CAMBO REPORT

Popup Advertising5 seconds

ផ្លូវ​ការ៖ OPPO F7 នឹង​បំពាក់​អេក្រង់​លាត និង​មាន​កាមេរ៉ា​មុខ​ដល់ ២៥ មេហ្គាភិចស៊ែល!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

នាក្នុងឆ្នាំ ២០១៨ ក្រុមហ៊ុន OPPO បានចាប់ផ្ដើមធ្វើការកែប្រែរចនាបថទូរសព្ទលំដាប់ខ្ពស់ របស់ខ្លួន ថែមទៅមួយកម្រិត ទៀតហើយ ព្រោះពេលនេះ យើងបានឃើញអេក្រង់ ខាងមុខរបស់ OPPO R15 និងមានអេក្រង់លាត ស្ទើរពេញយ៉ាងឡូយ ថែមទាំងមានក្បាលឆកដូច iPhone X ទៀតផង។ ចំណែកពេលនេះ OPPO បានបញ្ចេញ Poster ទូរសព្ទរបស់ខ្លួន មួយម៉ូឌែលទៀតហើយ ដែលមានបំពាក់នូវអេក្រង់លាត មានក្បាលឆក ថែមទាំងមានកាមេរ៉ា ខាងមុខដល់ទៅ ២៥ មេហ្គាភិចស៊ែល។

នេះគឺជា OPPO F7 ដែលជាសិស្សប្អូន OPPO F5 ដែលបង្ហាញខ្លួន កាលពីឆ្នាំមុខ ហើយត្រូវបានគេរំពឹងថា នឹងប្រកាសចេញ ជាផ្លូវការនៅថ្ងៃទី ២៦ មីនា ២០១៨ ខាងមុខនេះក្នុង ប្រទេសឥណ្ឌា ហើយវាក៏នឹងក្លាយជា OPPO F ស៊េរីដំបូងគេ ដែលមានអេក្រង់បែបនេះ ម្យ៉ាងវិញទៀតថ្ងាសចូល របស់វានេះ ក៏មានសភាពតូចជាងគេ ដូចនេះ បើទោះបីជាទើស ក៏វាទើសតែបន្ដិចប៉ុណ្ណោះ។ នៅលើ Poster នេះក៏បានបញ្ជាក់ផងដែរ OPPO F7 នឹងបំពាក់មកនូវកាមេរ៉ា ខាងមុខទំហំដល់ ២៥ មេហ្គាភិចស៊ែល ដែលបានភ្ជាប់មកនូវ មុខងារជំនួយសម្រស់ AI ដែលជាបញ្ញាសប្បនិមិត្ដ ដឹងអំពីទម្រង់មុខ របស់យើង និងស្បែកមុខរបស់យើង ហើយវានឹងជួយលើកសម្រស់ មួយកម្រិតទៀត និងមានសភាពច្បាស់ល្អ ផងដែរ ព្រោះស៊េនស័រដល់ ២៥ មេហ្គាភិចស៊ែលបែបនេះ ម្យ៉ាងទៀតយើងក៏ទទួលបាន មុខងារថត Selfie ព្រាលផ្ទៃខាងក្រោយ ដែលកំពុងពេញនិយម ទៀតផង។

ទៅលើលក្ខណៈសម្បត្តិទូទៅបន្ថែមទៀត ត្រូវបានអ្នកជំនាញ ប៉ាន់ប្រមាណថា OPPO F7 នឹងប្រើប្រាស់នូវ អេក្រង់ទំហំ ៦.២ អ៊ីញ មានកម្រិតបង្ហាញរូបភាព Full HD+ និងជាអេក្រង់ទ្រវែង មានវិមាត្រ 19:9 វែងជាងគេបន្ដិច ហើយគែមរបស់វា ខ្លីប៉ុណ្ណោះ ដែលធ្វើឱ្យ អេក្រង់លាត ៨៩.០៩% នៅផ្ទៃខាងមុខទៅហើយ។ ផ្នែកកម្លាំងម៉ាស៊ីន វាអាចនឹងប្រើបន្ទះឈីប របស់ MediaTek (មិនទាន់ដឹង ម៉ូឌែលទេ) និងមានរ៉េម ៤ ជីកាបៃ ឬ ៦ ជីកាបៃ ជាមួយនឹងទំហំផ្ទុក ៦៤ ជីកាបៃផងដែរ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Phearum 2 months ago
ប្រភព: Gizmo China Tag: ទូរស័ព្ទ