CAMBO REPORT

Popup Advertising5 seconds

ទី​បំផុត Instagram សម្រេច​លុប​ចោល​មុខងារ Giphy ហើយ

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

មុខងារមួយ ឈ្មោះថា Giphy ដែលមាននៅក្នុង Stories របស់កម្មវិធី Instagram ពេលនេះ ត្រូវបានលុបចោល ជាស្ថាពរហើយ ហេតុដូចនេះ សម្រាប់ប្រិយមិត្ត ដែលចូលចិត្ត ប្រើប្រាស់មុខងារនេះ ពេលដែល បង្ហោះនូវ Stories របស់ខ្លួននោះ នឹងលែងបាន ឃើញទៀតហើយ។ មូលហេតុនោះ គឺដោយសារតែ មានរូបភាពមិនសមរម្យ មួយចំនួន ដែលក្រុមហ៊ុន មួយនេះ មិនអាចទទួលយកបាន។

ចំពោះបញ្ហានេះ ក៏ត្រូវបាន ខាងក្រុមហ៊ុន Snapchat បញ្ចប់កិច្ចសន្យា ជាមួយនឹង Giphy ផងដែរ ក្នុងនោះ អ្នកនាំពាក្យរបស់ Snapchat ក៏បានប្រាប់អោយ ដឹងផងដែរថា សម្រាប់ពេលនេះ យើងនឹងដក មុខងារនេះចេញ ពីកម្មវិធីសិន រហូតដល់ពេលមួយ ដែលប្រាកដថា វានឹងមិនកើតមានឡើង ម្តងទៀត និងដរាបណា ក្រុម Giphy ចាត់វិធានការ ទៅលើបញ្ហានេះ។

 

គួរបញ្ជាក់ថា មុខងារ Giphy ត្រូវបានទទួលស្គាល់ថា ល្បី និងមានប្រជាប្រិយភាព មែនទែន បន្ទាប់ពីបាន ដាក់អោយ ប្រើប្រាស់ជាផ្លូវការ នៅលើកម្មវីធី Instagram និង Snapchat ហើយភាគច្រើន ដែលគេប្រើប្រាស់ គឺក្នុងការបង្ហាញ នូវអារម្មណ៍ កាន់តែសំបូរ បែបបន្ថែមទៀត និងមានលក្ខណៈរស់រវើក ជាងរូបភាព Stickers ធម្មតា។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Mai 3 months ago
ប្រភព: 9to5mac Tag: Lifestyle