CAMBO REPORT

Popup Advertising5 seconds

ក្រដាស​ពាក្យ​ចូល​ធ្វើ​ការ​របស់ Steve Jobs កំពុង​ដេញ​ថ្លៃ​ដល់ 5 ម៉ឺន​ដុល្លារ​ឥលូវនេះ!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

នេះមិនមែនជារឿងចម្លែកអ្វីទេ តែវាជារឿងមួយ ភ្ញាក់ផ្អើល និងគ្រប់គ្នាចង់តាមដាន ការដេញថ្លៃមួយ ដោយក្រុមហ៊ុនដេញថ្លៃមួយ ហៅថា PR Auction បានដាក់នូវក្រដាស ពាក្យ ចូលធ្វើការរបស់ Steve Jobs ដែលបានបំពេញ កាលពីឆ្នាំ 1973 ។ ដូចយើងបានដឹងហើយ ថាលោក ជាស្ថាបនិកដ៏សំខាន់ម្នាក់ ធ្វើឲ្យក្រុមហ៊ុន Apple ល្បីមកដល់សព្វថ្ងៃនេះ ទើបរបស់ប្រើប្រាស់ និងរបស់ទាក់ទងនឹងគាត់ តែងមានតម្លៃខ្លាំង បន្ទាប់ពីរូបគាត់បាន ស្លាប់ទៅ។

ដូចក្រដាស ពាក្យចូលធ្វើការនេះ ជារបស់គាត់ ហើយសសេរអក្សរដោយដៃ របស់គាត់ផ្ទាល់កាលពីគាត់អាយុ 18 ឆ្នាំ ទើបធ្វើឲ្យក្រដាសពាក្យនេះ កាន់តែមានតម្លៃ និងមានគេយកទៅដាក់ ដេញថ្លៃ ដោយនៅពេលនេះ មានគេដេញថ្លៃដល់ ខ្ទង់ទឹកប្រាក់ 5 ម៉ឺនដុល្លារ ហើយការដេញថ្លៃនេះ បានដល់ថ្ងៃទី 15 ខែមីនា ដូច្នេះ នៅពេលនោះ ទឹកប្រាក់នឹងកើនឡើង បន្ថែមទៀត។
ក្រលេកមកមើលអ្វីដែលគាត់បានបំពេញក្នុងក្រដាស នេះវិញ ឈ្មោះ Steve Jobs, អាសយដ្ឋាន នៅសាកលវិទ្យាល័យ Reed, មិនប្រើទូរសព្ទ, រៀនបរិញ្ញាប័ត្រ ចំណេះដឹងផ្នែកភាសារអង់គ្លេស, ថ្ងៃកំណើតទី 24 ខែកុម្ភៈ ឆ្នាំ 1955, មានប័ណ្ណបើកបរ, ជំនាញផ្នែកកុំព្យូទ័រ និងគណនា, ជំនាញពិសេស ទាក់ទងនឹងគ្រឿង អេឡិចត្រូនិច ឬផ្នែកឌីហ្សាញ គ្រឿងអេឡិចត្រូនិច  និងប្រព័ន្ធឌីជីថល ព្រោះគាត់ធ្វើការនៅ Hewlett Packard ។ កាន់តែគួរឲ្យចាប់ អារម្មណ៍ទៀតនោះ បន្ទាប់ពី 3 ឆ្នាំនៃការបំពេញ ក្រដាសនេះ គាត់បានចាប់ដៃជាមួយ Steve Wozniak ផលិតឡើងនូវ កុំព្យូទ័រ Apple ។ បន្ទាប់ពី 7 ឆ្នាំនៃការបំពេញ ក្រដាសនេះ ក្នុងឆ្នាំ 1980 គាត់បានក្លាយ ជាមហាសេដ្ឋី ពីជំនួញលក់ កុំព្យូទ័រនេះ។ មកដល់ឆ្នាំ 1981 នោះ ក្រុមហ៊ុននេះ អាចរកប្រាក់ដល់ 1 ពាន់លានដុល្លារ ក្នុងឧស្សាហកម្ម ផលិតកុំព្យូទ័រ។ 

សរុបមក ក្រដាសពាក្យចូលធ្វើការរបស់លោក Steve Jobs កាលពីឆ្នាំ 1973 ត្រូវបានក្រុមហ៊ុន PR Auction ដាក់ដេញថ្លៃ ដល់ថ្ងៃទី 15 ខែមីនា នឹងបិទការដេញថ្លៃ នេះ ដោយនៅពេលនេះ ទឹកប្រាក់ដេញថ្លៃបាន ដល់សាច់ប្រាក់ 5 ម៉ឺនដុល្លារហើយ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Hong 3 months ago
ប្រភព: PR Auction Tag: Lifestyle