CAMBO REPORT

Popup Advertising5 seconds

ទី​បំផុត​ស្មាតហ្វូន​របស់​ក្រុមហ៊ុន Essential អាច​ឡើង​ទៅ​កាន់ Android 8.1 បានហើយ

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

Android 8.1 គឺជាប្រព័ន្ធប្រតិបត្តិការណ៍ជំនាន់ចុងក្រោយគេបង្អស់ ដែលបានដាក់អោយដំណើរការ នៅលើម៉ាស៊ីនស្មាតហ្វូន Pixel 2 XL មុនគេ ហើយពេលបច្ចុប្បន្ននេះ ក៏មានស្មាតហ្វូន ស៊េរីកំពូលៗ មិនច្រើននោះដែរ ដែលបានឡើងទៅជំនាន់ ចុងក្រោយនេះ ខណៈស្មាតហ្វូន មួយចំនួនទៀត បានត្រឹមតែដល់ Android 8.0 Oreo ទាំងជំនាន់ផ្លូវការ និងជំនាន់ សាកល្បងប៉ុណ្ណោះ ហើយស្មាតហ្វូន ខ្លះទៀត គឺឡើងទៅកាន់ Oreo អត់បានតែម្ដង ដែលធ្វើអោយម្ចាស់ ស្មាតហ្វូនទាំងនោះ មិនបានភ្លក្ស រសជាតិនេះហ្នឹងគេ។

ហើយថ្មីៗនេះ ដំណឹងល្អថ្មីមួយក៏បានមកដល់ ដោយក្រុមហ៊ុន Essential ក៏បានប្រកាសផងដែរថា Android 8.1 Oreo ជាកំណែចុងក្រោយគេនេះ នឹងត្រូវដាក់អោយ ដំណើរការ និងប្រើប្រាស់ នៅលើម៉ាស៊ីនស្មាតហ្វូន របស់ខ្លួនជាផ្លូវការ ហើយការដាក់អោយ តម្លើងទៅកាន់ Android 8.1 Oreo ក៏មិនមែនជាជំនាន់ សាកល្បងនោះដែរ។  លើសពីនេះ វានឹងនាំមកនូវ បទពិសោធន៍ប្រើប្រាស់ លើស្មាតហ្វូនមួយនេះ កាន់តែប្រសើរជាងមុន ជាមួយនឹងមុខងារថ្មី ប្លែកៗរបស់ Android 8.1 Oreo ដោយក្នុងនោះ រួមមានការបង្កើនល្បឿន អោយកាន់តែប្រសើរ កែប្រែ Animation នៃការប្រើប្រាស់ទូទៅ និង កាន់តែរលូន ជាងមុន ក៏ដូចជាមានផ្ទាំង Background ថ្មី ដើម្បីទាក់ចិត្តអ្នកប្រើប្រាស់ ផងដែរ។ ម្យ៉ាងវិញទៀត វារឹតតែជួយពង្រឹងប្រព័ន្ធ សុវត្ថិភាពរបស់ ស្មាតហ្វូន Essential អោយកាន់តែខ្លាំង ជាងមុន ពិសេសគឺជួយ សន្សំសំចៃថ្ម ទូរស័ព្ទរបស់អ្នក បានយូរផងដែរ។

ហេតុដូច្នេះសម្រាប់ប្រិយមិត្តទាំងអស់ណា ដែលកំពុងប្រើប្រាស់ស្មាតហ្វូន Essential ទាំងអស់ អាចចូលទៅកាន់ Settings > System Update ហើយចុចស្វែងរក កំណែអាប់ដេត ទាំងអស់គ្នាបាន ហើយបើមិនទាន់លោត អោយអាប់ដេតថ្មីនោះទេ សូមធ្វើការរង់ចាំ ប៉ុន្មានថ្ងៃទៀត ទម្រាំកំណែនេះ នឹងធ្លាក់មកដល់។ ប៉ុន្តែត្រូវចាំថា មុននឹងធ្វើការអាប់ដេត សូមភ្ជាប់ Wifi ជាមុនសិន!


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sunny ថ្ងៃទី ១៤ ខែ មិនា ឆ្នាំ ២០១៨
ប្រភព: GSM Arena Tag: ទូរស័ព្ទ