CAMBO REPORT

Popup Advertising5 seconds

អ្នក​ប្រើ​អាច​លុប​សារ​ដែល​ផ្ញើ​ច្រឡំ​បាន ក្នុង​រយៈពេល​យូរ​ជាង​មុន​លើ​កម្មវិធី WhatsApp!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ដូចយើងបានដឹង កម្មវិធី WhatsApp មាននូវមុខងារមួយ សម្រាប់ឲ្យអ្នកប្រើប្រាស់លុបសារ ដែលផ្ញើទៅកាន់ នរណាម្នាក់បាន ដោយជៀសវាងមិនឲ្យពួកគេ ឃើញសារនោះ តែការលុបនេះ ពីមុនបានត្រឹមតែ អំឡុងពេល 7 នាទីប៉ុណ្ណោះ បន្ទាប់ពី 7 នាទី យើងមិនអាចលុបសារ នោះបានទៀតទេ ដូច្នេះពួកគេនឹងឃើញ។ ហើយមុខងារនេះ កម្មវិធីនេះ បានដាក់ឲ្យអ្នក ប្រើប្រាស់បានប្រើតាំង ពីខែតុលាឆ្នាំមុនមកម្ល៉េះ។ យើងក៏ចង់បញ្ជាក់បន្តិចដែរថា ការលុបនេះ នៅអំឡុងពេល 7 នាទី យើងអាចលុបបានទាំងសង ខាងតែម្តង ដើម្បីកុំឲ្យអ្នក ដែលយើងផ្ញើសារ ទៅបានឃើញ តែបន្ទាប់ពី 7 នាទីនោះ យើងអាចលុបបានតែក្នុង chat របស់យើងប៉ុណ្ណោះ ហើយគេនៅតែឃើញ សារនេះ។

កំណែអាបដេតក្រោយ អ្នកប្រើប្រាស់នឹងកាន់តែពេញចិត្ត ថែមមួយកម្រិតទៀត ក្នុងការប្រើប្រាស់ កម្មវិធីនេះ ព្រោះកម្មវិធីនេះ បានពន្យារពេលវេលា នៃការលុបសារនេះ ដល់មួយម៉ោងឯណោះ សម្រាប់ឲ្យអ្នកប្រើប្រាស់ លុបសារដែលបានផ្ញើចេញ ច្រឡំនោះ ទាំងសងខាងតែម្តង តែបន្ទាប់ពីរយៈពេល មួយម៉ោងនេះ អ្នកអាចលុបបានតែសារ ខ្លួនឯងប៉ុណ្ណោះ ហើយនេះជារយៈពេល មួយគ្រប់គ្រាន់ហើយ ព្រោះវាលើសពីមុន ច្រើននាទីមែនទែន តែត្រូវចាំថា បើសំណាងអ្នក ដែលយើងមិនទាន់បាន បើកមើល មិនអីទេ តែបើគេបានបើក មើលរួច ក៏នៅតែដឹងអត្ថន័យសារ ដដែលហ្នឹង ដូច្នេះយើងគួរសរសេរនូវ អ្វីដែលត្រឹមត្រូវតែម្តង ជៀសវាងជម្លោះ។

 

សម្រាប់មិត្តអ្នកអាន ដែលមិនទាន់បានប្រើប្រាស់កម្មវិធីក៏គួរតែសាកល្បង រីឯអ្នកដែលកំពុងប្រើប្រាស់កម្មវិធី ក៏គួរតែធ្វើការ អាប់ដេតផងដែរ ដើម្បីទទួលបានការ ប្រើប្រាស់នូវមុខងារចុងក្រោយនេះ ជាមួយដំណើរការ រលូនជាងមុន។ ដើម្បីទៅកាន់កន្លែង ទាញយក ឬធ្វើការអាប់ដេត អ្នកអាចចុចចូលតាម តំណរលីងនេះ iOS | Android ។

សរុបសេចក្តីមក កម្មវិធី WhatsApp អាប់ដេតចុងក្រោយ មានមកជាមួយការ បន្ថែមរយៈពេលនៃការ លុបសារសងខាង បានរយៈពេលយូរ ជាងមុនដល់ 1 ម៉ោងឯណោះ ដោយពីមុន បានត្រឹមតែអំឡុងពេល 7 នាទី ដូច្នេះអ្នកប្រើប្រាស់ កម្មវិធីនេះ នឹងកាន់តែចេញចិត្ត លើការបន្ថែមនៃការ ប្រើប្រាស់នេះ និងសូមធ្វើការ អាប់ដេតផង ដើម្បីទទួលបានការ ប្រើប្រាស់នេះ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Hong 2 months ago
ប្រភព: The Verge Tag: តម្លៃ