CAMBO REPORT

Popup Advertising5 seconds

នេះ​ជា​រថយន្ដ Ford Mustang ស៊េរី ២០១៩ ដែល​មាន​រចនាបថ​ទាក់​ទាញ អម​ជាមួយ​ម៉ាស៊ីន​ធំ​ជាងមុន!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

Mustang គឺជារថយន្ដទំនើប និងរឹងមាំមួយរបស់ក្រុមហ៊ុន Ford ដែលម៉ូឌែលត្រូវបានបញ្ចេញ ដំបូងតាំងពីឆ្នាំ ១៩៦៥ មកម្ល៉េះ ហើយវាក៏ត្រូវបានតម្លើង ជាច្រើនជំនាន់ មកហើយដែរ។ ចំណែកឆ្នាំនេះ ក្រុមហ៊ុន Ford បានបញ្ចេញនូវ Mustang មួយម៉ូឌែល ដែលមានរូបរាងស្អាតទាក់ទាញ ជំនាន់មុនច្រើន ជាពិតការរចនា ចង្កៀងរបស់វា និងរូបសញ្ញាសេះ Mustang នៅខាងមុខនេះមកដាក់ នៅចំហៀងវិញ ហើយវាត្រូវបានហៅថា Mustang GT California Special ស៊េរី ២០១៩។

ទៅលើការរចនារបស់វាពិតជាឡូយ ដោយវាមិនមានរូបរាងមូលខ្លាំង ដូចមុននោះទេ វាមានសភាពជ្រុងៗច្រើនជាង និងអាចបើកដំបូលខាងលើ បានអស់ទៀតផង ហើយបើមើលទៅលើចង្កៀង របស់វាវិញ វាបានបន្ថែមនូវភ្លើង LED មានទាំងភ្លើងហ្វា និងភ្លើងចង្កៀង ពណ៌ពងមាន់ ដែលចាំងដូចពេជ្រ។ អ្វីដែលទាក់ទាញទៅទៀត គេបានយកសញ្ញាសេះហោះ Mustang មកដាក់នៅ ចំហៀងវិញ ដែលមើលទៅប្លែក កាន់តែកាចជាងមុន ជាមួយអំពូល LED ថ្មីនេះ។ ចំណែកតួរបស់វា ក៏មានសភាពរាបស្មើត្រង់ដែរ មិនមានសភាព មូលនោះទេ ហើយគូថខាងក្រោយ ក៏បានរំលេចនូវ ចង្កៀង ៦ ខ្សែដដែល និងបង្ហាញអក្សរ GT ក្នុងរង្វង់មូលចំ ចណ្ដាលបែប Classic។

ទៅលើម៉ាស៊ីនខាងក្នុងវិញ វាស្រដៀងទៅនឹង Mustang GT ជំនាន់មុនដែរ គឺវាប្រើប្រាស់ម៉ាស៊ីន ៥.០ លីត្រ មានចំនួន ៨ ស៊ីឡាំង ដែលមានកម្លាំងអតិបរមា ៤៦០ កម្លាំងសេះ និងមានកម្លាំងបង្វិល ៤២០ ហ្វីតផោន ដែលអាចរត់នៅក្នុងល្បឿន ខ្ពស់បំផុត ២៤៩ គីឡូម៉ែត្រ ក្នុងមួយម៉ោង និងមានប្រអប់លេខ ចំនួន ៦ លេខ ជាប្រភេទលេខដៃ ហើយក៏មានម៉ូឌែលលេខ អូតូដែរ ដោយមានប្រអប់លេខដល់ ១០ លេខ។

បន្ថែមពីលើនោះទៀត ក្រុមហ៊ុន Ford ក៏បានបំពាក់មកនូវអំភ្លីរបស់បាស បំពងសម្លេង ១០ វ៉ាត់កម្រិត 10-channel ចំនួន ១២ គ្រាប់នៅក្នុងនោះ មានភ្ជាប់មកនូវប្រព័ន្ធសម្លេង Bang & Olufsen យ៉ាងឡូយទៀតផង ដែលយើងធ្លាប់តែបានឃើញ នៅលើស្មាតហ្វូន LG V30 ដើម្បីឱ្យអ្នកជិះក្នុងរថយន្ដ អាចចាក់តន្ដ្រីបាន ពិរោះរណ្តំ បើទោះជាជិះឡានបើក ដំបូលក៏ដោយ។

អញ្ចឹងសរុបមកវិញ នេះគឺជារថយន្ដ Mustang GT California Special ស៊េរីឆ្នាំ ២០១៩ ដែលត្រូវបានកែប្រែរូបរាង កាន់តែទំនើបជាងមុន អាចបើកដំបូលបាន និងមានកម្លាំងខ្លាំង បើកបានលឿនផងដែរ ម្យ៉ាងទៀតវាក៏បំពាក់នូវ ប្រព័ន្ធប្រើប្រាស់នៅខាងក្នុង ប្រសើរជាង Mustang GT ធម្មតាដែរ ពិសេសគឺបាសបំពងម្លេង ១២ គ្រាប់ របស់វាតែម្ដង។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Phearum 2 months ago
ប្រភព: Auto NDTV Tag: យានយន្ត