CAMBO REPORT

Popup Advertising5 seconds

ម៉ូនីទ័រ​ទំហំ ៣២ អ៊ីញ​កម្រិត 4K HDR នេះ ល្អ​បំផុត​សម្រាប់​អ្នក​កាត់​ត​វីឌីអូ​អាជីព!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ថ្មីនេះក្រុមហ៊ុន ASUS ទើបតែបានបញ្ចេញនូវម៉ូនីទ័រយ៉ាងពិសេសមួយរបស់ខ្លួន ដែលជាម៉ូនីទ័រ មានកម្រិតបង្ហាញខ្ពស់ និងគុណភាពនៃការបន្ថែម បច្ចេកវិទ្យាពិសេសក៏ល្អ ជាពិសេសគឺការបង្ហាញ ពណ៌បានច្បាស់ល្អ ហើយក៏មានទំហំធំ ទៀតផង ដែលក្រុមហ៊ុន ASUS ផ្ដោតសំខាន់ទៅលើអ្នក ដែលប្រើប្រាស់ការងារឌីស្សាញ និងកាត់តវីឌីអូ ជាដើម។

ម៉ូនីទ័រនេះ មានឈ្មោះថា ProArt PA32UC ដែលប្រើប្រាស់នូវអេក្រង់បង្ហាញទំហំ ៣២ អ៊ីញ និងមានកម្រិតបង្ហាញរូបភាព 4K Ultra HD (៣៨៤០ x ២១៦០ ភិចស៊ែល) និងមានដង់ស៊ីតេអេក្រង់ ១៣៨ ភិចស៊េលក្នុងមួយអ៊ីញ ដែលនេះជាកម្រិតដង់ស៊ីតេខ្ពស់ ជាម៉ូនីទ័រកម្រិត Full HD ធម្មតាដល់ទៅ ៣០០% ដែលផ្ដល់ឱ្យអ្នកនូវ សាច់រូបភាពម៉ត់ច្បាស់ល្អ និងមានជំនួយពីបច្ចេកវិទ្យា បន្ថែមទៀតដូចជា វាមានកម្រិត Adobe RGB ៩៩.៥% និង sRGB ដល់ទៅ ១០០% ជាមួយក្រាហ្វិច Color ប្រភេទ ១៤ ប៊ីត ដែលអាចបង្ហាញពណ៌ដល់ទៅ ១.០៧ ពាន់លានពណ៌។

អេក្រង់របស់ម៉ូនីទ័រ ProArt PA32UC នេះគឺជាប្រភេទបន្ទះបង្ហាញ IPS LCD ដែលបង្ហាញនៅក្នុងទំហំមុំ ១៧៨ ដឺក្រេ ប៉ុន្តែវាក៏បានភ្ជាប់មកនូវ បច្ចេកវិទ្យា ASUS LED Driving ពិសេសវាមានពណ៌ដិត ច្បាស់ល្អដោយសារតែមានកម្រិត ភ្លឺខ្លាំងដល់ ១,០០០ នីត និងមានកម្រិត Contrast ដល់ទៅ ១០០,០០០,០០០ ទៅ ១ បូករួមទាំងគ្រាប់ពន្លឺ អាចការបង្ហាញពណ៌ដល់ ១.០៧ ពាន់លានពណ៌ ដែលអាចបង្ហាញនូវ បច្ចេកវិទ្យា HDR ទៀតនោះ វាកាន់តែច្បាស់កប់ រូបភាពផុសស្អាតល្អ នូវរាល់ការមើលលើអេក្រង់នេះ និងល្អបំផុតសម្រាប់ ការងារ រចនា និងកាត់តវីឌីអូ របស់អ្នកប្រើប្រាស់។

បន្ថែមពីនេះទៅទៀត ASUS ក៏បានបំពាក់មកនូវរន្ធដោតជាច្រើនសម្រាប់យើងប្រើប្រាស់ផងដែរ ដូចជារន្ធ HDMI, Mini Display Port, USB 3.1 និងរន្ធ Thunderbolt 3 សម្រាប់បញ្ជូនទិន្នន័យលឿន ផងដែរ។ ដូចនេះអ្នកនឹងអាច Output ចេញទៅកាន់ Monitor ជាច្រើនទៀត ដើម្បីឱ្យការប្រើប្រាស់ កាន់តែងាយស្រួល នៅក្នុងការកាត់តវីឌីអូ ដោយសារតែយើងអាចបើក Tab និងប្រើប្រាស់ Tool ជាច្រើនបានព្រមគ្នា។ ហើយចំពោះម៉ូនីទ័រនេះ វាស៊ីភ្លើង ត្រឹមតែ ៦០ វ៉ាត់ប៉ុណ្ណោះ ដែលមិនខុសពីម៉ូនីទ័រ ទូទៅច្រើនឡើយ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Phearum 2 months ago
ប្រភព: WCCF Tech Tag: កុំព្យូទ័រ