CAMBO REPORT

Popup Advertising5 seconds

នេះ​ជា​ស្មាតហ្វូន​និង​ថេប្លេត​របស់ Samsung ដែល​ត្រៀម​នឹង​ឡើង​ទៅ Android Oreo ឆាប់ៗ

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

មកទល់នឹងពេលនេះ ថ្ងៃនេះ និងឆ្នាំនេះ ស្មាតហ្វូន ក៏ដូចជាថេប្លេតរបស់ Samsung ស៊េរីថ្មីៗមួយចំនួននៅមិនទាន់ ទទួលបានកំណែ Update ផ្ដាច់ខ្លួនឡើងទៅកាន់ Android Oreo នៅឡើយទេ គឺនៅបន្តប្រើប្រាស់ Android Nougat ដដែល។ តែមកដល់ថ្ងៃនេះ សេចក្ដីប្រកាសរបស់ Samsung របស់កាណាដា បានចេញផ្សាយឲ្យដឹង ជុំវិញការបើកឲ្យ Update នៅលើស្មាតហ្វូន ក៏ដូចជាថេប្លេតមួយ ចំនួនតូច គ្រោងនឹង ទទួលបានកំណែ Update ឡើងទៅកាន់ Android Oreo ឆាប់ៗខាងមុខនេះ ដោយក្នុងនោះរួម មានដូចជា៖

 

• Galaxy S8 និង S8+ ត្រៀមនឹងទទួលបានកំណែ Update នៅថ្ងៃទី 18 ខែមីនា
• Galaxy Note 8 ត្រៀមនឹងទទួលបានកំណែ Update នៅថ្ងៃទី 28 ខែមីនា

ជាងនេះទៅទៀតសម្រាប់ម៉ូឌែល ដែលចេញនៅកំឡុងឆ្នាំ 2016 និង 2017 កន្លងទៅថ្មីៗ ដោយក្នុងនោះរួមមាន ដូចជា Galaxy S7, S7 edge, Galaxy A5 ស៊េរី 2017 និងថេប្លេត Galaxy Tab S3 9.7 នឹងអាចធ្វើការ Update ឡើងទៅកាន់ Android Oreo នៅពាក់កណ្ដាលឆ្នាំនេះ តែពុំមានកាលបរិច្ឆេទ ច្បាស់លាស់នោះទេ ថានៅថ្ងៃខែណា ឲ្យប្រាកដ។ ក្នុងនោះផងដែរ សម្រាប់ស្មាតហ្វូន និងថេប្លេត ដែលអាចឡើងទៅកាន់ Android Oreo បានដែរនោះ តែត្រូវរង់ចាំរហូត ដល់ក្បែរចុងឆ្នាំ រួមមានដូចជា៖

 

• Galaxy Xcover 4
• Galaxy A8 ស៊េរី 2018
• Galaxy J3
• Galaxy Tab A 8.0 ស៊េរី 2017
• Galaxy Tab Active 2
• Galaxy Tab A10.1 ស៊េរី 2016

 

ម៉ូឌែលទាំងនេះ នឹងទទួលបានកំណែ Update យូរជាងគេបន្តិច ព្រោះថានៅមានម៉ូឌែល មួយចំនួនផ្សេងៗទៀត ដែលត្រូវឡើងទៅកាន់ Android Oreo ដែរ ហើយបើអ្នកទាំងអស់គ្នា កំពុងអានអត្ថបទ ព័ត៌មាននេះសួរថា តើម៉ូឌែលនេះ ចុះម៉ូឌែលនោះ ពេលណាអាច Update បាននោះ វាគឺជាចម្លើយដែលពិបាកឆ្លើយ ព្រោះក្រុមហ៊ុន ដែលប្រើប្រាស់អ្នកសរសេរ កូដនោះទេ ទើបអាចឆ្លើយចម្លើយ នេះចេញ ថាតើពួកគេ នឹងមានកំណែ Update សម្រាប់ស្មាតហ្វូន ឬថេប្លេតម៉ូឌែលនេះ ឬក៏អត់។ ហេតុដូច្នេះសម្រាប់ម្ចាស់ស្មាតហ្វូន ក៏ដូចជាថេប្លេត ដូចម៉ូឌែលខាងលើ សូមធ្វើការរង់ចាំទម្រាំកំណែ Update ធ្លាក់មកដល់ ដោយអ្នកនឹងទទួល បានបទពិសោធន៍ប្រើប្រាស់ កាន់តែប្រសើរ ជាមួយនឹងមុខងារថ្មីៗ បន្ថែមមកជាមួយ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ti 2 months ago
ប្រភព: GSM Arena Tag: ទូរស័ព្ទ