CAMBO REPORT

Popup Advertising5 seconds

វិធី​ងាយ​ៗ​សម្រាប់​អ្នក​ថត​រូប​ភ្លេច​បើក​មុខងារ HDR អាច​កែ​កុន​តាម Photoshop បាន!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

មុខងារ HDR ពេលនេះមាននៅលើកាមេរ៉ាស្មាតហ្វូនរបស់អ្នកស្ទើរគ្រប់ម៉ូឌែលទៅហើយ គ្រាន់តែសម្រាប់ស្មាតហ្វូន មួយចំនួន មាន Effect HDR តិចឬខ្លាំងទៅតាមការកែច្នៃ របស់ក្រុមហ៊ុនដែរ។ ហើយជាទូទៅខ្ញុំសង្កេតឃើញ ថាស្មាតហ្វូនកំពូលរបស់ Sony, LG និង Samsung មុខងារ HDR នេះធ្វើការ បានប្រសើរមែនទែន ក្នុងការកំណត់ចំណុច Shadow និង Highlight ហើយក៏បន្ថែមឱ្យរូបភាព Sharp ច្បាស់ល្អ និងបន្ថែមពន្លឺ និងពណ៌ឱ្យដិត ច្បាស់ផងដែរ។ ប៉ុន្តែសម្រាប់អ្នក ដែលថត រូបភាពនៅទិដ្ឋភាព ខាងក្រៅ ហើយភ្លេចបើកមុខងារ HDR នៅពេលថត អ្នកអាចអនុវត្តតាម វិធីខាងក្រោម ក្នុងកម្មវីធី Photoshop បាន។

 

1. បើកមុខងារ HDR Toning

 

នៅក្នុងកម្មវីធី Photoshop មានមុខងារដ៏វៃឆ្លាតមួយហៅថា HDR Toning សម្រាប់បន្ថែមពណ៌នៅ Shadow កាន់តែប្រសើរ។ ហើយមុខងារអ្នកចូលទៅ បើកបាននៅក្នុង មីនុយ Image -> Adjustments-> HDR Toning..



2. កំណត់ទូទៅ

 

នៅក្នុងនេះ អ្វីដែលយើងត្រូវប៉ះពាល់ច្រើនជាងគេ គឺចំណុចត្រឹមតែ ៣ ទៅ ៤ ប៉ុណ្ណោះគឺត្រង់ Method ត្រូវការយក Local Adaptation។ ហើយជាដំបូងយើងត្រូវ តំឡើងកម្រិត Detail ឱ្យខ្ពស់ជាមុនសិន ដើម្បីរក្សាសាច់រូបភាព ច្បាស់ល្អ បន្ទាប់មកយើង អាចដំឡើង Strength បន្ដិច ប៉ុន្តែត្រូវ Tick ប្រអប់ Smooth Edge ផងដែរ។ ចំណែកឯ Shadow និង Highlight អ្នកអាចទាញទៅតាមរូបភាព របស់អ្នកជាក់ស្ដែង រួចសូមចុច OK។

3. ធ្វើតាមលំនាំទី ១ ឡើងវិញ (ធ្វើក៏បាន អត់ក៏បាន)

 

ដើម្បីឱ្យរូបភាពរបស់មានពន្លឺភ្លឺដិត ស្អាតបន្ថែមបន្ដិចទៀត អ្នកអាចចុចតាមលំនាំទី ១ សាជាថ្មី ដោយត្រូវចុច Image -> Adjustments-> HDR Toning.. រួចមិនចាំបាច់ កំណត់អ្វីឡើយ គ្រាន់តែចុច Ok ជាការស្រេច។

អញ្ចឹង ការបើកមុខងារ HDR នៅក្នុងកម្មវីធី Photoshop នេះវាក៏អាស្រ័យ ទៅតាមការពេញចិត្ត និងស្ថានភាពរូបភាព របស់អ្នកផ្ទាល់ ដែលអ្នកគួរតែ ស្វែងយល់អំពី Shadow និង Highlight ឱ្យបានច្រើន អ្នកកាន់តែ យល់ច្បាស់។

ទស្សនាវីឌីអូខាងក្រោម៖

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Phearum ថ្ងៃទី ១២ ខែ មិនា ឆ្នាំ ២០១៨
ប្រភព: Cambo Report Tag: ចំណេះដឹងទូទៅ