CAMBO REPORT

Popup Advertising5 seconds

របៀប​ងាយ​ៗ​ដើម្បី​បង្កើន​សំលេង​ចម្រៀង​លើ iPhone អោយ​លឺ​ជាង​មុន​មួយ​កម្រិតទៀត

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ជាទូទៅ ក្រុមការងារ ខេមបូ រីផត តែងតែធ្វើការចុះផ្សាយមកជារឿយៗ ពាក់ព័ន្ធនឹងគន្លឹះថ្មីៗ ដែលប្រើនៅលើស្មាតហ្វូន ទៅដល់មិត្តអ្នកអានមួយចំនួន ដែលមិនទាន់បានដឹង ពីរបៀបងាយៗទាំងនោះ។ ហើយថ្ងៃនេះ អ្នកទាំងអស់គ្នា ក៏ប្រហែលជា ចង់ឃើញហើយមើលទៅ ថាតើខ្ញុំនឹងណែនាំអ្វី សម្រាប់ចែករំលែកទៅដល់អ្នក ទាំងអស់គ្នា អោយបានដឹងជា ថ្មីម្តងទៀត។

តាមពិតទៅ គន្លឹះមួយនេះ ប្រហែលជាមិនសូវមានអ្នកធ្លាប់បានដឹង និង បានសាកល្បងច្រើននោះទេ អញ្ចឹងហើយទើបខ្ញុំសម្រេចថា នឹងធ្វើការបង្ហាញ អ្នកទាំងអស់គ្នា នៅក្នុងពេលនេះ។ ដូចដែលអ្នកដឹង ស្រាប់ហើយថា សម្លេងដែលបំពង ចេញពី iPhone នៅពេលស្តាប់ចម្រៀង គឺមានកំណត់របស់វា អាចថាលឺល្មមស្តាប់ បើទោះជាអ្នកបើកសំលេង ដល់កប់ក៏ដោយ។ យ៉ាងណា អ្នកក៏អាចបង្កើនសំលេង ពេលស្តាប់ចម្រៀង អោយកាន់តែលឺជាងមុន បានមួយកម្រិតថែម ទៀតផងដែរ ជាមួយនឹងរបៀប ដូចខាងក្រោម។ តោះតាមដានទាំងអស់គ្នា ថាតើរបៀបងាយៗនោះ គេធ្វើយ៉ាងមិច៖

 

ជំហ៊ានទី 1: សូមចូលទៅកាន់កម្មវិធី Music រួចចាក់បទចម្រៀងណាមួយ ដោយបើកសំលេងអោយអស់ ដើម្បីអោយដឹងថា iPhone របស់អ្នកលឺសំលេងប៉ុណ្ណា។

ជំហ៊ានទី 2: បន្ទាប់មក សូមចូលទៅកាន់ Settings ហើយអូសចុះក្រោម ស្វែងរកកន្លែង Music រួចធ្វើការចុចចូល។ 

ចុងក្រោយ: ពេលនោះ អ្នកនឹងឃើញមុខងារ EQ ហើយសូមចុចចូលម្តងទៀត ហើយធ្វើការចុច លើពាក្យ Late Night ជាការស្រេច។

ក្រោយពេលអ្នកអនុវត្តន៍ តាមរបៀបងាយៗខាងលើនេះ អ្នកនឹងមានអារម្មណ៍ថា សំលេងចម្រៀងដែលអ្នក បានស្តាប់ គឺហាក់ដូចជាលឺ ជាងមុន មួយកម្រិតថែមទៀត។ អញ្ចឹងនេះ គឺជាគន្លឹះខ្លីៗ ដែលល្អមួយ សម្រាប់មិត្តអ្នកអានគ្រប់គ្នា អាចសាកល្បងធ្វើ វាឥលូវនេះបាន។ យ៉ាងណា វិធីមួយនេះ គឺសម្រាប់អ្នក ដែលមិនទាន់ដឹង និងចង់ដឹងពីគន្លឹះថ្មីៗ ប៉ុន្តែបើសម្រាប់អ្នក ដែលបានដឹងហើយ ក៏អាចចែករំលែក គន្លឹះមួយនេះ ទៅកាន់មិត្តភក្តិរបស់អ្នក បានដែរ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sunny 3 months ago
ប្រភព: Cambo Report Tag: ចំណេះដឹងទូទៅ