CAMBO REPORT

Popup Advertising5 seconds

នេះ​ស្រោម​ការពារ​ទូរសព្ទ​ដែល​យើង​អាច​លេង​ហ្គេមបាន!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

នេះបានក្លាយជារឿងធម្មតាទៅហើយ ដែលស្រោមការពារទូរសព្ទបង្កើត ឡើងមក កាន់តែមានប្រយោជន៍ ហើយអ្នកប្រើប្រាស់ នឹងកាន់តែត្រូវការវា។ ពីមុនយើងបានឃើញពីស្រោម ការពារទូរសព្ទ ដែលមានភ្ជាប់មក ជាមួយថ្មជំនួយ និងកាន់តែពិសេស អាចសាកបញ្ចូល ថាមពលដោយឥតខ្សែទៀត មកដល់ស្រោមការពារ មួយទៀត មានភ្ជាប់មកជាមួយហ្គេម សម្រាប់កម្សាន្ត។

នេះជាស្រោមការពារទូរសព្ទ មានឈ្មោះ Wanle Gamers Console ដែលមានភ្ជាប់មក ជាមួយប៊ូតុង អេក្រង់សខ្មៅ ជាតួម៉ាស៊ីនហ្គេមតែម្តង ថែមទាំងមានរាងស្តើង ទៀតផងហើយអ្នកប្រើប្រាស់ អាចលេងបានចំនួន 10 ហ្គេម ជាប្រភេទ Classic Game ដោយពិសេសជាងគេ គឺហ្គេមសង់ផ្ទះ, បាញ់រថក្រោះ, ហ្គេមពស់ និងហ្គេមប្រណាំង។ នេះជាអ្វីដែលក្មេងៗ កើតអំឡុងឆ្នាំ 1990s ស្គាល់ច្បាស់ណាស់។ ស្រោមការពារទូរសព្ទនេះ សម្រាប់ប្រើ ជាមួយម៉ូឌែល iPhone ប៉ុន្មានជំនាន់ដូចជា iPhone 6, iPhone 7, iPhone 7 Plus, iPhone 8, iPhone 8 Plus និង iPhone X ។

 

ស្រោមការពារទូរសព្ទនេះ មានដាក់លក់ ក្នុងតម្លៃខ្ទង់ 33.99 ដុល្លារ ដោយការបញ្ចុះតម្លៃរួច 57 ភាគរយ រីឯតម្លៃដើមខ្ទង់ 79.95 ដុល្លារ ឯណោះ។ សម្រាប់អ្នកចាប់អារម្មណ៍ អាចរកទិញបាន តាមគេហទំព័រលក់ទំនិញ អនឡាញ មួយនេះ ឬអ្នកអាចពឹងឲ្យឈ្មួញ ក្នុងស្រុកយើងជួយទិញ អោយក៏បានដែរ។ រំលឹកថា ព័ត៌មានមិនមែនជាការផ្សព្វផ្សាយទេ យើងគ្រាន់តែចង់ណែនាំ ឧបករណ៍ប្រើប្រាស់ប្លែកៗ និងពេញនិយមដល់មិត្តអ្នកអាន តែប៉ុណ្ណោះ។

សរុបមក ស្រោមការពារទូរសព្ទ មួយម៉ូតទៀត មានមកជាមួយ តួម៉ាស៊ីនហ្គេម មានអេក្រង់សខ្មៅ និងហ្គេមចំនួន 10 សម្រាប់លេងកម្សាន្ត ជាប្រភេទ Classic Game ល្បីៗ ដូចជាហ្គេមសង់ផ្ទះ និងហ្គេមប្រណាំង ឡានជាដើម។ ការដាក់លក់តាម គេហទំព័រអនឡាន អន្តរជាតិ ជាមួយតម្លៃខ្ទង់ 33.99 ដុល្លារ និងមានតែ សម្រាប់ម៉ូឌែល iPhone ប៉ុណ្ណោះ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Hong ថ្ងៃទី ១៣ ខែ មិនា ឆ្នាំ ២០១៨
ប្រភព: iPhone Hacks Tag: ឧបករណ៍អេឡិចត្រូនិចផ្សេងៗ