CAMBO REPORT

Popup Advertising5 seconds

អេក្រង់ AMOLED របស់​ប្រទេស​ចិន កំពុង​តែ​ឡើង​កូដខ្លាំង!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

អេក្រង់ AMOLED វាគឺប្រធានបទមួយ ដែលមនុស្សភាពច្រើនពិចារណា មុនគេទិញទូរសព្ទថ្មី។ ជាការពិតណាស់ អេក្រង់នេះយើងហៅពេញថា Active-Matrix Organic Light-Emitting Diode ដែលមានភាពពេញនិយមខ្លាំងមែនទែន សម្រាប់ស្មាតហ្វូនដែលមាន តម្លៃខ្ទង់ ៣០០ ទៅ ៥០០ ដុល្លារ ដោយសារតែវាគឺជាអេក្រង់ ដែលមានគ្រាប់ពន្លឺមុត ច្បាស់ល្អ និងពន្លឺបានច្បាស់ មិនប្រែពណ៌ បើទោះជាប្រើប្រាស់នៅក្រោមពន្លឺ ថ្ងៃក៏ដោយ។ ប៉ុន្តែសូមប្រិយមិត្ត បែងចែកឱ្យច្បាស់បន្ដិច រវាងអេក្រង់ OLED, AMOLED, និង Super AMOLED ព្រោះវាមាន បច្ចេកវិទ្យារៀងៗខ្លួន។ 

នៅពេលដែលនិយាយទៅដល់អេក្រង់ប្រភេទ AMOLED អ្នកប្រាកដជានឹកឃើញទៅដល់ ក្រុមហ៊ុនធំៗរបស់កូរ៉េ ខាងត្បូងជាក់មិនខាន ដោយប្រទេសកូរ៉េខាងត្បូង ធ្លាប់បានផលិត បន្ទះបង្ហាញ AMOLED បំពាក់លើទូរសព្ទ ស្មាតហ្វូន និងឧបករណ៍ជាច្រើន ទៀតរបស់ខ្លួន និងផ្គត់ផ្គង់ដល់ក្រុមហ៊ុនដទៃ ផងដែរ ហើយទទួលបានកេរ្ដិ៍ឈ្មោះ ល្បីល្បាញជាយូរណាស់ មកហើយ ដូចជាក្រុមហ៊ុន LG និង Samsung ជាដើម។ ក្រៅពីប្រទេសកូរ៉េខាងត្បូង ហើយនោះ អេក្រង់ប្រភេទ AMOLED ក៏ត្រូវបានក្រុមហ៊ុន របស់ចិន និងជប៉ុន ផលិតផងដែរ ឧទាហរណ៍ដូចជា BOE និង JDI ជាដើម។ ប៉ុន្តែនាក្នុងឆ្នាំ ២០១៨ នេះតទៅអេក្រង់ AMOLED និងមានកំណើនកើនឡើង កាន់តែច្រើនគួរឱ្យកត់ សម្គាល់ហើយ ថែមទាំងអាចដណ្ដើមដំណែង អេក្រង់ AMOLED នៅលំដាប់ ១ ពីប្រទេសកូរ៉េខាងត្បូង បានទៀតផង។

(តារាង Chart ខាងលើនេះត្រូវបានចេញដោយ HIS Markit)

 

នេះប្រហែលជាគ្មានអ្វីឱ្យយើងភ្ញាក់ផ្អើលឡើយ ដូចអ្នកដែលយើងបានឃើញអញ្ចឹង នាពេលបច្ចុប្បន្ននេះស្មាតហ្វូន របស់ក្រុមហ៊ុនកំពុងតែឡើងកូដ ខ្លាំងមែនទែន ហើយស្មាតហ្វូនទាំងនោះ ក៏ចាប់ផ្ដើមទោរទន់ទៅរក អេក្រង់ប្រភេទ AMOLED ច្រើនដែរហើយ មិនថាទូរសព្ទ លំដាប់បង្គួរ ឬលំដាប់ Flagship ក៏ដោយ ពីព្រោះតែពពួក អេក្រង់ AMOLED ពិតជាត្រូវប៉ាន់ ខ្លាំងណាស់ ទៅលើគុណភាពនៃការបង្ហាញ បានច្បាស់មុត និងដិតល្អ ងាយស្រួលប្រើប្រាស់ និងសន្សំសំចៃថ្មបាន ច្រើនជាងអេក្រង់ LCD ដែលជះពន្លឺពីគែមអេក្រង់។ ហើយនាពេលនេះ ក្រុមហ៊ុនចិនជាច្រើន បានកំពុងតែព្យាយាម បំពាក់អេក្រង់ AMOLED កាន់តែច្រើន ហើយដូចជា ៖ OnePlus, OPPO, Vivo, Elephone, Gionee, Doogee និងជាច្រើនទៀត ព្រោះនេះគឺជាឆ្នាំ ២០១៨ ទៅហើយ សម័យអេក្រង់លាត កំពុងតែពេញនិយម ដូចនេះយើងត្រូវការអេក្រង់ ទូរសព្ទដែលបង្ហាញបានច្បាស់ និងមានកម្រិតរូបភាពខ្ពស់ ហើយបើក្រុមហ៊ុនចិនមិន ខំតម្លើងនោះទេ ប្រាកដជាចាញ់ គេមិនខាន។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Phearum ថ្ងៃទី ១៤ ខែ មិនា ឆ្នាំ ២០១៨
ប្រភព: Android Authority Tag: ទូរស័ព្ទ