CAMBO REPORT

Popup Advertising5 seconds

ដំណោះ​ស្រាយ​ខ្លះ​ៗ​សម្រាប់ iPhone គាំង​មិន​ញ័រ!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

បញ្ហាបែបនេះ មិនសូវជាមានអ្នកជួបប្រទះទេ ដោយសារតែភាគច្រើន អ្នកប្រើប្រាស់ iPhone ច្រើនជួបប្រទះទៅលើ ការគាំងប៊ូតុង Power ឬប៊ូតុង Home ជាដើម តែបើត្រង់កន្លែងរំញ័រវិញ មានមួយចំនួនដែរ។ ដោយហេតុនេះ ទើបយើងនឹងណែនាំ ពីដំណោះស្រាយខ្លះៗ ដែលអ្នកអាច សាកល្បងបាន មុនពេលយកទៅអោយ ជាងជួសជុល ព្រោះអ្នកអាច ចេះដោះស្រាយបញ្ហាខ្លួនឯង និងសល់លុយទៀតផង។

ទោះបីជាបញ្ហានេះ មិនសូវជាមានអ្នកជួបច្រើន ក៏ពិតមែន តែក៏មានអ្នកប្រើប្រាស់ តិចតួច ដែលជួបបញ្ហានេះដែរ ដូចនេះទាំងអ្នកធ្លាប់ជួប បញ្ហានេះ ឬមិនដែលជួប ក៏គួរស្វែងយល់ ដើម្បី ដោះស្រាយបញ្ហានេះ បានដោយខ្លួនឯង នៅពេលជួបបញ្ហានេះ។  មិនបង្អង់យូរ សូម មិត្តអ្នកអាន ទាំងអស់គ្នា បន្តអាន នូវដំណោះស្រាយ ដែលយើងណែនាំនៅខាងក្រោមនេះ ដោយដំណាក់កាលដំបូង យើងត្រូវចាប់ អារម្មណ៍ទៅលើ Software សិន។ ចាប់ផ្តើមចូលទៅកាន់ Settings > Sounds រួចព្យាយាម បិទបើកត្រង់រំញ័រ ហើយចាំសាកល្បង យកទូរសព្ទនរណាម្នាក់ មកខលចូល ថាចាំមើលវាញ័រ ឬក៏អត់។

បន្តទៀតសម្លឹងមើលត្រង់គន្លឹះដាក់ Silent ថាតើបិទបើក ត្រឹមត្រូវហើយឬនៅ រួមទាំងសម្អាតវាផង

បើនៅតែគាំងមិនដំនើរការរំញ័របែបនេះទៀត ទាល់តែត្រូវ Reset All Settings ហើយ សូមកុំបារម្មណ៍អី ការធ្វើបែបនេះ មិនបាត់បង់ទិន្នន័យឡើយ

បន្ទាប់នៅតែមិនដំនើរការទេ អ្នកគួរតែ Restore វាចោលតែម្តង ដាក់ iOS ជំនាន់ចុងក្រោយ តែកុំភ្លេច backup ឯកសារទុកផង

ប្រសិនបើនៅតែមិនដំនើរការ មានតែដំណាក់កាលចុងក្រោយ គឺត្រូវយកអោយ ជាងដែលទុកចិត្តបាន ដើម្បីជួសជុលបញ្ហានេះ ព្រោះវាទាក់ទងនឹង Hardware ហើយ ក្នុងនាមយើង ជាអ្នកប្រើប្រាស់ មិនអាច ដោះស្រាយបញ្ហា Hardware នេះបានទេ ព្រោះត្រូវការដោះម៉ាស៊ីន ដើម្បីជួសជុល ដូច្នេះរកជាងឲ្យជួយ ប្រសើរជាង។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Hong ថ្ងៃទី ១២ ខែ មិនា ឆ្នាំ ២០១៨
ប្រភព: iPhone Hacks Tag: ចំណេះដឹងទូទៅ