CAMBO REPORT

Popup Advertising5 seconds

Samsung ទើប​នឹង​បញ្ចេញ​ទូរទស្សន៍​ជា​ច្រើន​ស៊េរី មាន​អេក្រង់​ច្បាស់ និង​មាន​មុខងារ Bixby ទៀតផង!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

មកដល់ពេលនេះ Samsung បានក្លាយទៅជាក្រុមហ៊ុនផលិតទូរទស្សន៍ដែលមាន គុណភាពខ្ពស់ លំដាប់លេខ ១ បាត់ទៅហើយ បន្ទាប់ពីបានបង្ហាញនូវ បច្ចេកវិទ្យាថ្មីៗ នៃទូរទស្សន៍ ទាំងគុណភាពអេក្រង់ និង Software វៃឆ្លាត បន្ថែមនៅខាងក្នុង ព្រមទាំង Connectivity ដើម្បីភ្ជាប់ទៅ ឧបករណ៍ដទៃទៀត។ ហើយថ្មីនេះដែរ ក្រុមហ៊ុន Samsung ក៏បានពាំនាំនូវ ទូរសព្ទម៉ូឌែលថ្មីៗរបស់ខ្លួន ដែលជាលំដាប់កំពូល និងអេក្រង់កម្រិត 4K ទៅដាក់បង្ហាញ នៅក្នុងទីក្រុងញ៉ូវយ៉ក នាព្រឹត្តិការណ៍តាំង ពិព័ណន៍ទូរទស្សន៍ដ៍ធំមួយ។

ទូរទស្សន៍ដែល Samsung បានពាំនាំយកមកបង្ហាញនេះ គឺជាប្រភេទអេក្រង់ QLED ឬគេហៅថា Quantum Dot LED ដែលជាប្រភេទអេក្រង់ ដែលមានគុណភាពខ្ពស់ មានគ្រាប់ពន្លឺល្អិត ម៉ត់ច្បាស់ និងបញ្ចេញពន្លឺ របស់វាជាពពួកអេក្រង់ OLED អញ្ចឹង លើពីនេះវាក៏មាន កម្រិត Contrast ខ្ពស់ផងដែរ ធ្វើឱ្យការបែងចែកពណ៌ បានដិតច្បាស់ មិនមានសភាព ច្រលំគ្នាឡើយ សូម្បីតែអ្នកមានជំងឺ ខ្វាក់ពណ៌ បែងចែកពណ៌ មិនច្បាស់ ក៏អាចមើលពណ៌ លើអេក្រង់នេះ ច្បាស់ដែរ។ ចំពោះម៉ូឌែលដែល Samsung បានពាំនាំមកនេះ មានដូចជា Q9, Q8, Q7, Q6 ដែលមានទាំងប្រភេទ អេក្រង់កោង Curved-Screen និងអេក្រង់រាបស្មើ Flat-Screen ហើយក៏មានទំហំសម្រាប់ ជ្រើសរើសជាច្រើនដែរ ហើយទូទស្សន៍ ទាំងអស់សុទ្ធតែមានគែម អេក្រង់ខ្លីៗបំផុត នៅជ្រុងទាំង ៤ វាដូចជាបន្ទះក្រដាស ដែលភ្ជួរលើ ជញ្ជាំងអញ្ចឹង ឬប្រើប្រាស់ជើង ទម្រក៏បាន ដែលមិនមានខ្សែ ខ្វាត់ខ្វែងរញ៉េរញ៉ៃនោះទេ។ ម៉ូឌែលទាំងអស់ រួមមាន ៖ 

 

•    ម៉ូឌែល Q9 ៖ មានអេក្រង់ទំហំ ៧៥ អ៊ីញ និង ៦៥ អ៊ីញ
•    ម៉ូឌែល Q8 ៖ មានអេក្រង់ទំហំ ៧៥ អ៊ីញ, ៦៥ អ៊ីញ, និង ៥៥ អ៊ីញ
•    ម៉ូឌែល Q7 ៖ មានអេក្រង់ទំហំ ៧៥ អ៊ីញ, ៦៥ អ៊ីញ, និង ៥៥ អ៊ីញ ដូចគ្នា
•    ម៉ូឌែល Q6 ៖ មានអេក្រង់ទំហំ ៨៥ អ៊ីញ, ៧៥ អ៊ីញ, ៦៥ អ៊ីញ, ៥៥ អ៊ីញ និង ៤៩ អ៊ីញ

 

ចំពោះម៉ូឌែលទាំងអស់នេះ សុទ្ធតែបានប្រើប្រាស់នូវអេក្រង់គុណភាពខ្ពស់ជំនាន់ចុងក្រោយ ទាំងអស់ដែលបន្ទះបង្ហាញ QLED មានពន្លឺជះ បានច្បាស់ល្អ និងមានកម្រិតបង្ហាញកម្រិត 4K ទាំងអស់។ នៅក្នុងដែរ Samsung ក៏បានបំពាក់មកនូវបច្ចេកវិទ្យាជំនួយ បន្ថែមដល់ការ បង្ហាញផងដែរ ដូចជាមុខងារ HDR10+ ដែលជាបច្ចេកវិទ្យាថ្មី បន្ទាប់ពី HDR10 ដែលយើងបានឃើញ ពីមុនមក ដើម្បីឱ្យរូបភាពផុសកាន់តែច្បាស់ និងអណ្ដែត ពេញអេក្រង់ ផ្ដល់នូវបទពិសោធន៍ ទស្សនាថ្មីថែមមួយ កម្រិតទៀត។ ម្យ៉ាងវិញទៀត ទូរទស្សន៍ទាំងអស់នេះ ក៏មានមុខងារ Ambient Mode ដែលវានឹងប្រែពណ៌ អេក្រង់ឱ្យស្រទន់ទៅតាមស្ថានភាព ដូចជាការប្រើប្រាស់ នៅពេលយប់ វានឹងប្រែពណ៌តម្រូវ នឹងស្ថានភាពជាក់ស្ដែង មិនឱ្យ ប៉ះពាល់ភ្នែក របស់អ្នកទស្សនានោះទេ។ ទូរទស្សន៍ទាំងនេះ ក៏បានបំពាក់នូវមុខងារ បញ្ជាសម្លេង Bixby មកជាមួយស្រាប់ផងដែរ ដូចនេះយើងអាចបញ្ជាវា ដោយសម្លេងបាន ដើម្បីឱ្យធ្វើការបើកកម្មវិធី ដែលអ្នកពេញចិត្តបាន ដោយមិនបាច់ប្រើ តេឡេក៏បានដែរ។

ចំពោះម៉ូឌែល Q9 និង Q8 ក្រុមហ៊ុនបានបន្ថែមមុខងារមួយទៀតហៅថា FALD (Full-Array Local Dimming) ដែលជាលើកដំបូងហើយ ដែលក្រុមហ៊ុន Samsung បំពាក់បច្ចេកវិទ្យានេះ នៅលើទូរទស្សន៍ QLED របស់ខ្លួន ដែលនឹងបង្ហាញចំណុចខ្មៅ បានខ្មៅក្រិប ដូចអ្វីដែលអ្នកបានឃើញ នៅលើអេក្រង់ OLED របស់ទូរសព្ទ Galaxy អញ្ចឹងដែរ។ លើសពីនេះ ម៉ូឌែល Q9 បានបន្ថែមនូវមុខងារ Q HDR EliteMax ដែល Samsung អះអាងថាវាធ្វើការ បានល្អជាង HDR ធម្មតានៅលើទូរទស្សន៍ របស់ក្រុមហ៊ុននានា។

 

ជាចុងក្រោយ អ្នកប្រហែលជាឆ្ងល់ហើយថា ហេតុអ្វីបានជាមិនឃើញមានខ្សែ សម្រាប់ដោតភ្លើង រញ៉េរញ៉ៃអញ្ចឹង? ជាការពិត ប្រសិនបើអ្នកធ្លាប់ឃើញ បច្ចេកវិទ្យាថ្មីៗ របស់ក្រុមហ៊ុន Samsung អ្នកប្រាកដជាបានស្គាល់នូវខ្សែ Invisible Connect មិនខាន។ វាគឺជាខ្សែតូចឆ្មារ ប្រវែង ១៥ ម៉ែត្រ ដែលប្រើប្រាស់សម្រាប់ភ្ជាប់ ទៅកាន់ព្រីភ្លើង Power Outlet ហើយក៏សម្រាប់គ្រប់គ្រង ទៅលើការបញ្ជូន ទិន្នន័យនានា និងការបញ្ជា IR ផងដែរ។ លើពីនេះទៅទៀត ខ្សែនេះវាក៏ដើរតួសម្រាប់ភ្ជាប់ ឧបករណ៍ដទៃទៀត ពេញមួយបន្ទប់ របស់អ្នកតែម្ដង ដែលធ្វើឱ្យទូរទស្សន៍ Samsung កាន់តែលេចធ្លោមួយ កម្រិតទៀត។ យ៉ាងណាមិញខ្សែនេះ ក៏មិនថោកដែរ ប្រសិនបើអ្នកធ្វើខូច និងចង់ស្វែងរកទិញ ក្រៅបន្ថែម វាមានតម្លៃទៅដល់ ៣០០ ដុល្លារ ឯណោះ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Phearum ថ្ងៃទី ១២ ខែ មិនា ឆ្នាំ ២០១៨
ប្រភព: Gizmo China Tag: ទូរទស្សន៍