CAMBO REPORT

Popup Advertising5 seconds

Huawei បាន​បញ្ចេញ​វីដេអូ​បង្រៀន​ពី​គន្លឹះ​ខ្លី​ៗ​នៃ​ការ​ថត​រូប អោយ​កាន់​តែ​ទាក់ទាញ

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

កាលពីសប្តាហ៍មុន ក្រុមហ៊ុន Huawei បានធ្វើការបញ្ចេញវីដេអូ បង្រៀននូវគន្លឹះខ្លីៗ ដោយពាក់ព័ន្ធនឹង ការថតរូបនៅលើស្មាតហ្វូន Mate 10 Pro អោយកាន់តែមើលទៅ មានភាពទាក់ទាញ។ យ៉ាងណា សម្រាប់ពេលថ្មីៗនេះ Huawei ក៏បានបញ្ចេញវីដេអូ បង្រៀននូវគន្លឹះខ្លីៗ ជាថ្មីមួយផ្សេងទៀត នៅលើ Channel YouTube ឈ្មោះ Huawei Smartphones ក្នុងការ ចែករំលែកបន្ថែម។

វីដេអូគន្លឹះដែលបានបង្ហោះមកនេះ គឺបង្ហាញលើ 11 ចំនុច នៃការថតរូបភាព ដោយអ្នកអាចអនុវត្តន៍ វាបានលើ Mate 10 Pro របស់អ្នក។ ពេលខ្លះយើងក៏អាច បង្កើតបរិយាកាស តាមរយៈការថតរូប បានដោយខ្លួនឯង ផងដែរ ម្យ៉ាងវិញទៀត វាក៏បង្ហាញពីការសារ៉េ កម្រិតនៃការថតលើ Shutter Speed ឬ ISO  ចេញពីស្មាតហ្វូន នេះថែមទៀតផង។  ហើយលក្ខណៈពិសេស ទាំងនេះ ក៏ជាជាមេរៀនល្អមួយ សម្រាប់អ្នកដែល ចូលចិត្តថតរូប គួរតែដឹងផងដែរ។ តោះ… កុំអោយខាតពេលយូរ សូមទស្សនាវីដេអូនេះ ដូចតទៅ៖

 

 

យ៉ាងណា ស្រាប់អ្នកដែលមិនបានទស្សនាវីដេអូគន្លឹះខ្លីៗ ដែលបានបង្ហោះកាលពី សប្តាហ៍មុន ហើយចង់ទស្សនាម្តងទៀត យើងនឹងដាក់នូវ វីដេអូរំលឹកជូន នៅខាងក្រោមនេះ៖

 

 

សរុបមក អាចនិយាយបានថា ប្រហែលជានឹងមានម្ចាស់ស្មាតហ្វូន Mate 10 មួយចំនួនបានដឹងពីការ ប្រើប្រាស់វា ខ្លះៗរួចមកហើយ ប៉ុន្តែការបង្កើតវីដេអូនេះឡើង គឺក្នុងគោលបំណងបង្ហាញ ពីបង្រៀននូវគន្លឹះខ្លីៗ ដើម្បីបង្កើតរូបភាព ដែលថតចេញពីកាមេរ៉ា អោយបានល្អ និង ទាក់អារម្មណ៍អ្នកមើល ជាពិសេសនោះ សម្រាប់អ្នក ដែលមិនទាន់បានដឹងពី គន្លឹះងាយៗទាំងនេះ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sunny 3 months ago
ប្រភព: YouTube Tag: ទូរស័ព្ទ