CAMBO REPORT

Popup Advertising5 seconds

អ្នក​ដែល​ចូល​ចិត្ត​កែ​កុន​ពណ៌​រូបភាព​លើ​ស្មាតហ្វូន អាច​សាក​ល្បង​ជាមួយ​កម្មវិធីនេះ

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ជារៀងរាល់សប្តាហ៍ ក្រុមការងារ ខេមបូ រីផត តែងតែពាំនាំនូវកម្មវិធីកែកុន ពណ៌រូបភាព មកបង្ហាញទៅដល់មិត្តអ្នកអាន មួយចំនួន ដែលចូលចិត្តការថតរូប និង កែកុនរូបភាព នៅលើស្មាតហ្វូន។ ហើយថ្ងៃនេះ អ្នកប្រហែលជាចង់ដឹងហើយមើលទៅ ថាតើយើងនឹងណែនាំកម្មវិធីអ្វី សម្រាប់ចែករំលែកទៅដល់ អ្នកទាំងអស់គ្នា អោយបានស្គាល់ និង បានប្រើប្រាស់ ម្តងទៀត។

កម្មវិធីនេះមានឈ្មោះថា  Piconic ដែលវាជាកម្មវិធីមួយ សម្រាប់ថតរូប និង កែកុនពណ៌រូបភាព ជាមួយនឹងការលេងស្ទីលអក្សរ បានជាច្រើនម៉ូត ថែមទៀតផង លើសពីនេះ វាក៏មាន Filters ដាក់ពណ៌ជាច្រើនជម្រើស ផងដែរ ដោយវាអាចធ្វើអោយ រូបភាពរបស់អ្នក មើលទៅកាន់តែទាក់ទាញ ម្យ៉ាងវិញទៀត យើងក៏អាចធ្វើការ Collage រូបភាព បែបជាច្រើន ជម្រើសថែមទៀត។ ហើយកម្មវិធីនេះ គឺមិនមានគិតលុយនោះទេ ដោយវាមានដាក់អោយ ទាញយកទាំង សម្រាប់ iOS និង សម្រាប់ Android ។ យ៉ាងណា មិត្តអ្នកអាន iOS & Android ទាំងអស់គ្នា អាចចូលទាញយក កម្មវិធី Piconic មកសាកល្បងប្រើបាន តាមរយៈតំណរភ្ជាប់ ខាងក្រោមនេះ៖

 

សូមបញ្ជាក់ផងដែរ រូបភាពដែលកែរពណ៌រួច គឺមិនអាចចុច Save នោះទេ  ដោយវាទាមទារអោយអ្នក ប្រើលុយទិញ ប៉ុន្តែអ្នកអាចថត អេក្រង់ទូស័ព្ទ ( Print Screen) រួចហើយចុចកាត់ (Crop) ដោយខ្លួនឯងបាន។ អញ្ចឹងនេះ គឺជាកម្មវិធីល្អមួយ សម្រាប់មិត្តអ្នកអានគ្រប់គ្នា អាចទាញយកទៅប្រើ សាកល្បងបាន ម្យ៉ាងវិញទៀត វាថែមទាំងបានផ្តល់ជាគន្លឹះ និង អត្ថប្រយោជន៍ល្អៗ ជាច្រើនមកអោយយើង បានដឹង មិនតែប៉ុណ្ណោះ វាក៏ងាយស្រួលប្រើ សម្រាប់អ្នកមិនទាន់ចេះ ផងដែរ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sunny 3 months ago
ប្រភព: App Store, Play Store Tag: កម្មវិធី-ហ្គេម