CAMBO REPORT

Popup Advertising5 seconds

Amazon បញ្ចេញ​ពណ៌​ថ្មី​សម្រាប់​សៀវភៅ​អេឡិច​ត្រូនិច Kindle Oasis

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

អ្នកប្រើប្រាស់ដែលចូលចិត្តអានសៀវភៅអេឡិចត្រូនិច ប្រហែលជាធ្លាប់បានឮពីថេប្លេតអេក្រង់សខ្មៅ របស់​ក្រុមហ៊ុន Amazon ដែលជាម៉ូឌែល Kindle ។ ដូចម៉ូឌែល the Kindle Oasis មួយនេះ ចេញតាំងពី 5 ខែ​មុន តែទើបពេលថ្មីៗនេះ Amazon បាន​បន្ថែម​ពណ៌ទឹកមាសថ្មី សម្រាប់ម៉ូឌែលនេះ ដើម្បីបំពេញតម្រូវ​ការ​របស់​អ្នកប្រើប្រាស់ ព្រោះបន្ទាប់ពីពណ៌ខ្មៅ គឺពណ៌ទឹកមាសនេះ មានការពេញនិយមប្រើច្រើន។


 


នេះគ្រាន់តែជាការបន្ថែមពណ៌ថ្មីប៉ុណ្ណោះ រីឯលក្ខណៈសម្បត្តិ និងរូបរាងដូចគ្នាទាំងស្រុងនឹងម៉ូឌែលដើម។ វាមកជាមួយអេក្រង់ 7 អ៊ីញ, ជាអេក្រង់ប្រភេទ E-ink បង្ហាញផ្ទៃពណ៌សខ្មៅ បែបគ្រើមថាច់ស្គ្រីន ជាមួយដង់ស៊ីតេអេក្រង់ 300ppi រួមទាំងបច្ចេកវិទ្យា​ធន់​មិន​ងាយ​ជ្រាបទឹក តែខុសគ្នាត្រង់ ម៉ូឌែលពណ៌ទឹកមាសថ្មីនេះ មិនអាចដាក់ស៊ីមកាតបានទេ ដោយម៉ូឌែលមុន អាចដាក់ស៊ីមបាន ហើយអ្នកប្រើប្រាស់អាចទិញម៉ូឌែលពណ៌ទឹកមាសនេះ ជាមួយអង្គផ្ទុកទិន្នន័យ 32GB និងប្រើបានតែជាមួយ Wi Fi ប៉ុណ្ណោះ ដោយ​មានតម្លៃ 280 ដុល្លារ មានមកជាមួយ ads និង 300 ដុល្លារ គ្មាន ads ។

ចំពោះម៉ូឌែលថេប្លេតរបស់ Amazon មានតែ Fire Tablet ប៉ុណ្ណោះ ដែលមានមកជាមួយជម្រើសពណ៌ច្រើនជាងគេ ព្រោះវា​មាន​អេក្រង់​គូល័រ រីឯម៉ូឌែលថេប្លេតផ្សេងទៀត ដែលមានអេក្រង់សខ្មៅ គឺសុទ្ធតែមានតួខ្លួនពណ៌ស និងពណ៌ខ្មៅ ទើបមកដល់ ថេប្លេត Kindle Oasis នេះ មានពណ៌ទឹកមាសដំបូង ហើយជាប្រភេទធន់មិនងាយជ្រាបទឹកទៀត ពិតជាធ្វើឲ្យអ្នកចូលចិត្តអាន សៀវភៅ ពេញចិត្តលើថេប្លេតនេះ កាន់តែខ្លាំង តែវាអាចថ្លៃបន្តិច ហើយមុខងារភាគច្រើន ដែលមានក្នុងថេប្លេតនេះ ក៏មាននៅលើថេប្លេត Kindle Paperwhite មួយទៀត ដែលមានតម្លៃត្រឹមតែ 120 ដុល្លារ។



សរុបមក ក្រុមហ៊ុន Amazon ទើបបន្ថែមនូវពណ៌ថ្មី សម្រាប់ថេប្លេត Kindle Oasis ជាមួយជម្រើសពណ៌ទឹកមាស ដោយលក្ខណៈ​សម្បត្តិ​ទូទៅ និងរូបរាងដូចទៅនឹងម៉ូឌែលនេះពណ៌ប្រផេះដែរ ចេញកាលពី 5 ខែមុន តែគ្រាន់ម៉ូឌែលពណ៌ទឹកមាសនេះ មិនអាចដាក់​ស៊ីមកាត​ដើម្បីប្រើអ៊ីនធើណេតបានទេ ដោយឡែកម៉ូឌែលនេះពណ៌ប្រផេះ អាចដាក់ស៊ីមកាតបាន។

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Hong 2 months ago
ប្រភព: The Verge Tag: ថេប្លេត