CAMBO REPORT

Popup Advertising5 seconds

Honor 7C ចេញ​លក់​នា​ថ្ងៃ​នេះ ជាមួយ​នឹង​អេក្រង់​ទាន់​សម័យ ដើរ​ដោយ Oreo អាច​ដោះ​សោរ​ដោយ​ស្កេន​ផ្ទៃមុខ

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

Honor ដែលជាផ្នែកតូចមួយនៃក្រុមហ៊ុន Huawei បានប្រកាសចេញនូវស្មាតហ្វូនធុនមធ្យម មួយផ្សេងទៀតរបស់ខ្លួនហើយ បន្ទាប់ពី Huawei បានប្រកាស ចេញម៉ូឌែល Y9 ស៊េរីឆ្នាំ 2018 កាលពីទី 10 កន្លងទៅ ដែលពួកវាទាំងពីរមានរូបរាង រចនាបថប្រហាក់ប្រហែលគ្នា តែមានផ្នែករឹង ខុសគ្នាគ្រាន់បើដែរ។

ជួបជាមួយនឹង Honor 7C ជាស្មាតហ្វូនធុនមធ្យមមានតម្លៃមិនដល់ 200$ នោះទេ ដោយវាត្រូវបានស្រោបខ្លួន ដោយលោហៈប្រណិត មានកម្រាស់ស្ដើងល្មមត្រឹម 7.8mm និងទម្ងន់សរុប 164 ក្រាម។ ស្មាតហ្វូននេះមាន ប៊ូតុងចុចសរុប 3 រួមមានដូចជាប៊ូតុង Power និងប៊ូតុងបិទបើកសម្លេង ស្ថិតនៅផ្នែកខាងស្ដាំនៃតួម៉ាស៊ីន ចំនែកខាងឆ្វេងជាកន្លែង ដាក់ស៊ីមកាត ប្រើស៊ីមបាន 2 ជាសេវា 4G LTE និងអាចបន្ថែម មេម៉ូរីពីខាងក្រៅបាន 256GB បន្ថែមសម្រាប់ផ្ទុក ឯកសារសំខាន់ ឬដាក់រឿងតុក្កតា មើលពង្រីកសាច់ដុំភ្នែក។ ស្មាតហ្វូនមួយនេះ ក៏មិនខុសពី Y9 ប៉ុន្មានដែរ វាប្រើប្រាស់អេក្រង់ ទាន់សម័យទំហំ 6 អ៊ីញ មានសមត្ថភាពបង្ហាញរូបភាព ទាបជាងបន្តិចបានត្រឹម 720p+ ប៉ុណ្ណោះ ជាអេក្រង់ IPS LCD មានកម្រិត Ratio 18:9 ប្រភេទ 2.5D ធ្វើឲ្យការចុចបញ្ជា ប្រើប្រាស់ពេញភ្នែកបានល្អ។

7C ប្រើប្រាស់បន្ទះឈីប Snapdragon 450 មិនមែនឈីប Kirin របស់ Huawei ផ្ទាល់នោះទេ វាមាន CPU ចំនួន 8 គ្រាប់រត់ក្នុងល្បឿន 1.8GHz អមមកជាមួយ RAM ទំហំ 3GB សម្រាប់ម៉ាស៊ីនមាន មេម៉ូរីក្នុងម៉ាស៊ីន 32GB ឬ 4GB សម្រាប់ម៉ាស៊ីន 64GB និងប្រើ GPU Adreno 506។ កម្លាំងម៉ាស៊ីនេះមិនខ្លាំងនោះទេ វាស្ថិតនៅក្នុង កម្រិតទូទៅ អាចឲ្យយើងលេងហ្គេម ក្នុងកម្រិតក្រាហ្វិចទាប ឬមធ្យម និងកម្មវិធីទូទៅបាន ដោយសារតែវារត់ដោយ ប្រព័ន្ធប្រតិបត្តិការទាន់សម័យគឺ Android Oreo ជំនាន់ 8.0 ចេញពីប្រអប់ ដោយស្រោបដោយស្បែក UI EMUI 8.0។ តែយ៉ាងណាក៏ដោយ 7C នៅតែបន្តប្រើប្រាស់ រន្ធ USB ពពួក Micro 2.0 ដដែល ពុំលោតដល់ USB ប្រភេទ C នោះទេ ថែមទាំងពុំមានមុខងារ សាកថ្មបានលឿន សម្រាប់ផ្គត់ផ្គង់ ទៅដល់ថ្មទំហំ 3000mAh ដែរ។

សម្រាប់ផ្នែកកាមេរ៉ាវិញ 7C មានកាមេរ៉ាមុខទំហំ 8 មេហ្គាភិចសែល អាចថតរូបបានដូចគេដូចឯងអញ្ចឹង ពុំមានកាមេរ៉ាភ្លោះនោះទេ ជាមួយនឹងសមត្ថភាពថត វីដេអូក្នុងកម្រិត Full HD ហើយកាន់តែពិសេសនោះគឺថា កាមេរ៉ានេះប្រើប្រាស់ជាមុខងារ ស្កេនមុខផងដែរ ដែលវាអាចដោះសោរ បានរហ័ស តែក៏ពុំមានសុវត្ថិភាពខ្ពស់ ដូចការប្រើប្រាស់សេនស័រ នៅខាងក្រោយនោះដែរ។ ចំនែកកាមេរ៉ាក្រោយមាន 2 គ្រាប់ដោយមួយគ្រាប់ គោលមានទំហំ 13 មេហ្គាភិចសែល និងមួយគ្រាប់ជំនួយ មានទំហំ 2 មេហ្គាភិចសែល ជួយសម្រួលទៅដល់ការ ថតរូបឲ្យបានកាន់តែ ប្រសើរឡើង បើកសិទ្ធិឲ្យម្ចាស់របស់វា ថតរូបបែប Portrait ដែលធ្វើឲ្យព្រាល Background បានយ៉ាងប្រសើរ ជាមួយនឹងការថតវីដេអូ ក្នុងកម្រិត Full HD។

 

 

Honor 7C នឹងចេញលក់នៅថ្ងៃនេះ តែម្ដងក្នុងទីផ្សារមហាអំណាចសេដ្ឋកិច្ចចិន ដោយមាន 4 ពណ៌សម្រាប់ជ្រើសរើសគឺ ខ្មៅ ក្រហម ទឹកមាស និងពណ៌ខៀវ ជាមួយតម្លៃប្រហាក់ប្រហែល 172$ ហើយវានឹងត្រៀមចេញ នៅក្នុងទីផ្សារអន្តរជាតិផ្សេងៗទៀត ឆាប់ៗខាងមុខនេះ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ti ថ្ងៃទី ១៣ ខែ មិនា ឆ្នាំ ២០១៨
ប្រភព: GSM Arena Tag: ទូរស័ព្ទ