CAMBO REPORT

Popup Advertising5 seconds

ម៉ាស៊ីន​ព្រីន​ម្ហូប​អាហារ​មាន​ពិត ដូច​នៅ​ក្នុង​ភាពយន្ត!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ពីមុនមក យើងធ្លាប់តែបានគេប្រើប្រាស់ម៉ាស៊ីនព្រីន 3D ព្រីនចេញមក នូវរបស់ប្រើប្រាស់ផ្សេងៗ រួចមកកាន់តែ ភ្ញាក់ផ្អើលនោះ មានអ្នកប្រើម៉ាស៊ីនព្រីន 3D នេះ ព្រីនចេញជាផ្ទះធំ មួយបានទៀត និងរឿងដែលយើងនឹកស្មាន មិនដល់នោះ គឺមានម៉ាស៊ីនព្រីនម្ហូបអាហារ ទៀតផង។ នេះជាម៉ាស៊ីនគំរូ ព្រីនម្ហូប របស់ប្រទេសជប៉ុន ហៅថា Pixel Food Printer ដែលមានសមត្ថភាពព្រីនចេញ មកនូវម្ហូបប្រចាំ ប្រទេសជប៉ុន គឺស៊ូស៊ី និងច្រើនទៀត តែរូបរាងរបស់ម្ហូប ទាំងនោះ នៅមានកម្រិតនៅឡើយ។

ប្រសិនបើអ្នកធ្លាប់បានលេងហ្គេមពីដើមមក អាចនឹងស្គាល់ប្រភេទវីដេអូហ្គេម Retro ឬ Pixel ព្រោះតួអង្គថ្លុកទាំងនោះ មិនមានក្រាហ្វិក ពេញលេញ និងច្បាស់ល្អដូច សព្វថ្ងៃនេះទេ វាចេញដូចគ្រាប់ៗ ភិចសែល រួមផ្តុំគ្នា ហើយចំណីអាហារនេះ ក៏ព្រីនចេញមកដំបូងមាន រូបរាងបែបនេះដែរ។ ការព្រីនចេញមក មានទាំងរសជាតិដើម, ទំហំ, ពណ៌ និងមានសារជាតិ គ្រប់គ្រាន់ទៀតផង។ សម្រាប់ទិន្នន័យ នឹងបន្ថែមពីមួយជំនាន់ ទៅមួយជំនាន់ ព្រោះគោលដៅ របស់ពួកគេ ធ្វើឲ្យម៉ាស៊ីនព្រីនចេញមកបាន 4 ទំហំ ដូចជាទំហំ 5mm, 3mm, 1mm និងទំហំចុងក្រោយ ដូចរូបរាងអាហារពិតៗ ដោយនៅពេលនេះ វាត្រូវការ អភិវឌ្ឍន៍បន្ថែមទៀត ស្របពេលជំហ៊ាន ដំបូងនេះ មានភាព ជោគជ័យហើយ។ 

ក្រុមហ៊ុននេះ ក៏មានបំណងឲ្យអ្នកប្រើប្រាស់ អាចព្រីនចេញមកនូវអាហារ ដែលពួកគេប្រាថ្នាផងដែរ ដូចជាមាន រូបរាងប្លែកៗ ប៉ុន្តែរសជាតិ អាចញុំាបាន។ ម៉ាស៊ីនព្រីននេះ មិនទាន់គិតដល់ ការលក់ទេ ព្រោះត្រូវការអភិវឌ្ឍន៍បន្ថែមទៀត ដូច្នេះមនុស្សអនាគត នឹងបានប្រើប្រាស់ ឧបករណ៍នេះ។

សរុបមក ក្រុមហ៊ុនជប៉ុនមួយ Open Meals បានបង្ហាញពីគំរូ ម៉ាស៊ីនព្រីនមួយហៅថា Pixel Food Printer ដែលអាចព្រីនម្ហូប ចេញមក និងបរិភោគបាន ដោយដំណាក់កាលដំបូងនេះ ពួកគេបានប្រើប្រាស់ ម៉ាស៊ីននេះ ជាមួយដៃយន្តជំនួយ ទើបផលិតម្ហូបចេញមកបាន តែចេញមកនូវ រូបរាងដូចគ្រាប់ភិចសែល ក្នុងវីដេអូហ្គេមនៅឡើយ ទាល់តែការអភិវឌ្ឍន៍ ជំនាន់ក្រោយទៀត ទើបព្រីនមកចេញរូបរាង ដូចអាហារពិតៗ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Hong ថ្ងៃទី ១៤ ខែ មិនា ឆ្នាំ ២០១៨
ប្រភព: Open Meals Tag: វិទ្យាសាស្ត្រ