CAMBO REPORT

Popup Advertising5 seconds

បាស​បំពង​សម្លេង UE Wonderboom ទើប​បន្ថែម​ជម្រើស​ពណ៌​ថ្មី​ចំនួន 5 ទៀត!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ក្រុមហ៊ុនផលិតបាសបំពងសម្លេង Ultimate Ears ហៅកាត់ថា UE បានប្រាប់ដល់អ្នកសារព័ត៌មានថា ពួកគេនឹងមានការឌីហ្សាញ ទៅលើបាសបំពងសម្លេងម៉ូឌែល Wonderboom ប៉ុន្តែចុងបញ្ចប់ ពួកគេគ្រាន់តែបន្ថែមនូវ ពណ៌ថ្មីប៉ុណ្ណោះ រីឯរូបរាង និងគ្រឿងក្នុងនៅដដែល។ បាសបំពងសម្លេងម៉ូឌែលនេះ ចេញតាំងពីឆ្នាំមកម្ល៉េះ មានចំនួនពណ៌ ទើបមកដល់ពេលនេះ ក្រុមហ៊ុនបានបន្ថែម 5 ពណ៌ថ្មីទៀត។

បាសបំពងសម្លេងនេះ ក៏មានលក់នៅក្នុងស្រុកយើងដែរ តែហាក់បីដូចជា មិនសូវពេញនិយមទេ ព្រោះក្នុងស្រុកយើង ឥលូវនេះ និយមប្រើប្រាស់ និងជឿជាក់លើបាស បំពងសម្លេង JBL ជាងគេ។ បាសបំពងសម្លេង UE Wonderboom ក៏មានបំពាក់មក ជាមួយបច្ចេកវិទ្យាធន់ មិនជ្រាបទឹកផងដែរ ហើយក្នុងពណ៌ថ្មីទាំង 5 នេះ មានដូចជាពណ៌ស៊ីម៉ង់ (Concrete), ពណ៌សំបកផ្លៃប័រ (Avocado), ពណ៌លាយតែម រូបសត្វថ្លុក (Patches), ពណ៌ផ្លែឈើ (Raspberry) និងពណ៌លាយ (Unicorn) ។

 

លោក Charlotte Johs ជាអ្នកគ្រប់គ្រងក្រុមហ៊ុន UE បាននិយាយថា ការបន្ថែមពណ៌ថ្មី សម្រាប់តម្រូវតាមការពេញចិត្ត របស់អតិថិជន ព្រោះពួកគេ មិនអាចបង្កើតពណ៌បានដោយខ្លួនឯងទេ ដូច្នេះក្រុមហ៊ុនត្រូវចេញពណ៌ មកឲ្យបានច្រើន ដើម្បីតម្រូវពួកគេ។ សម្រាប់ពណ៌ថ្មីទាំង 5 នេះ ត្រូវបានដាក់ឲ្យ កុម៉្មង់ទុកមុន រីឯពណ៌ចាស់ចំនួន 6 នោះអាចទិញបានក្នុងតម្លៃ 99.99 យ៉ូរូ ស្មើនឹង 123 ដុល្លារដូចគ្នា នៅលើវេបសាយផ្លូវការរបស់ ក្រុមហ៊ុននេះ។

សរុបមក ក្រុមហ៊ុនផលិតបាសបំពងសម្លេង Ultimate Ears ទើបបានបន្ថែមពណ៌ថ្មីចំនួន 5 សម្រាប់បាសបំពង សម្លេងម៉ូឌែល UE Wonderboom ដែលចេញកាលពីឆ្នាំមុន មានពណ៌ចាស់ចំនួន 6 ហើយពណ៌ថ្មីចំនួន 5 នេះ ត្រូវបានដាក់ឲ្យកុម្ម៉ង់មុន ជាមួយតម្លៃខ្ទង់ 123 ដុល្លារ ដូចទៅនឹងពណ៌ ចាស់ដែរ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Hong 2 months ago
ប្រភព: Cnet Tag: ឧបករណ៍អេឡិចត្រូនិចផ្សេងៗ