CAMBO REPORT

Popup Advertising5 seconds

Samsung បាន​បញ្ចេញ​វីដេអូ​ពាណិជ្ជកម្ម​ថ្មី អួត​ពី Galaxy S9 & S9+

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

រហូតមកទល់ពេលនេះ វាមានរយៈពេលជាង 2 សប្តាហ៍ហើយ ដែលក្រុមហ៊ុន Samsung បានធ្វើការបញ្ចេញកំពូលស្មាតហ្វូន ត្រកូល S គឺ Galaxy S9 & S9+។ សម្រាប់ស្មាតហ្វូនទាំង 2 ម៉ូឌែលនេះ ក៏ទទួលបាន ប្រជាប្រិយភាពមិនធម្មតាដែរ ពីសំណាក់អ្នកទស្សនា ដោយវាមានលក្ខណៈសម្បត្តិ ល្អច្រើន រួមទាំងមុខងារថ្មីៗ ជាពិសេសជាងគេគឺ Galaxy S9+ តែម្តង ដោយលើកនេះ វាមានបំពាក់នូវកាមេរ៉ាភ្លោះ ព្រមជាមួយ Dual Aperture ថែមទៀត។

យ៉ាងណា កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនស្មាតហ្វូនយក្ស កូរ៉េខាងត្បូងនេះ បានបញ្ចេញវីដេអូ ពណិជ្ជកម្មថ្មីចំនួន 3  នៅលើ Channel YouTube របស់ពួកគេ ពាក់ព័ន្ធនឹង 3 ចំណុចដូចគ្នា។ ហើយប្រិយមិត្ត ក៏ពិតជាចង់ដឹងណាស់ហើយមើល ថាតើវីដេអូទាំង 3 នោះបង្ហាញពីអ្វីខ្លះ? ដូច្នេះ យើងនឹងធ្វើការបង្ហាញប្រិយមិត្ត ទាំងអស់គ្នា ដូចខាងក្រោមនេះ៖

 

1. ការថតទឹកធ្លាក់ជាមួយមុខងារ Slow-mo

 

Galaxy S9 & S9+ អាចថតវីដេអូ Slo-mo បានក្នុងកម្រិត HD ដល់ល្បឿន 960 Frames ឯណោះ។ លើសពីនេះ វាអាចពន្លានូវ វីដេអូដែលមានរយៈពេល 0.2 វិនាទី អាចកើនដល់ទៅ 6 វិនាទី ម្យ៉ាងវិញទៀត យើងក៏អាចបន្ថែម Effect ផ្សេង ចូលទៅកាន់វីដេអូនោះ បានផងដែរ។ ហើយក្នុងពាណិជ្ជកម្មនេះ វាក៏ចង់បង្ហាញអាវក្រោះ ការពារទឹក ដែលមានបំពាក់លើ ស្មាតហ្វូនជំនាន់ថ្មីនេះ ថែមទៀតផង។

 



2. ការថតនៅពេលយប់ជាមួយកាមេរ៉ាមាន Dual Aperture

 

ប្រិយមិត្តពិតជាបានដឹងហើយថា Galaxy S9+ គឺមិនត្រឹមតែមានបំពាក់នូវ កាមេរ៉ាភ្លោះប៉ុណ្ណោះទេ ថែមទាំងមាន Dual Aperture ថែមទៀត ជាមួយកម្រិត Aperture 1.5 និង Aperture 2.4។ ប្រសិនបើអ្នកថតពេលថ្ងៃ ឬ កន្លែងដែលមានពន្លឺគ្រប់គ្រាន់ គួរតែប្រើ Aperture 2.4 តែបើថតពេលយប់ គួរតែថតប្រើ Aperture 1.5 ដោយវានឹងធ្វើអោយរូបភាព មើលទៅ ទាក់ចិត្តតែម្តង។

 



3. មុខងារ AR Emoji

 

ចំពោះមុខងារ AR Emoji បង្កើតឡើងដោយ Samsung នឹងបានដាក់ឲ្យប្រើប្រាស់ ដំបូងលើស្មាតហ្វូន Galaxy S9 និង Galaxy S9+។ មុខងារនេះ មានភាពឆ្លាតវៃជាង ដោយវាព្យាយាមបង្កើតឡើងនូវ រូបតុក្កតាដែលមាន រូបរាងស្រដៀងអ្នកប្រើប្រាស់ មានទាំងខ្លួន និង ដៃ ហើយការថតជាវីដេអូ រូបនោះនឹងធ្វើតម្រាប់តាម ទឹកមុខរបស់អ្នក ដូចគ្នា និងអ្វីដែលកាន់តែ ពិសេសនោះ អ្នកប្រើប្រាស់នៅអាចប្តូរ ម៉ូតសក់, បន្ថែមវ៉ែនតា និង ច្រើនទៀត ហើយការបង្កើត AR Emoji ក៏រហ័ស ដោយការចូលទៅបង្កើត មានស្រាប់នៅលើក្តារចុច និងកម្មវិធីផ្ញើសារផ្សេងៗ។ អ្នកប្រើប្រាស់នៅអាចរក្សា រូបនេះជា GIF ឬ PNG ក៏បានតាមចិត្តចង់ ដូច្នេះអ្នកប្រើអាចផ្ញើរូបនេះ ទៅបានគ្រប់កម្មវិធី បណ្តាញសង្គម ទាំងអស់។

 

 

សរុបមក វីដេអូទាំង 3 ខាងលើ គឺចង់បង្ហាញពីលក្ខណៈពិសេសនៃ ស្មាតហ្វូនជំនាន់ថ្មី Galaxy S9 & S9+ របស់ក្រុមហ៊ុន Samsung។ ហើយចំណុចទាំង 3 នេះ ក៏មានអ្នកពេញចិត្តមិន ធម្មតាផងដែរ តែចំនុចទាក់ចិត្ត ជាងគេនោះ គឺសមត្ថភាពកាមេរ៉ា ដែលមានបំពាក់លើ S9 & S9+ នេះតែម្តង។ ចុះប្រិយមិត្តយល់ យ៉ាងណាដែរ សម្រាប់វីដេអូ ពាណិជ្ជកម្មទាំងនេះ?


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sunny 3 months ago
ប្រភព: Samsung Korea Tag: ទូរស័ព្ទ