CAMBO REPORT

Popup Advertising5 seconds

Huawei P20/ P20 Pro អាច​នឹង​មាន​មួយ​ពណ៌​ថ្មី​ដ៏​ទាក់​ទាញ​ប្រចាំឆ្នាំ!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

កាន់តែថ្ងៃដាក់បង្ហាញនូវស្មាតហ្វូនកំពូលត្រកូល P របស់ក្រុមហ៊ុន Huawei ទើបមានព័ត៌មានចចាមអារ៉ាម និងព័ត៌មានបែកធ្លាយជាច្រើន បានចេញផ្សាយ ដូច្នេះយើងអាចជឿជាក់បាន ព្រោះតាមការចំណាំ ជារៀងរាល់ឆ្នាំ ព័ត៌មានបែកធ្លាយ ដែលកៀកថ្ងៃដាក់បង្ហាញ សុទ្ធតែអាចក្លាយ ជាការពិត ណាមួយ អ្នកដែលទំលាយព័ត៌មាន បែកធ្លាយទាំងនោះ ក៏ជាអ្នកល្បីផងដែរ ដូច្នេះយើងអាច ទុកចិត្តបាន។

បន្ទាប់ពីមានដំណឹងច្បាស់មួយជំនាន់បានចេញផ្សាយថា នៅក្នុងព្រឹត្តិការណ៍នោះ Huawei នឹងដាក់បង្ហាញ កំពូលស្មាតហ្វូនសំខាន់ចំនួន 2 ម៉ូឌែល នៅលើឆាក មានដូចជា Huawei P20 និង Huawei P20 Pro ហើយនៅម៉ូឌែល Huawei P20 Lite អាចបង្ហាញ នូវក្រោយឆាក ពេលក្រោយ ដូចនេះយើងមិនបាច់ រលឹកក៏បាន ព្រោះជាគ្រាន់តែស្មាតហ្វូន ធុនមធ្យមប៉ុណ្ណោះ។ មកដល់ព័ត៌មាន បែកធ្លាយថ្មីនេះ គេបានបង្ហាញពីពណ៌ថ្មី របស់ស្មាតហ្វូនកា មេរ៉ាក្រោយ 3 នេះ ដោយមើលទៅទាក់ទាញភ្នែក មែនទែន ផ្ទៃខាងក្រោយក្រាល ដោយកញ្ចក់ ផ្នែកខាងលើមាន ពណ៌ស្វាយ និងផ្នែកខាងក្រោមមានពណ៌បៃតង។ ចំណែកឯម៉ូឌែល Huawei P20 ក៏មានមកជាមួយពណ៌ លាយគ្នារវាងពណ៌ផ្តាឈូក និងពណ៌ទឹកមាស ផងដែរ។

រលឹកម្តងទៀតដែរថា ក្រុមហ៊ុន Huawei នឹងដាក់បង្ហាញស្មាតហ្វូន កំពូលទាំង 2 ម៉ូឌែលនេះ អំឡុងចុងខែនេះ នៅថ្ងៃទី 27 ខែមីនា ហើយនឹងបានឃើញស្មាតហ្វូន ដែលមានមកជាមួយ កាមេរ៉ាក្រោយចំនួន 3 ដំបូងក្នុងប្រវត្តិសាស្រ្ត ស្មាតហ្វូន ដូច្នេះកុំភ្លេចកត់ថ្ងៃទុក និងរង់ចាំតាមដានព្រឹត្តិការណ៍ សំខាន់នោះទាំងអស់គ្នា ឬតាមដានព័ត៌មាន ជាភាសារខ្មែរ តាមរយៈ ខេមបូរីផត ក៏បានដែរ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Hong ថ្ងៃទី ១៣ ខែ មិនា ឆ្នាំ ២០១៨
ប្រភព: The Verge Tag: ទូរស័ព្ទ