CAMBO REPORT

Popup Advertising5 seconds

ស្មាតហ្វូន​របស់ Asus មួយ​ម៉ូឌែល​នេះ អាច​ឡើង​ទៅ​កាន់ Android 8.0 Oreo បានហើយ

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

កាលពីពេលកន្លងទៅ ក្រុមហ៊ុន Asus បានធ្វើរឿងល្អមួយ សម្រាប់អតិថិជនរបស់ខ្លួន ទាំងអស់ កំពុងប្រើប្រាស់ស្មាតហ្វូន ZenFone 3 និង ZenFone 4 អាចទទួលបានកំណែ Update ឡើងទៅកាន់ Android 8.0 Oreo ដោយបញ្ចប់កំណែចាស់គឺ Android Nougat 7.0។ យ៉ាងណា ដំណឹងល្អថ្មីមួយ ក៏កើតឡើងសម្រាប់ ស្មាតហ្វូន Asus មួយម៉ូឌែលទៀត ដែលអាចឡើងមក Oreo ដូចគ្នា។ តើជាម៉ូឌែល មួយណាទៅ?

ជាការពិតណាស់ Asus នឹងធ្វើការដាក់អោយតម្លើង Android 8.0 Oreo លើស្មាតហ្វូន ZenFone 4 Pro (ដែលមានលេខ ម៉ូឌែល ZS551KL)។ អញ្ចឹងសម្រាប់ប្រិយមិត្ត កំពុងប្រើប្រាស់ម៉ូឌែលនេះ អ្នកអាចចូល ទៅកាន់ Settings ហើយស្វែងរកកំណែ Update នេះចាប់ពី ថ្ងៃនេះតទៅ ដោយអ្នកនឹងទទួល បានចំណីអារម្មណ៍ថ្មី ហើយប្លែកជុំវិញការ ប្រើប្រាស់លើស្មាតហ្វូន របស់អ្នក អមមកជាមួយនឹង មុខងារថ្មីៗ ដែលមាននៅលើ ប្រព័ន្ធប្រតិបត្តិការ Android Oreo ដូចស្មាតហ្វូន ដទៃទៀតផងដែរ។ ជាងនេះទៅទៀត កំណែ Update ថ្មីនេះ ASUS ក៏បានធ្វើអោយការប្រើប្រាស់ កាន់តែមានភាព ងាយស្រួល និង ទាន់សម័យជាងមុន ថែមទៀត។ យ៉ាងណា នេះគឺជាដំណឹងដ៏ល្អមួយ សម្រាប់ស្មាតហ្វូន ZenFone 4 Pro ទាំងអស់ ក្នុងការភ្លក្ស យករសជាតិថ្មី បន្ទាប់ពីប្រើប្រាស់ Android Nougat អស់ពេលជាយូរ មកហើយនោះ។

ដូច្នេះ សម្រាប់ប្រិយមិត្ត ដែលមិនទាន់បាន Update សូមស្វែងរក កំណែ Update ឥឡូវនេះ ដើម្បីទទួលបាន អត្ថប្រយោជន៍ច្រើន ចេញពីកំណែ Update ថ្មីនេះ។ ម្យ៉ាងបើអ្នកនៅ មិនទាន់រកបាន នោះទេ សូមធ្វើការរង់ចាំ ឬ អាចធ្វើការ ផ្លាស់ប្ដូរ VPN បើអាចទៅរួច។ ហើយយើងសង្ឃឹមថា ASUS នឹងបន្តបញ្ចេញកំណែ Update ទៅកាន់ Oreo លើស្មាតហ្វូនម៉ូឌែល ផ្សេងៗ ជាបន្តបន្ទាប់ទៀត។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sunny ថ្ងៃទី ១៣ ខែ មិនា ឆ្នាំ ២០១៨
ប្រភព: Phone Arena Tag: ទូរស័ព្ទ