CAMBO REPORT

Popup Advertising5 seconds

ទាំង​ចាស់​ទាំង​ក្មេង​ជិះ​ឡាន​ដោយ​គ្មាន​អ្នក​បើក ធ្វើ​ឲ្យ​ពួក​គេ​ងងុយគេង!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

កាលពីដំណឹងមុន យើងបានដឹងហើយថា រាជរដ្ឋាភិបាលរបស់សហរដ្ឋអាមេរិច ចេញច្បាប់អនុញ្ញាតឲ្យ ក្រុមហ៊ុនផលិត រថយន្តផ្សេងៗ អាចធ្វើការសាកល្បងរថយន្ត ដែលគ្មានអ្នកបើក នៅលើផ្លូវសាធារណៈបាន ហើយពេលនេះ ក្រុមហ៊ុនតាក់ស៊ី Waymo បានឈានដល់ការ សាកល្បងមួយកម្រិតទៀត ដោយលើកនេះ មានមនុស្សពិតៗ ជិះនៅក្នុង រថយន្តនេះ ដោយគ្មានអ្នកបើកបរ ព្រោះរថយន្តនេះបើកបរ ដោយស្វ័យប្រវត្តិ។

អ្នកជិះទាំងចាស់ ទាំងក្មេង បានអង្គុយនៅកៅអីក្រោយ រីឯកៅអីមុខ ទុកនៅទំនេរ រួចរថយន្តបើកបរទៅមុខ តាមគោលដៅ ដែលមានកំណត់ ដូច្នេះអ្នកជិះ គ្មានអ្វីធ្វើ គ្រាន់តែអង្គុយស្ងៀម ធ្វើឲ្យពួកគេមាន អារម្មណ៍ថាងងុយគេង និងមានបុរសម្នាក់ បានគេងលក់ទៀតផង។ និយាយរួមទៅ គឺស្រួលមែនទែន សម្រាប់អ្នកធ្វើដំណើរ ហើយអ្នកខ្លះមានអារម្មណ៍ រីករាយខ្លាំង នៅពេលដែលបាន ជិះរថយន្តនេះ ជាលើកដំបូង និងបាននិយាយថា នេះហើយជាអនាគត។

 

ក្រុមហ៊ុន Waymo បន្ទាប់ពីមានទំនាស់ជាមួយក្រុមហ៊ុន Uber ក៏មិនជាបញ្ហាដែរ Waymo នៅតែផ្តោតទៅលើរថយន្ត បើកបរដោយស្វ័យប្រវត្តិនេះ ហើយពួកគេពិតជាបាន ឈានលើសពី Uber ហើយនៅពេលនេះ។ យើងច្បាស់ជាមាន អារម្មណ៍ថា ចង់ជិះរថយន្តនេះ ប៉ុន្តែគួរឲ្យសោកស្តាយបន្តិច ដែលរថយន្តនេះ មានតែចរាចរណ៍ នៅស្រុកគេប៉ុណ្ណោះ ព្រោះផ្លូវចរាចរណ៍គេ មានសណ្តាប់ធ្នាប់ និងផែនទីបង្កើតឡើង សម្រាប់រថយន្តនេះ ក៏មានតែតំបន់ នោះប៉ុណ្ណោះ។

 

វីដេអូខាងក្រោម៖

 

 

សរុបមក ក្រុមហ៊ុនតាក់ស៊ីនៅសហរដ្ឋអាមេរិច Waymo ធ្លាប់បានសាកល្បង រថយន្តបើកបរនៅផ្លូវសាធារណៈ ដោយគ្មានអ្នកបើក រួចមកនាពេលថ្មីៗនេះ ពួកគេបាន អញ្ជើញអ្នក ដំណើរទាំងចាស់ និងក្មេង ឡើងជិះរថយន្ត ដែលគ្មានអ្នកបើកនេះ ដោយធ្វើឲ្យពួកគេ ចាប់អារម្មណ៍ និងអ្នកខ្លះមានអារម្មណ៍ ងងុយគេង។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Hong ថ្ងៃទី ១៤ ខែ មិនា ឆ្នាំ ២០១៨
ប្រភព: The Verge Tag: យានយន្ត