CAMBO REPORT

Popup Advertising5 seconds

លេច​ធ្លាយ​លក្ខណៈ​សម្បត្តិ​ខ្លះ​ៗ​ជា​លើក​ដំបូង​នៃ​ស្មាតហ្វូន Galaxy J8 & J8 Plus

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

កាលពីខែមិថុនា ឆ្នាំ 2017 កន្លងទៅ Samsung បានប្រកាសជាផ្លូវការ នូវស្មាតហ្វូន Galaxy J7 ជាមួយនឹងរូបរាងស្តើងស្អាត, អាចស្គេនម្រាមដៃបាន និងមានតម្លៃសមរម្យ ថែមទៀតផង។ ហើយថ្មីៗនេះ ក៏ស្រាប់តែមានព័ត៌មានលេចធ្លាយ មួយថ្មីទៀត  បង្ហាញពីលក្ខណៈសម្បត្តិ មួយចំនួននៃ Galaxy ត្រកូល J ថ្មីទៀត នោះគឺ Galaxy J8 Plus (មានលេខសម្គាល់ SM-J805G) និង J8  (មានលេខសម្គាល់ SM-J800FM)។

ស្មាតហ្វូនទាំង 2 ម៉ូឌែលនេះ ត្រូវបានគេប្រទះឃើញ តាមរយៈការធ្វើតេស្ត នៅលើ Geekbench ដោយបង្ហាញថាស្មាតហ្វូន J8 មាន Ram ទំហំ 3 GB ប្រើប្រាស់បន្ទះឈីប Exynos 7870 ប្រភេទ Octa-core អាចរត់ក្នុងល្បឿន 1.59 GHzចំណែកឯ J8 Plus វិញមាន Ram ទំហំ 4 GB និងមានបំពាក់នូវបន្ទះឈីប Snapdragon 625 ប្រភេទ Octa-core អាចរត់ក្នុងល្បឿន 1.80 GHz។ ហើយបើយោងទៅតាម ការធ្វើតេស្ត នៅលើ Geekbench គឺបានបញ្ជាក់ថា Galaxy J8 Plus ទទួលបានពិន្ទុ 749 លើ Single-Core និង ពិន្ទុ 3708 លើ Multi-Core និង Galaxy J8 ទទួលបានពិន្ទុ 728 លើ Single-Core និង ពិន្ទុ 3683 លើ Multi-Core ហើយពិន្ទុនេះដែរ គឺមានកម្លាំងគួរសមដែរ សម្រាប់ការ ប្រើប្រាស់ទូទៅ។ ស្មាតហ្វូនទាំងពីរនេះ គឺនឹងប្រើប្រាស់ប្រព័ន្ធ ប្រតិបត្តិការណ៍ Android 8.0 Oreo ចេញពីប្រអប់ មិនមែនប្រើប្រព័ន្ធ ប្រតិបត្តិការណ៍ចាស់ Android Nougat ទៀតនោះទេ ។ យ៉ាងណា នេះគ្រាន់តែជា លក្ខណៈសម្បត្តិត្រួសៗ ដែលយើងដឹង និង បានឃើញពីស្មាតហ្វូននេះ ប៉ុន្តែក៏មិនទាន់អាចប្រាកដ បាននៅឡើយដែរ។

វាអាចថា មិនយូរទៀតនោះទេ ដែលស្មាតហ្វូន J8 & J8 Plus នេះ នឹងបង្ហាញខ្លួន ដើម្បីឃើញពន្លឺព្រះអាទិត្យ។ ជាចុងក្រោយ ប្រភពមួយចំនួនបាន បង្ហើបអោយដឹងថា Galaxy J8 & J8 Plus នឹងមានវត្តមាន នៅអាមេរិចខាងជើងមុនគេ បន្ទាប់មក ទើបបន្តចែកចាយ ទៅកាន់បណ្តាទីផ្សារ របស់ប្រទេសផ្សេងៗទៀត។ សម្រាប់តម្លៃវិញ យើងក៏មិនទាន់បានដឹង នៅឡើយដែរ ប៉ុន្តែវាក៏មិន ថ្លៃពេកដែរ គឺអាចអោយអ្នកមាន ថវិការល្មមៗ ទិញប្រើបាន។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sunny ថ្ងៃទី ១៣ ខែ មិនា ឆ្នាំ ២០១៨
ប្រភព: Phone Arena Tag: ទូរស័ព្ទ