CAMBO REPORT

Popup Advertising5 seconds

FORTNITE បើក​អោយ​លេង​នៅ​លើ​ស្មាតហ្វូន នៅ​ថ្ងៃ​ច័ន្ទ​សប្តាហ៍​ក្រោយ​នេះ​ហើយ! (ចុះ​ឈ្មោះ​ដើម្បី​បាន​លេង​មុនគេ)

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

សម្រាប់ប្រិយមិត្ត មួយចំនួន ដែលចូលចិត្តលេងហ្គេម ប្រហែលជាស្គាល់ហើយ ជាមួយនឹងហ្គេម Fortnite ដោយវាជាហ្គេម ប្រភេទ Battle Royale ស្រដៀងទៅនឹង PUBG ដែរ ដែលកន្លងមក ត្រូវបាន ដាក់លក់ និងលេងនៅលើ Platform មួយចំនួនមកហើយ ដូចជា PlayStation 4, Xbox One, PC និង Mac ជាដើម។ ហើយសម្រាប់ពេលនេះ Fortnite ក៏បានត្រៀមរួចជាស្រេច សម្រាប់ការបើកដំណើរការ អោយលេងនៅលើ ស្មាតហ្វូនផងដែរ ដោយចាប់ផ្តើមពីថ្ងៃច័ន្ទ សប្តាហ៍ក្រោយ នេះទៅហើយ។

 

សូមបញ្ជាក់ផងដែរ ការបើកអោយលេងនេះ គ្រាន់តែជាការសាកល្បងប៉ុណ្ណោះ ដូចនេះ បើអ្នកទាំងអស់គ្នា ចង់សាកល្បងលេង គឺត្រូវចំណាយពេល ដើម្បីចុះឈ្មោះ (Register) បន្តិចសិន ទើបអាចលេងនឹងគេ នៅថ្ងៃច័ន្ទ ខាងមុខនេះ។ ដើម្បីចុះឈ្មោះ សូមចូលទៅកាន់ គេហទំព័រ www.Fortnite.com នឹងធ្វើតាមការណែនាំ ដែលបានប្រាប់ (ចុះឈ្មោះនៅលើស្មាតហ្វូន)។

 

ទៅលើរបៀបលេង សាច់លេង និយាយរួមទៅ គ្រប់ផ្នែកទាំងអស់ ដែលនៅលើ Platform មានយ៉ាងម៉េច នៅក្នុងជំនាន់ស្មាតហ្វូន ថ្មីនេះ ក៏មានដូច្នោះដែរ។ ក៏សូមចូលរួមអបអរផង ព្រោះវាមិនមែន មានសម្រាប់តែ iOS នោះទេ ដោយសម្រាប់ Android ក៏អាចលេងបាន ដូចគ្នាដែរ។

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Mai 2 months ago
ប្រភព: Epic Games Tag: កម្មវិធី-ហ្គេម