CAMBO REPORT

Popup Advertising5 seconds

ទិញ​ផលិត​ផល​អេឡិច​ត្រូនិច​របស់​អតិថិជន Apple នឹង​កាន់​តែ​មាន​ភាព​ងាយ​ស្រួល​ថែម​មួយ​កម្រិត​ទៀត

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ផលិតផលអេឡិចត្រូនិច សម្រាប់ប្រើប្រាស់តាមខ្លួន តាមគេហដ្ឋាន មានច្រើនសណ្ឋាន ទៅតាមសមត្ថភាព ដែលផ្ដល់មកពីរោងចក្រ តែក៏មិនប្រាកដថា វាអាចនឹងប្រើប្រាស់ត្រូវគ្នា ជាមួយនឹងស្មាតហ្វូន ថេប្លេត ឬឧបករណ៍អេឡិចត្រូនិច ផ្សេងៗទៀត ដែលអ្នករំពឹងទុកថា វាអាចនឹងប្រើការបាន ជាមួយគ្នានោះទេ។ បញ្ហានោះនឹងត្រូវបាន ដោះស្រាយជាមួយនឹង Apple ដោយក្រុមហ៊ុនយក្សនេះ បានបញ្ចេញនូវឡូហ្គូ ថ្មីរបស់ខ្លួនហើយ ត្រូវបានបង្កើតឡើងសម្រាប់ ជំនួសឡូហ្គូចាស់ៗ ដែលមានបិតនៅលើផលិតផល អេឡិចត្រូនិច ជាច្រើនពាសពេញ ពិភពលោក។

កត្តាចំបង ដែលជម្រុញឲ្យ Apple ធ្វើការផ្លាស់ប្ដូរនូវឡូហ្គូ MFi ជំនាន់ថ្មីនេះ គឺដើម្បីផ្ដល់នូវភាពងាយស្រួលក្នុងការទិញ ផលិតផលអេឡិចត្រូនិច ពីសំណាក់អតិថិជនរបស់ខ្លួនតាមការ វិវឌ្ឍន៍ខ្លួននៃស្មាតហ្វូន ឬថេប្លេតជាដើម ដោយពុំប្រើអក្សរ ហើយនិងរូបតំណាងនៅក្បែរ នោះទៀតឡើយ ដោយជំនួសមកវិញនូវរូបផ្លែប៉ោម និងអក្សរសម្គាល់តែម្ដង។ វាត្រូវបានបែងចែកជា 3 ដូចបានឃើញ ខាងលើស្រាប់ មានន័យថាអាចប្រើបានទាំងនៅលើ iPhone, iPad និង iPod។ ជាងនេះទៅទៀត Apple ក៏មានឡូហ្គូដាច់ដោយឡែក ដើម្បីបញ្ជាក់ឲ្យបាន ច្បាស់ផងដែរ ដូចជា Made for iPhone មានន័យថាមានតែ iPhone ប៉ុណ្ណោះ ដែលអាចប្រើ ជាមួយឧបករណ៍ Third Party Product នោះបានឡើយ ឬ Made for iPhone | iPad អាចប្រើបានទាំង iPhone និង iPad តែមិនមែនសម្រាប់ ប្រើជាមួយ iPod ឡើយ។

យើងនឹងឃើញឡូហ្គូថ្មីនេះ រីកដុះដាលពាសពេញទីផ្សារ ពិសេសក្រុមហ៊ុន ក៏ដូចជារោងចក្រ ដែលផលិតឧបករណ៍អេឡិចត្រូច ដែលបាន សហការណ៍ជាមួយ Apple និងបង្កើត​ផលិតផលខ្លួន ផ្ដល់ភាពងាយស្រួល ទៅដល់អតិថិជន ក្នុងការស្វែងយល់ថា វាអាចស្គាល់ និងប្រើស៊ីគ្នា ឬក៏យ៉ាងណា។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ti ថ្ងៃទី ១៣ ខែ មិនា ឆ្នាំ ២០១៨
ប្រភព: Slash Gear Tag: Lifestyle