CAMBO REPORT

Popup Advertising5 seconds

Huawei ទាំង ២ ម៉ូឌែលនេះ បាន​មក​ដល់​ទីផ្សារ​ប្រទេស​កម្ពុជាហើយ!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

នៅទីបំផុត ក្រុមហ៊ុន Huawei បាននាំយកស្មាតហ្វូនលំដាប់មធ្យមរបស់ខ្លួន ចូលមកដល់ទីផ្សារប្រទេសកម្ពុជាយើង ២ ម៉ូឌែលទៀតហើយ ដែលមានតម្លៃសមរម្យល្អ ជាមួយនឹងរូបរាងស្អាត ថែមទាំងមានកម្លាំងម៉ាស៊ីនខ្លាំង គួរសមទៀតផង។ ហើយប្រិយមិត្តអាចស្វែងរក ទិញវាទាំង ២ នេះបាន នៅតាមបណ្ដាហាងលក់ទូរសព្ទ ដែលជាដេប៉ូចែកចាយ ទាំងអស់របស់ក្រុមហ៊ុន Huawei ទូទាំងប្រទេសកម្ពុជា។

Huawei Prague (ប្រាក់) គឺជាទូរសព្ទស៊េរីថ្មីមួយម៉ូឌែល ដែលមានរចនាបថស្រស់ស្អាត មានតួខ្លួនស្រោបដោយ កញ្ចក់រលោង និងមានសភាព ស្រលះស្អាតបែប Classic សាមញ្ញបំផុត មានកម្រាស់ត្រឹម ៧.៦ មីលីម៉ែត្រប៉ុណ្ណោះ ហើយវាក៏មានពណ៌ខៀវងងឹត ស្អាតផងដែរ ធ្វើឱ្យវាមិនច្រលំជាមួយ ទូរសព្ទដទៃឡើយ។ Huawei ប្រាក់ ត្រូវបានបំពាក់មកនូវ អេក្រង់ទំហំ ៥.២ អ៊ីញ ដែលងាយស្រួលក្នុងការ ចាប់កាន់ និងទស្សនា ជាមួយនឹងកម្រិតបង្ហាញ Full HD (1920 x 1080 ភិចស៊ែល)។ ចំណុចល្អពីស្មាតហ្វូននេះ គឺវាបានបំពាក់នូវ កាមេរ៉ាសមរម្យល្អមួយ ដែលខាងក្រោយ ប្រើប្រាស់ស៊េនស័រ BSI CMOS ទំហំ ១២ មេហ្គាភិចស៊ែល មានកាំពន្លឺ f/2.2 អាចថតរូបភាព បានច្បាស់ស្អាត និងថតវីឌីអូក្នុងកម្រិត Full HD ផងដែរ។ ចំណែកកាមេរ៉ាមុខ កាន់តែពិសេស ជាមួយនឹងកាមេរ៉ាទំហំ ៨ មេហ្គាភិចស៊ែល មានកាំពន្លឺ f/2.0 ដែលថតបានភ្លឺល្អ និងចាប់ចំណុច Focus បានច្បាស់ល្អ។

ទៅលើកម្លាំងម៉ាស៊ីនវិញ វាក៏បានប្រើប្រាស់នូវឈីបលំដាប់បង្គួរផងដែរ គឺឈីប Kirin 655 ដែលមាននូវស៊ីភីយូ Octa-Core ល្បឿន ២.១ ជីកាហឺត, ក្រាហ្វិច Mali-T830MP2, រ៉េម ៣ ជីកាបៃ និងទំហំផ្ទុកក្នុងម៉ាស៊ីន ១៦ ជីកាបៃ និងអាចបន្ថែមក្រៅ បានទៀត។ Huawei ប្រាក់ ត្រូវបាន ដំណើរការដោយ Android Nougat 7.0 នៅលើស្បែក EMUI 5.0 អាចទ្រទ្រង់សេវា 4G នៅលើស៊ីមទាំង ២ ហើយក៏មានទំហំថ្ម ៣,០០០ មីលីអំពែ គ្រាប់គ្រាន់សម្រាប់ប្រើ ពេញមួយថ្ងៃផងដែរ។

ចំណែកឯស្មាតហ្វូន Huawei Y5 2017 នេះវិញ គឺមានតម្លៃទាបត្រឹមតែ ១១៥ ដុល្លាប៉ុណ្ណោះ ដែលវាក៏មានចំនុចល្អៗ បានភ្ជាប់មកនៅ ក្នុងម៉ាស៊ីនផងដែរ ដោយបានប្រើប្រាស់នូវស៊ីភីយូ ៤ គ្រាប់រត់នៅក្នុងល្បឿនអតិបរមា ១.៤ ជីកាហឺត និងមានរ៉េម ២ ជីកាបៃ និងទំហំផ្ទុក ១៦ ជីកាបៃ និងអាចដាក់ប្រើស៊ីមបាន ២ ទ្រទ្រង់ប្រព័ន្ធ 4G បានលឿន និងសេវាខ្លាំងផងដែរ។ វាមានថ្មទំហំ ៣,០០០ មីលីអំពែដូច Huawei ប្រាក់ដែរ ប៉ុន្តែវាកាន់បានយូរជាង ដោយសារអេក្រង់វាត្រឹម ៥ អ៊ីញប៉ុណ្ណោះ បង្ហាញក្នុងកម្រិត HD ដែលប្រើប្រាស់ ថាមពលតិច និងកម្លាំងម៉ាស៊ីន ក៏ស៊ីតិចដែរ។ ម្យ៉ាងទៀតវាក៏មាន កាមេរ៉ាមុខទំហំ ៥ មេហ្គភិចសែល អាចផ្ដិតរូបភាព បានល្អសមរម្យ អាចបង្ហោះចូលបណ្ដាញ សង្គមនានា និងកាមេរ៉ាក្រោយ ៨ មេហ្គាភិចស៊ែល។ រូបរាងរបស់វា ទៀតសោត ក៏បែបសាមញ្ញស្រស់ស្អាត ប្រើប្រាស់នូវជ័រស្វិត រចនាបែបលោហៈ ដែលធ្វើឱ្យការកាន់ប្រើ ចាំងស្អាតល្អដែរ។

អញ្ចឹងស្មាតហ្វូនស៊េរីថ្មីរបស់ Huawei ដែលទើបតែមានវត្តមាន នៅក្នុងប្រទេសកម្ពុជាយើងនេះ វាមានតម្លៃសមរម្យ អាចទទួលយកបាន ហើយក៏មានការ រចនារូបរាងស្អាតថ្លៃថ្នូរ ផងដែរ លើសពីនេះទៅទៀត វាក៏មានទ្រទ្រង់ សេវាទូរសព្ទបានល្អ និងមានកម្លាំងម៉ាស៊ីន សមរម្យអាចប្រើប្រាស់ ប្រចាំថ្ងៃបាន។ លោកអ្នកអាចស្វែងរក ជាវទូរសព្ទទាំង ២ នេះក្នុងទីផ្សាប្រទេសយើង បានហើយ ដែល Huawei ប្រាក់ មានតម្លៃត្រឹមតែ ១៨៩ ដុល្លារប៉ុណ្ណោះ ចំណែកឯ Huawei Y5 2017 វិញមានតម្លៃត្រឹមតែ ១១៥ ដុល្លារប៉ុណ្ណោះ ហើយលោកអ្នកនឹង ទទួលបាននូវការថែមជូនដូចជា ស៊ីមស្មាតហ្វូនមាន ភ្ជាប់សេវាកម្ម ស្មាតធំហ្មងរយៈពេល ៤ សប្ដាហ៍ពេញ និងថែមជូន ចានស្រាក់ទុក ទៅវត្តនាឱកាសចូលឆ្នាំ ខាងមុខនេះ ព្រមទាំងស្រោមការពារ ផងដែរ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Phearum ថ្ងៃទី ១២ ខែ មិនា ឆ្នាំ ២០១៨
ប្រភព: Huawei Cambodia Tag: Lifestyle