CAMBO REPORT

Popup Advertising5 seconds

នេះ​ជា​ផ្ទះ​ដែល​ព្រីន​ជា​លក្ខណៈ 3D ចេញ​មក ចំណាយ​ពេល​​មិន​ដល់​មួយ​ថ្ងៃផង!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

គ្រប់គ្នាតែងលើកនិយាយពី ចំណីអាហារ និងទឹក គឺជាអ្វីដែលមនុស្សត្រូវការចាំបាច់ ក៏ពិតមែន តែយើងក៏មិនភ្លេច ទីស្នាក់អាស្រ័យដែរ ព្រោះវាក៏ជារឿងមួយ ដែលសំខាន់ សម្រាប់មនុស្សគ្រប់រូប។ នៅក្នុងព្រឹត្តិការណ៍ SXSW ឆ្នាំនេះ ពិតជាមានក្រុមហ៊ុនជាច្រើន ដាក់បង្ហាញនូវ ផលិតផលប្លែកៗ។ ដូចកាលពីម្សិលមិញនេះ ក្រុមហ៊ុន Sony បង្ហាញពីឧបករណ៍ ពាក់ក្បាល មានទាំងកាសត្រចៀក និងម៉ាស៊ីន Projector មកជាមួយ ដើម្បីបង្ហាញពីអ្វី ដែលសត្វផ្សេងៗកំពុងអនុវត្តន៍ ដូច្នេះមនុស្សនឹងយល់ បានកាន់តែច្បាស់ពី សត្វទាំងនោះ។

មកដល់ពេលនេះ ក្រុមហ៊ុន ICON មានការសហការ ជាមួយក្រុមហ៊ុន New Story បានសង់ផ្ទះមួយជាន់ ជាមួយខ្នាត 650 ហ្វីតការ៉េ ដោយប្រើប្រាស់ម៉ាស៊ីនព្រីន 3D មួយ ដែលមាន តម្លៃទាប ហើយចំណាយពេល ចន្លោះពី 12 ដល់ 24 ម៉ោងប៉ុណ្ណោះ។ បន្ទាប់ពីមានការ ជោគជ័យលើការបង្កើតផ្ទះ ដែលព្រីនចេញ ពីម៉ាស៊ីនព្រីន 3D នេះ ពួកគេមានគម្រោងបន្ត សង់ផ្ទះនេះ បន្ថែម 100 ខ្នងទៀត សម្រាប់ទីកម្សាន្តមួយ កន្លែងនៅឆ្នាំក្រោយនេះ។

 

នៅខាងក្នុងផ្ទះ យើងឃើញមានបន្ទប់ទទួលភ្ញៀវ, បន្ទប់គេង, បន្ទប់ទឹក និងទីធ្លាទូលាយដល់បន្តិចបន្តួច។ ការព្រីនចេញជាផ្ទះនេះ ក៏មានក្រុមហ៊ុនផ្សេង បានធ្វើដែរ តែពួកគេគ្រាន់តែព្រីនចេញ មកនូវផ្ទះតូចៗ ចំណែកឯក្រុមហ៊ុន ICON ចង់បាននូវអ្វីដែលមនុស្សអាចរស់នៅបាន ដូចទៅនឹងការ សាងសង់ទូទៅដែរ។
អ្នកទាំងអស់គ្នានឹងបានឃើញផ្ទះដែលសង់ឡើងមុនគេនេះ នៅក្នុងវីដេអូ ខាងក្រោម ដោយដំបូង យើងគិតថា វាប្រហែលជាមិនរឹងមាំទេ ទាល់តែបានមើលវីដេអូ ទើបដឹងថា ការសង់ឡើងនេះ មានការផ្ចិតផ្ចង់ខ្លាំង តាមស្តង់ដារត្រឹមត្រូវ រួមមានអ្នកជំនាញ ជំនួយដល់ការសង់នេះ ផងដែរ។ ការសាងសង់នេះ ត្រូវចំណាយប្រាក់ ដល់ខ្ទង់ 1 ម៉ឺនដុល្លារ ហើយក្រុមហ៊ុន បានព្យាយាម កាត់បន្ថយការ ចំណាយនេះ ដល់ខ្ទង់ 4000 ដុល្លារនៅលើការសាងសង់ លើកក្រោយ។

 

 

សរុបមក ក្រុមហ៊ុន ICON និង New Story បានចាប់ដៃគ្នា សាងសង់នូវផ្ទះមួយជាន់ ដែលប្រើប្រាស់ នូវម៉ាស៊ីនព្រីន 3D និងថែមទាំងអាច ឲ្យមនុស្សរស់នៅបាន មិនដូចជាក្រុមហ៊ុនផ្សេងៗ មានការព្រីននេះដែរ ប៉ុន្តែព្រីនចេញមក ផ្ទះតូចៗ។ ផ្ទះមួយជាន់នេះ ត្រូវ ចំណាយប្រាក់ខ្ទង់ 1 ម៉ឺនដុល្លារ ដោយក្រុមហ៊ុន ថាអាចកាត់បន្ថយការ ចំណាយនៅសល់ខ្ទង់ 4000 ដុល្លារ នាពេលសាងសង់ លើកក្រោយ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Hong ថ្ងៃទី ១៣ ខែ មិនា ឆ្នាំ ២០១៨
ប្រភព: The Verge Tag: វិទ្យាសាស្ត្រ