CAMBO REPORT

Popup Advertising5 seconds

មុខងារ Recent Delete សម្រាប់​រក្សា​ទុក​រូបភាព មុន​លុប​ចោល​ជា​រៀង​រហូត ក៏​មាន​នៅ​លើ OnePlus 3/3T ដែរហើយ

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT


Recent Delete គឺជាមុខងារមួយ ដែលយើងតែងឃើញមាន នៅក្នុង Album ក្នុងកម្មវិធី Camera Roll របស់ iPhone ដែលជាទូទៅ មុខងារមានតួនាទី សម្រាប់រក្សាទុក នូវរូបភាព ដែលយើង ទើបនឹងបានលុបថ្មីៗ ដែលនិយាយទៅ វាដូចជា ធុងសម្រាមអញ្ចឹង គឺវារក្សាទុក មួយតង់សិន មុននឹងយើង សម្រេចចិត្ត លុប/ដុតវាចោល ជារៀងរហូត។ ដោយសារតែ អត្ថប្រយោជន៍បែបនេះ ពេលនេះ ក្រុមហ៊ុន OnePlus ក៏បានចសម្រេច យកមុខងារនេះ មកបញ្ចូលនៅក្នុង ប្រព័ន្ធប្រតិបត្តិការ កំណែអាប់ដេត ជំនាន់ថ្មីរបស់ខ្លួនផងដែរ ដើម្បីជួយជាផ្នែក មួយបន្ថែមទៀត សម្រាប់អ្នកប្រើប្រាស់ របស់ខ្លួន។

មុខងារនេះដែរ ត្រូវបានគេសង្កេតឃើញថា មានតែនៅក្នុង ជំនាន់តេស្តសាកល្បង (Beta) ជំនាន់ចុងក្រោយ ដែលទើបនឹងបញ្ចេញថ្ងៃនេះ តែប៉ុណ្ណោះ ហេតុដូច្នេះ បើអ្នកកំពុងតែប្រើប្រាស់ OxygenOS ផ្លូវការ អ្នកនឹងមិនទាន់ អាចទទួលបាន មុខងារនេះនៅឡើយទេ។ គួរបញ្ជាក់ផងដែរ មុខងារ Recent Delete មានសម្រាប់ ស្មាតហ្វូន ទាំង ៤ ម៉ូឌែលរបស់ OnePlus តែម្តង រួមមានដូចជា OnePlus 5T/5/3T/3។

ដូចនេះ ប្រសិនបើអ្នក ចង់សាកល្បងប្រើប្រាស់ និងទទួលបាន មុខងារ Recent Delete នេះ ព្រមជាមួយនឹង ចង្កោមមុខងារថ្មីៗផ្សេងៗទៀតនោះ អាចចូលទៅកាន់ គេហទំព័រ Oneplus.net បាន និងដោនឡូតនូវ Firmware របស់វាមកតម្លើង នៅក្នុងទូរស័ព្ទរបស់អ្នក គឺរួចស្រេចហើយ។ តែសូមធ្វើវា ដោយទំនួលខុសត្រូវណា ព្រោះកាលណា បើអ្នកច្រលំរើសខុសម៉ូឌែល វានឹងធ្វើអោយ OnePlus របស់អ្នក សន្លប់តែម្តង។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Mai ថ្ងៃទី ១៣ ខែ មិនា ឆ្នាំ ២០១៨
ប្រភព: OnePlus Tag: ទូរស័ព្ទ