CAMBO REPORT

Popup Advertising5 seconds

Huawei នឹង​បង្ហាញ​វត្តមាន​ស្មាតហ្វូន​មួយ​ស៊េរី​ទៀត មុន​នឹង​បញ្ចេញ​ខ្សែ​ស្រឡាយ P20

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ប្រិយមិត្តភាគច្រើន ប្រហែលជាបានដឹងហើយថា ក្រុមហ៊ុន Huawei នឹងធ្វើការដាក់បង្ហាញកំពូល ស្មាតហ្វូនរបស់ពួកគេ ជាផ្លូវការ នៅថ្ងៃទី 27 ខែមីនា ឆាប់ៗខាងមុខនេះ ស្ថិតក្នុងទីក្រុងប៉ារីស។ ហើយកន្លងមកនេះ ក៏មានព័ត៌មានលេខធ្លាយ មិនតិចនោះដែរ ពាក់ព័ន្ធនឹងស្មាតហ្វូន Huawei P20, P20 Pro និង P20 Lite មិនថាជាលក្ខណៈសម្បត្តិ ឬ ជារចនាបថ រូបរាងនោះទេ។

យ៉ាងណា មុននឹងឈានដល់ការដាក់បង្ហាញស្មាតហ្វូនជំនាន់ថ្មី ខ្សែស្រឡាយ P20 នៅទីក្រុងប៉ារីស ក្រុមហ៊ុន Huawei ក៏នឹងត្រៀមដាក់បង្ហាញ ស្មាតហ្វូនមួយស៊េរីទៀត មានឈ្មោះថា Nova 3e ដោយវានឹងបង្ហាញខ្លូន ជាផ្លូវការ នៅថ្ងៃទី 20 ខែ មីនា ចំណែកឯទីតាំងវិញ គឺប្រារព្ធឡើង នៅក្នុងប្រទេសចិនតែម្តង។ Huawei ពិតជាលាក់រឿងនេះ បានល្អមែនទែន ព្រោះថាកន្លងមក មិនមានព័ត៌មាន លេចលឺណាមួយ ពាក់ព័ន្ធនឹងស្មាតហ្វូន មួយម៉ូឌែលនេះសោះ គឺលេចធ្លាយ តែព័ត៌មានស្មាតហ្វូន ខ្សែស្រឡាយ P20 ប៉ុណ្ណោះ។ ទោះយ៉ាងណា សម្រាប់ Nova 3e ពេលនេះ ក៏មានចំនុចលេច លឺបន្តិចបន្តួចផងដែរ ជាមួយនឹងលក្ខណៈសម្បត្តិ ដោយវានឹងមាន អេក្រង់ទំហំ 5.8 អ៊ីញ អាចបង្ហាញរូបភាព ក្នុងកម្រិត 1080 ភិចស៊ែល, មានស៊ែនស័រ សម្រាប់ស្កេនម្រាមដៃ ស្ថិតនៅផ្នែក ខាងក្រោយ។ ម្យ៉ាងវិញទៀត ស្មាតហ្វូន Nova 3e ក៏អាចនឹងមានបំពាក់ ជាកាមេរ៉ាភ្លោះ នៅផ្នែកខាងក្រោយផងដែរ ចំណែកថាមពលថ្មវិញ ត្រូវបានគេបង្ហើប អោយដឹងថា មានទំហំ 3350 mAh ដោយវាជាទំហំ សមរម្យមួយ សម្រាប់ការប្រើប្រាស់។

សរុបមក យើងក៏អាចប្រាកដបានដែរថា ស្មាតហ្វូននេះ នឹងបង្ហាញខ្លួនពិតមែន ដោយសារតែយើង ឃើញមាន លិខិតអញ្ជើញមួយ នៅខាងលើនេះ ដោយមានភ្ជាប់ ជាមួយឈ្មោះ Nova 3e។ យ៉ាងណា អ្នកនឹងអាចដឹងពីលក្ខណៈសម្បិត្ត របស់វា រួមទាំងរូបរាង បានច្បាស់លាស់ជាងនេះ នៅពេលវាបង្ហាញវត្តមាន ជាផ្លូវការ នាពេលឆាប់ៗខាងមុខនេះ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sunny 2 months ago
ប្រភព: GSM Arena Tag: ទូរស័ព្ទ