CAMBO REPORT

Popup Advertising5 seconds

នេះ​ជា​ម៉ាស៊ីន​លាង​ចាន​ពី​ក្រុមហ៊ុន Xiaomi មាន​ប្រព័ន្ធ​ទឹក​ក្ដៅ និង​អាច​បញ្ជា​តាម​ទូរសព្ទបាន!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

បើនិយាយពីគ្រឿងអេឡិចត្រូនិចប្រើប្រាស់នៅក្នុងផ្ទះវិញ ក្រុមហ៊ុន Xiaomi មានច្រើនស្ទើរតែ ទាំងអស់តែម្ដង សូម្បីតែម៉ាស៊ីនបន្សុទ្ធខ្យល់ ឆ្នាំបាយ និងច្រាស់ដុសធ្មេញជាដើម។ ហើយម្ដងនេះ ក្រុមហ៊ុន Xiaomi បានបញ្ចេញនូវ ផលិតផលថ្មី មួយទៀតហើយ វាគឺជាម៉ាស៊ីនលាងចាន ដែលមានមុខងារវៃឆ្លាត មិនចាញ់ឧបករណ៍អេឡិចត្រូនិច ដទៃទៀតឡើយ ដែលមានឈ្មោះថា Yunmi Smart Dishwasher។

ម៉ាស៊ីនលាងចាននេះ មានរូបរាងតូច និងភ្ជាប់មកជាមួយនឹងបច្ចេកវិទ្យា ការពារទឹក កម្រិត IPX1 និងមានវិមាត្រទទឹង ៥៩៥ x បណ្ដោយ ៦០០ x និងកម្រាស់ ៥០៥ មីលីមែត្រ ប៉ុន្ដែអាចផ្ទុកទំហំបាន ធំអាចផ្ទុកទឹកបានចំណុះ ៧ លីត្រ និងប្រើប្រាស់រន្ធបាញ់ទឹក សហការជាមួយក្រុមហ៊ុន Weike របស់ប្រទេសអ៊ីតាលី ដែលបាញ់ទឹក ចេញពីលើ ក្រោម ចំហៀងឆ្វេងស្ដាំ ក្នុងសម្ពាធ ១៥,០០០ ប៉ាស្កាល់ បញ្ចេញទឹកពេញនៅក្នុងមុំ ៣៦០ ដឺក្រេតែម្ដង។ ដូចនេះវាជំរះនូវ ស្នាមប្រលាក់បានជ្រះស្អាតល្អ ជាពិសេសនោះ វាក៏បានភ្ជាប់មកនូវ ប្រព័ន្ធទឹកក្ដៅ ដែលអាចក្ដៅដល់ ៧០ អង្សាសេ ដែលជួយទៅដល់ការ ជំរះសារធាតុប្រេងខ្លាញ់ ឱ្យបានរលាយជ្រះស្អាតល្អ ថែមមួយកម្រិតទៀត។ ម៉ាស៊ីនលាងចាននេះ យើងអាចប្រើប្រាស់ជាសាប៊ូម្សៅ ក៏បាន និងសាប៊ូទឹកក៏បាន ដោយវាមិនប្រកាន់ នោះទេ ព្រោះវាមានប្រព័ន្ធរំលាយ សាប៊ូឱ្យម៉ត់ និងចេញ ពពុះច្រើន បូករួមទាំងកម្លាំងទឹក ដ៏ខ្លាំងទៀតនោះ វាជំរះបាន កាន់តែស្អាត ដែលក្រុមហ៊ុនបានអះអាងថា វាលាងស្នាម ប្រឡាក់ដល់ ៩៩.៩៩% ឯណោះ។

ម្យ៉ាងវិញទៀតម៉ាស៊ីនលាងចាន Yunmi នេះយើងអាចប្រើប្រាស់វាបានដោយភ្ជាប់ទៅកាន់ ស្មាតហ្វូនតាមរយៈ App ព្រោះវាមានមុខងារ Wi-Fi ភ្ជាប់មកជាស្រេច សម្រាប់ឱ្យយើងកំណត់ពេលវេលា នៃការលាង ដែលជាមធ្យម វាប្រើប្រាស់ពេល ៣០ នាទី និងមានរបៀបលាង សម្អាតចំនួន ៨ ប្រភេទផ្សេងៗគ្នា។ លើពីនេះទៅទៀត វាក៏មានបច្ចេកវិទ្យា បញ្ចេញនូវចំណាយក្ដៅ ដូចជាការស្ទីមអញ្ចឹង ដើម្បីធ្វើការសម្ងួតផង និងធ្វើការសម្លាប់មេរោគ នានាផងដែរ។

ម៉ាស៊ីនលាងចាន Yunmi នេះត្រូវបានដាក់លក់នៅក្នុងតម្លៃប្រមាណ ៣៩៥ ដុល្លារ នៅលើទីផ្សារស្រុកចិន ដែលនេះជាតម្លៃសមរម្យមួយ សម្រាប់ការប្រើប្រាស់ ក្នុងគ្រួសារ ដើម្បីជួយសម្រួល ការងារក្នុងផ្ទះ ជាពិសេសចំណេញ ពេលវេលាបានច្រើន និងទទួលនូវចាន ស្លាបព្រា កែវស្អាតជានិច្ច។ Yunmi Smart Dishwasher ប្រហែលជាមិនមានលក់ នៅក្នុងប្រទេសកម្ពុជា យើងនោះទេ នៅពេលនេះ ព្រោះប្រទេសយើងមិនទាន់ ពេញនិយមម៉ាស៊ីនលាងចាន នៅឡើយ យ៉ាងណាមិញ ទីផ្សារម៉ាស៊ីនលាង អាចនឹងកើនឡើងឆាប់ៗនេះហើយ នៅពេលដែលប្រទេសយើង កាន់តែជឿនលឿន។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Phearum 3 months ago
ប្រភព: Engadget Tag: ឧបករណ៍អេឡិចត្រូនិចផ្សេងៗ