CAMBO REPORT

Popup Advertising5 seconds

Philips បង្ហាញ​នូវ Monitor កោង​ទ្រវែង​មាន​ទំហំ​ដល់ ៤៩ អ៊ីញ មាន​កម្រិត​បង្ហាញ 4K

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ថ្មីៗនេះក្រុមហ៊ុន Philips ដែលជាក្រុមហ៊ុនអេឡិចត្រូនិចដ៏ល្បីល្បាញមួយ នៅលើពិភពលោក បានបញ្ចេញនូវ Monitor ដ៏ឡូយមួយ ដែលមានអេក្រង់ទ្រវែង បង្កភាពងាយស្រួល ទៅដល់អតិថិជនរបស់ខ្លួនដែលស្រលាញ់ការ លេងហ្គេម និងការងារឌីស្សាញ ព្រោះពួកគេត្រូវការ អេក្រង់ Monitor ដែលអាចបង្ហាញបានធំ ទូលាយពេញភ្នែក និងមានកម្រិត បង្ហាញរូបភាព ក៏ដូចជាពណ៌បាន ច្បាស់ត្រឹមត្រូវ ហើយពេលនេះ ក្រុមហ៊ុន Philips កំពុងតែពាំនាំ វាមកហើយ។

នេះគឺជាអេក្រង់ Monitor ម៉ូឌែល Brilliance 492P8 ពីក្រុមហ៊ុន Philips វាមានការរចនាអេក្រង់ បង្ហាញបែបទ្រវែង និងមានសភាពកោង អាចបង្ហាញនៅក្នុងទំហំមុំ ១៧៨ ដឺក្រេ ដែលវាមានទំហំ ដល់ទៅ ៤៩ អ៊ីញស្ទើរតែ ស្មើទូរទស្សន៍ Smart TV លំដាប់ខ្ពស់ទៅហើយ ថែមទាំងមានគែម អេក្រង់ខ្លីល្អ និងកម្រាស់ស្ដើងទៀតផង។ ការបង្ហាញរបស់វា ក៏មិនធម្មតាដែរ គឺច្បាស់ល្អតែម្ដង នៅក្នុងកម្រិត 4K (៥១២០ x ១៤៤០ ភិចស៊ែល) រួមជាមួយនឹងកម្រិត ពន្លឺដល់ ៦០០ នីត មុខងារ Curvature ១,៨០០R និងកម្រិតពណ៌ Contrast ៥,០០០ ទៅ ១ ដែលធ្វើឱ្យការងារឌីស្សាញ របស់អ្នកបែងចែកពណ៌បាន ច្បាស់ត្រឹមត្រូវ។

 

ចំណែករន្ធដោត និងខ្សែសម្រាប់ដោតឧបករណ៍ដទៃទៀត មានដូចជា រន្ធដោតសម្រាប់ Ethernet, DisplayPort, VGA, HDMI, USB-C, និង USB 3.0 ជាដើម ប៉ុន្តែក្រុមហ៊ុន មិនបានបន្ថែមខ្សែ ដែលអាចបញ្ជូន រូបភាពកម្រិត 4K មកស្រាប់នោះទេ ដោយយើងត្រូវ ទិញបន្ថែម។ Monitor Brilliance 492P8 នេះនឹងត្រូវ ដាក់លក់ក្នុងសហរដ្ឋអាមេរិច ខាងជើង នាត្រីមាសទី ៤ ចុងឆ្នាំនេះ ប៉ុន្តែតម្លៃនៅមិនទាន់ ដឹងនៅឡើយទេ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Phearum ថ្ងៃទី ១៣ ខែ មិនា ឆ្នាំ ២០១៨
ប្រភព: Slash Gear Tag: កុំព្យូទ័រ