន់មាត់!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

OPPO R15 នឹងក្លាយជាស្មាតហ្វូនលំដាប់កំពូលមួយរបស់ក្រុមហ៊ុន OPPO ដែលនឹងប្រកាសចេញនៅថ្ងៃទី ២៧ មីនាខាងមុខនេះ ហើយវាក៏ត្រូវបានបែកធ្លាយ ជាច្រើនព័ត៌មាន ណាស់មកហើយ ជាមួយនឹងអេក្រង់ខាងមុខ លាតស្ទើរពេញដ៏ឡូយ ហើយអ្វីដែល កាន់តែទាក់ទាញ គឺវានឹងមានក្បាលឆក ចូលដូចជា iPhone X ដែរ។ ប៉ុន្តែពេលនេះ ក្រុមហ៊ុន OPPO បានបញ្ចេញនូវ រូបភាពមួយចំនួន ដែលបានថតចេញពីកាមេរ៉ាភ្លោះ ខាងក្រោយរបស់ OPPO R15 អាចធ្វើឱ្យអ្នកស្រលាញ់ ការថតរូបកក់ចិត្ត ទុកជាមុនបាន។

OPPO R15 នឹងមានខ្នងខាងក្រោយបំពាក់នូវលោហៈធាតុ និងសារធាតុកញ្ចក់ ដែលនៅលើនោះយើងក៏បានឃើញនូវ កាមេរ៉ាភ្លោះរាងដូច OPPO R11 និង iPhone 7+ ដដែល មិនប្ដូរដូចជា iPhone X នោះទេ ហើយក្រុមហ៊ុនក៏បាន បញ្ជាក់ដែរថា R15 មាន ២ ម៉ូឌែលគឺម៉ូឌែល OPPO R15 ធម្មតា និង R15 Dream Mirror Edition ប្រើប្រាស់ខ្នងកញ្ចក់។ ហើយអ្វីដែលគួរឱ្យ ចាប់អារម្មណ៍ជានេះ ទៅទៀត គឺ OPPO បានប្រើប្រាស់សុទ្ធតែ បច្ចេកវិទ្យា AI នៅលើមុខងារ Portrait របស់កាមេរ៉ាភ្លោះនេះ ដែលធ្វើឱ្យការ ថតចេញមកមាន សភាពស្អាតល្អ គួរឱ្យសរសើរ ថែមទាំងបើកមុខងារ ជំនួយសម្រស់បានទៀត ធ្វើឱ្យវាប្លែកពីមុខងារ Portrait ដែលអ្នកធ្លាប់បាន ឃើញកាលពីមុន ប្រសិនបើយើងយកចិត្ត ទុកដាក់ពិនិត្យមើល។

ទៅលើរូបភាព Portrait ខាងលើនេះពិតជា ស្អាតមែនទែន អ្នកអាចឃើញហើយថា ការលើកសម្រាប់នៃមុខងារ AI Beauty ជំនាន់ថ្មីធ្វើការបានប្រសើរ មែនទែន ជាមួយនឹងមុខងារ AI Portrait ដែលយើងអាចដាក់ Lighting Effect និងការបន្ថែមពណ៌ ភ្លើងលក្ខណៈ Studio ដែលយើងធ្លាប់បាន ឃើញនៅលើ iPhone 8+ និង iPhone X រួចមកហើយ ធ្វើឱ្យរូបភាពច្បាស់ល្អ មិនមាន ការដាក់ Effect ព្រាលផ្ទៃខាងក្រោយព្រាលខ្លាំង ពេកនោះទេ ហើយក៏មិនមាន ស្មាតកាត់ថ្នេរដែរ។ ចំណែកឯការ ចាក់ពណ៌ ដិតច្បាស់ល្អ មិនថាពណ៌នៅផ្ទៃ ខាងក្រោយឡើយ។

យ៉ាងណាមិញ សម្រាប់ព័ត៌មានលំអិតអំពីវា យើងនឹងចាំតាមដាន នៅថ្ងៃដែលក្រុមហ៊ុនប្រកាសចេញជាផ្លូវការ។ ហើយចំពោះលក្ខណៈសម្បត្តិ ដែលបានបែកធ្លាយ កន្លងមកនេះ យើងបានដឹង ហើយថា OPPO R15 អាចនឹង ប្រើប្រាស់ឈីប MediaTek Helio P60 ដែលទើបនឹង ចេញបាន ប៉ុន្មានថ្ងៃនេះវិញ ជាឈីបមាន បច្ចេកវិទ្យា AI មានរ៉េមទំហំ ៦ ជីកាបៃ ប្រើប្រាស់ស៊េនស័រ កាមេរ៉ា Selfie ថ្មីបន្ថែមមុខងារ ជំនួយសម្រស់ AI កាន់តែប្រសើរ និងអាចស្កេនទម្រង់ មុខបាន លឿនជាងមុន លើសពីនេះ វាក៏នឹងប្រើប្រាស់នូវបច្ចេកវិទ្យា សាកថ្មលឿន VOOC ជំនាន់ថ្មី ជាមួយនឹងការ សាកថ្មទំហំ ២០ វ៉ាត់។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Phearum 3 months ago
ប្រភព: Gizmo China Tag: ទូរស័ព្ទ