CAMBO REPORT

Popup Advertising5 seconds

ប្រសិន​បើ Galaxy S9 កូន​កាត់​ជាមួយ iPhone X មិន​ដឹង​មាន​មុខ​មាត់​ស្អាត​យ៉ាង​ណាទៅ!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ដូចអ្វីដែលយើងបានដឹងហើយថា Galaxy S9 និង S9+ នាក្នុងឆ្នាំនេះ មិនបានផ្លាស់ប្ដូរច្រើន ទៅលើការរចនាអេក្រង់លាត ជំនាន់ថ្មីរបស់ខ្លួននោះទេ ដូចនេះយើងនៅតែទទួលបាន អេក្រង់ដែលសល់គែម ខាងលើ និងខាងក្រោមដដែល។ ប៉ុន្តែយ៉ាងណា ក៏ក្រុមហ៊ុន Samsung មិនបានចម្លងការរចនា រូបរាងពីក្រុមហ៊ុនដទៃនោះទេ ដូចនេះវានៅតែជាអត្តសញ្ញាណ របស់ក្រុមហ៊ុនដដែល។ ចំណែកឯក្រុមហ៊ុន LG Huawei និង OPPO បានចាប់ផ្ដើម មានអេក្រង់ឆក កាត់ទៅរក iPhone X អស់ទៅហើយ។ ដោយហេតុនេះហើយទើបមាន អ្នករចនាម្នាក់ឈ្មោះ Martin Hajek បានធ្វើការ Modeling និងបញ្ចេញនូវ Concept ស្មាតហ្វូនមួយ បានពីការផ្សំចូលគ្នារវាង Galaxy S9 និង iPhone X។

មើលទៅលើរូបរាងរបស់ស្មាតហ្វូននេះ វាផ្ដល់នូវទស្សនីយ៍ភាពប្លែក និងពិតជាស្រស់ស្អាត មួយបែបទៀត ដោយសារតែ Galaxy S9 មានអេក្រង់លាត កាន់តែធំ ហើយអ្វីដែលកាន់តែពិសេសនោះ គឺគែមអេក្រង់ ដោយយើងបាន ដឹងហើយថា Galaxy S9 មានអេក្រង់កោង នៅគែមសងខាង ដូចនេះហើយនឹងបានឃើញនូវគែមអេក្រង់ ដ៏ខ្លីស្អាត ថែមទាំងមានសភាព កោងទៀត ម្យ៉ាងវិញទៀត វាស្ទើរតែ លាតពេញផ្ទៃខាងមុខទៅហើយ នៅសល់តែ Notch បន្ដិចប៉ុណ្ណោះ។ អាចនិយាយបានថា វាមានរូបរាងស្អាតជាង Galaxy S9 ពិតប្រាកដ ដែលបានប្រកាសចេញ ខែមុននេះទៅទៀត។

យ៉ាងណាមិញ នេះគ្រាន់តែជាគំរូ Modeling រូបរាងកូនកាត់រវាង Galaxy S9 និង iPhone X ពីលោក Hajek ប៉ុណ្ណោះ ហើយយើងនឹងគ្មានថ្ងៃ បានឃើញក្រុមហ៊ុន Samsung បញ្ចេញទូរសព្ទកំពូល របស់ខ្លួនដែលមានអេក្រង់ឆក ដូចគំរូខាងលើនេះឡើយ ព្រោះយើងដឹងហើយថា ក្រុមហ៊ុន Samsung មិនចង់ឱ្យស្មាតហ្វូនរបស់ខ្លួន ច្រលំជាមួយទូរសព្ទ ដទៃឡើយ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Phearum 2 months ago
ប្រភព: Tech Buffalo Tag: ទូរស័ព្ទ