CAMBO REPORT

Popup Advertising5 seconds

កែវ​ឆ្លាត​វៃ​ដែល​អ្នក​ចូល​ចិត្ត​ពិសារ​ភេសជ្ជៈ​ក្តៅ​ៗ នឹង​ពេញ​ចិត្ត​ជាមួយវា

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

របស់របរប្រើប្រាស់ដែលយើងធ្លាប់ប្រើប្រាស់ពីមុនមក ពេលនេះ ជិតក្លាយជារបស់ដែលមាន ភាពឆ្លាតវៃអស់ហើយដូចជា នាឡិការឆ្លាតវៃ, ទូរស័ព្ទឆ្លាតវៃ, ខ្សែដៃឆ្លាតវៃ, ព្រីភ្លើងឆ្លាតវៃ និង អំពូលឆ្លាតវៃជាដើម ម្យ៉ាងវិញទៀត វាក៏មានអត្ថប្រយោជន៍ សម្រាប់មនុស្សផងដែរ។ ក្នុងពេលនេះ យើងនឹងបានឃើញពីវត្តមាន កែវឆ្លាតវៃមួយ ហើយមិត្តអ្នកអាន ក៏ពិតជាចង់ដឹង ថាតើវាអាច ធ្វើអ្វីបាន? 

នេះជាកែវឆ្លាតវៃឈ្មោះ Ember ដោយវាបង្កើតឡើងជាពិសេស សម្រាប់ការរក្សារកំដៅ ទៅតាមចំណង់ចិត្តរបស់អ្នក មិនថាជាកាហ្វេ ឬ ជាទឹកតែនោះទេ ដោយអ្នកអាចជ្រើសរើស កម្រិតណាមួយ ដែលអ្នកគិតថា អាចផឹកបាន។ លើសពីនេះ វាក៏មានបំពាក់ LED នៅខាងក្នុង ផ្នែកបាតកែវផងដែរ ហើយអ្នកក៏អាច រើសពណ៌ ដែលអ្នកពេញចិត្តបានថែមទៀត។ ប្រសិនបើអ្នកមាន កែវនេះមួយ អ្នកក៏មិនចាំបាច់ បារម្ភថា កាហ្វេ ឬ ទឹកតែ ដែលអ្នកទុកចោលនោះ វានឹងចុះត្រជាក់ទេ ដោយកែវឆ្លាតវៃនេះ អាចជួយរក្សាកំដៅ ជូនអ្នកពិសារបាន ប៉ុន្តែត្រូវចំណាំថា បើអ្នកដកកែវនោះ ចេញពីបន្ទះបញ្ជូនកំដៅ វាក៏មិនអាច រក្សាកំដៅ ជូនអ្នកបានដែរ និយាយទៅ វាប្រៀបដូចជា បន្ទះសាកថ្មឥតខ្សែ សម្រាប់ស្មាតហ្វូនអញ្ចឹង។ បច្ចុប្បន្ននេះ កែវឆ្លាតវៃ Ember គឺមានដាក់នៅលើ ទីផ្សារហើយ ដោយអ្នកអាចរកទិញវា នៅលើគេហទំព័រ លក់អនឡាញ Amazon បាន ។

កែវឆ្លាតវៃ Ember នេះ ត្រូវបានដាក់លក់ក្នុងតម្លៃ 80 ដុល្លារ ដែលវាជាតម្លៃ អាចអោយអ្នក ពិចារណាបាន ថាគួរទិញ ឬអត់? យ៉ាងណា កែវនេះ ក៏អាចរក្សាកំដៅ ជូនអ្នកបាន ជាពិសេសសម្រាប់អ្នក ដែលចូលចិត្ត ពិសារភេសជ្ជៈក្តៅៗ។ ចាំមើល ក្រៅពីកែវនេះ តើនឹងមានរបស់ ឆ្លាតវៃណាខ្លះ ដែលនឹងលេចចេញរូបរាង មកបន្តទៀត?


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sunny 2 months ago
ប្រភព: BGR Tag: ឧបករណ៍អេឡិចត្រូនិចផ្សេងៗ